ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រជាក់​ភ្នែក​! សកម្មភាព​លើក​ពាន Premier League របស់​ក្រុម​ Liverpool

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ទី​បំ​ផ​តុ​! ក្រុម​ហង្ស​ក្រហម Liverpool បាន​លើក​ពានរង្វាន់ Premier League រដូវ​កាល​នេះ​ជា​ផ្លូវការ​ក្នុង​កីឡដ្ឋាន Anfield…

ប្រទេស​អង់គ្លេស ៖ ទី​បំ​ផ​តុ​! ក្រុម​ហង្ស​ក្រហម Liverpool បាន​លើក​ពានរង្វាន់ Premier League រដូវ​កាល​នេះ​ជា​ផ្លូវការ​ក្នុង​កីឡដ្ឋាន Anfield របស់​ខ្លួន ដើម្បី​អបអរ​ជ័យជម្នះ​របស់​ក្លិប ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង ក្រោយ​ខកខាន​រយៈពេល ៣០​ឆ្នាំ​។

ពិធី​អបអរ​ដ៏​អស្ចារ្យ​នេះ កើតឡើង​ក្រោយ​ក្រុម Liverpool បាន​យកឈ្នះ​លើ​ក្រុម​តោ​ខៀវ Chelsea កាលពី​យប់​ម្សិលមិញ​ដោយ​លទ្ធផល ៥-៣ ខណៈ​ដែល​ប្រធាន​ក្រុម Jordan Henderson​បាន​ទទួល​ពានរង្វាន់​ពី​វីរបុរស​របស់​ហង្ស​ក្រហម Sir Kenny Dalglish ដែល​ជា​អ្នកចាត់ការ​ទូទៅ​ចុង​ក្រោយ​ជួយ Liverpool ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស​កាលពី​ឆ្នាំ​១៩៩០​។

សូម​រំលឹក​ថា Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​តាំងពី​ថ្ងៃ​ទី​២៥ ខែមិថុនា​មក​ម្ល៉េះ នៅ​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣១ ពេល​ដែល​គូប្រជែង Manchester City បាន​ចាញ់​ក្រុម Chelsea ប៉ុន្តែ​ពួក​គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​ប្រកួត​ក្នុងផ្ទះ​ចុង​ក្រោយ ទើប​អាច​ធ្វើ​ពិធី​បង្ហាញ​ពានរង្វាន់​ជា​ផ្លូវការ​។

បញ្ជាក់ជូន​ថា នៅ​សល់​មួយ​ប្រកួត​ទៀត ដែល​ក្រុម​ទាំងអស់​ត្រូវ​លេង​នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩/២០ ខណៈ Liverpool នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ក្រុម Newcastle United៕

ទស្សនាវីដេអូការប្រកួត៖

https://www.youtube.com/watch?v=r52szG07l30