ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​បាន

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​បាន​នា​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ កក្កដា ២០២០ ក្រោយ​ក្រុម​ឈ្មួញ​បាន​ព្យាយាម​ដឹក​ជញ្ជូន​ឈើ​នោះ​ចេញពី​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៤ និង​៤៥​នាទី​ទៀប​ភ្លឺ…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​បាន​នា​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ កក្កដា ២០២០ ក្រោយ​ក្រុម​ឈ្មួញ​បាន​ព្យាយាម​ដឹក​ជញ្ជូន​ឈើ​នោះ​ចេញពី​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៤ និង​៤៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ គណៈ​បញ្ជាការ ឯកភាព​ស្រុក​ធ្វើការ​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​០១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដឹកឈើ​ប្រភេទ​លេខ​១(​សុ​ក្រំ​)​ចំនួន​០៣​ដុំ ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ល្បាត​តាម​គោលដៅ​ដែល​ជនល្មើស​តែងតែ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ក៏​ប្រទះ​ឃើញ​ជនល្មើស​ដឹកឈើ​មក​ដល់​ចំណុច​ខាងលើ ពេល​នោះ​ជនល្មើស​បានឃើញ​រថយន្ត សមត្ថកិច្ច គេ​ក៏​បើករថយន្ត​គេ​បំ​បុក​រថយន្ត​របស់ លោក ហឿ​ន សុខ​ណា អភិបាលរង​ស្រុក​ចំ​ពីមុខ​ដើម្បី​រំដោះខ្លួន តែ​សំណាង​មិនល្អ​ទៅ​មុខ​មិន​រួច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្តង​។ សេចក្តីរាយការណ៍​ថា ក្រោយ​ព្យាយាម​បើកឡាន ដឹកឈើ​បំ​បុក​ឡាន​សមត្ថកិច្ច អ្នកបើកបរ​ឡាន​ដឹកឈើ​បាន​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ជីវិត​ភ្លាម​ៗ​។

ក្រោយ​ចាប់​បាន​រថយន្ត​ដឹកឈើ​ហើយ​នោះ នៅ​ចំណុច​ជិត​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​ផ្ទះ​មួយ​កន្លែង​ក្បែរ​នោះ មាន​ស្តុក​ឈើ​ជា​ច្រើន​កំណាត់ និង​បន្ត​បង្ក្រាប​បាន​មួយ​ករណី​ទៀត​។ សេចក្តីរាយការណ៍​បន្ត​ថា នៅ​ម៉ោង​៩ និង​២៣​នាទី ថ្ងៃ​ដដែល លោក​ព្រះរាជអាជ្ញា​រង អ៊ា​ង សុគន្ធ បញ្ជា​ឲ្យ​ដឹក​ជញ្ជូន​ឈើ ចំនួន​៣៤​ដុំ គគីរ​៦​ដុំ សុ​ក្រំ​២៨​ដុំ ដែល​ដឹក​យក​មក​លាក់​ទុក​នៅ​ក្រោយ​ផ្ទះ ឈ្មោះ ណា​ង តែ​ស៊ា​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ