ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ដ៏​ធំ​មួយ​ដែល​អាច​បង្ខំ​ឱ្យ​លី​គ​បាល់ទាត់​ថៃ​ចាប់ផ្តើម​ឡើង​វិញ​មុន​ពេល​កំណត់

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ សមាគម​កីឡាបាល់ទាត់​ថៃ (FAT) បាន​និយាយ​ថា រដូវ​កាល​លី​គ​បាល់ទាត់​ថៃ អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ​លឿន​ជាង​ពេល​កំណត់​។ ការ​ប្រកួត​លី​គ​កំពូល​ថៃ Thai League…

ប្រទេស​ថៃ ៖ សមាគម​កីឡាបាល់ទាត់​ថៃ (FAT) បាន​និយាយ​ថា រដូវ​កាល​លី​គ​បាល់ទាត់​ថៃ អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ​លឿន​ជាង​ពេល​កំណត់​។

ការ​ប្រកួត​លី​គ​កំពូល​ថៃ Thai League 1 រដូវ​កាល​នេះ ត្រូវ​បាន​ផ្អាក​ចាប់​តាំង​ខែមីនា បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​បាន​តែ​៤​ស​ប្តា​ហ៍ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ​ក្នុង​នោះ FAT បាន​ប្រកាស​ជា​ផ្លូវការ​ថា លី​គ​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែកញ្ញា ហើយ​និង​បញ្ចប់​នៅ​ខែឧសភា​ឆ្នាំ​ក្រោយ​។

លោក Somyot Poompunmuang

ទោះបីជា​យ៉ាងណា​កត្តា ដែល​នាំ​ឱ្យ​លី​គ​អាច​ចាប់ផ្តើម​មុន​ខែកញ្ញា គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប TrueVisions ដែល​ជា​អ្នក​ទទួល​សិទ្ធិ​ផ្សាយ​ផ្លូវការ នៃ​ការ​ប្រកួត​លី​គ​បាន​ទាមទារ​ឱ្យ​ការ​ប្រកួត​ទាំងអស់​បញ្ចប់​នៅ​ក្នុងឆ្នាំនេះ ដូចដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា ដែល​នឹង​ផុតកំណត់​នៅ​ចុងឆ្នាំ​២០២០​។ ហើយ​ក្រុមហ៊ុន​ក៏​ចង់​ធ្វើការ​កាត់​បន្ថយថ្លៃ​សេវា​ផ្សាយ ប្រសិនបើ​រដូវ​កាល​មិន​អាច​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ ដែល​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ក្លិប​បាល់ទាត់​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​។ FAT និង TrueVisions នឹង​ធ្វើការ​ចរចា​ជាមួយ​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក Patit Supaphong អគ្គលេខាធិការ FAT បាន​និយាយ​ថា «​វា​អាច​ទៅ​រួច​ដែល​រដូវ​កាល​នេះ នឹង​បន្ត​ឡើង​វិញ​តាម​កាលវិភាគ​ដែល​បាន​គ្រោងទុក​។ វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ចរចា​របស់​យើង​ជាមួយ​ក្រុមហ៊ុន TrueVisions»​។

ខណៈ​ដែល​លោក Somyot Poompunmuang ប្រធាន FAT បាន​ស្នើ​សុំ​ឱ្យ​ក្លិប​ទាំងអស់​សម្រេចចិត្ត​ថា តើ​ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​លេង​នៅ​ប្រកួត​សេសសល់​នៃ​រដូវ​កាល​នេះ ប្រសិនបើ​ពួក​គេ​ទទួល​បាន​មូលនិធិ​គាំទ្រ​តិច​ជាង​ការ​សន្យា​។

សូម​បញ្ជាក់​ថា ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៤​ស​ប្តា​ហ៍​កន្លង​ទៅ ក្រុម Bangkok United ស្ថិត​នៅ​កំពូល​តារាង​មាន ១២​ពិន្ទុ​ស្មើ​ក្រុម​លេខ​២ Ratchaburi Mitr Phol បន្ទាប់​ពី​ឈ្នះ​ទាំង​៤​ប្រកួត​ដូច​គ្នា ខុស​តែ​គ្រាប់​ស៊ុត​បញ្ចូល​ទី​៕ (​ដកស្រង់​ចេញពី Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ