ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ប៉ប្រិច​ភ្នែក​ឆក់​យក​ជីវីត​​៣​នាក់ ​ក្នុង​នោះ​មាន​​ម្នាក់​ជា​កូន​អធិការ​ស្រុក​ព្រះ​នេត្រព្រះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា មនុស្ស​២​នាក់​បាន​បាត់​បង់​ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង ឯ​ម្នាក់​ទៀត​បាន​បាត់​បង់​ជីវិត​​​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​ជួប​ឧបទ្ទវ​ហេតុ​ជិះ​ម៉ូតូ MSX ឌុ​ប​គ្នា​៣​នាក់​​ទៅ​បុក​​ជាមួយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ ដឹក​អេ​ត​ចាយ​បញ្ច្រាសទិស​គ្នា ។…

ខេត្តបន្ទាយមានជ័យ ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា មនុស្ស​២​នាក់​បាន​បាត់​បង់​ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង ឯ​ម្នាក់​ទៀត​បាន​បាត់​បង់​ជីវិត​​​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​ជួប​ឧបទ្ទវ​ហេតុ​ជិះ​ម៉ូតូ MSX ឌុ​ប​គ្នា​៣​នាក់​​ទៅ​បុក​​ជាមួយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ ដឹក​អេ​ត​ចាយ​បញ្ច្រាសទិស​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើងកាលពី​​ម៉ោង​៣​និង​៣៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ត្រង់​ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៤០៧ និង​លេខ​០៤០៨ ក្រៅ​ទីប្រជុំជន​ខាងកើត​ភូមិ​រហាល​ប្រហែលជា​២.៥០០​ម៉ែត្រ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្នុង​ចំណោម​អ្នក​​បាត់​បង់​ជីវិត​ ​ទាំង​៣​នាក់​មាន​ម្នាក់​ជា​កូនលោក​អធិការ​ស្រុក​ព្រះនេត្រព្រះ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ន​របាល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ យ៉​ត សុ​កាន់​យ៉ា​ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ អួ​ង វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ៣-​ឈ្មោះ សឿ​ត ជីវិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក លេខ ប​.​មាន​ជ័យ​. 1Q-2690 បើកបរ​ដោយ​ឈ្មោះ យ៉​ត សុ​កាន់​យ៉ា ក្នុង​ទិស​ដៅ​ពី​ទិស​ខាងលិច​ទិស​ខាងកើត ។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ធំ 3A-2367 ដឹក​​អេ​ត​ចាយ បាន​បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ក្នុង​ទិស​ដៅ​(​ផ្ទុយ​គ្នា​)​ បណ្ដាល​ឱ្យ​បុក​គ្នា​ពេញ​មួយ​ទំហឹង ។

ប្រភព​ដដែល​បន្តថា សព​ជន​រង​គ្រោះ​ទាំង​០៣​នាក់ ក្រោយ​ពេល​កើតហេតុ​​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​នគរបាល​ចរាចរណ៍​ស្រុក​ព្រះ​នេត្រ​ព្រះ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ