ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ប្រទេស​អឺរ៉ុប​កៀងគរ​ថវិកា​ជាង​៨០០​លាន​អឺ​រ៉ូ​ជូន​ប្រទេស​តំបន់​អាស៊ាន​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជា​ដៃគូ​ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូ​រ៉ូ​ណា ក៏​ដូច​ជា​ផលវិបាក​ដែល​បង្ក​ឡើង​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ សហភាព​អឺរ៉ុប​បាន​កៀរគរ​កញ្ចប់​ថវិកា «​ក្រុម​អឺរ៉ុប​» ជាង ៨០០ លាន​អឺ​រ៉ូ សម្រាប់​តំបន់​អាស៊ាន​។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជា​ដៃគូ​ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូ​រ៉ូ​ណា ក៏​ដូច​ជា​ផលវិបាក​ដែល​បង្ក​ឡើង​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ សហភាព​អឺរ៉ុប​បាន​កៀរគរ​កញ្ចប់​ថវិកា «​ក្រុម​អឺរ៉ុប​» ជាង ៨០០ លាន​អឺ​រ៉ូ សម្រាប់​តំបន់​អាស៊ាន​។ យោង​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ។

ដោយ​អនុវត្ត​តាម​គោល​ការ​ណ៌​យុទ្ធសាស្ត្រ «​ក្រុម​អឺរ៉ុប​» សហភាព​អឺរ៉ុប​បាន​ដាក់​បញ្ចូល​រួម​គ្នា​នូវ​ធនធាន​របស់​ខ្លួន​ជាមួយនឹង​ធនធាន​ដែល​បាន​ពី​រដ្ឋ​ជា​សមាជិក​អឺរ៉ុប និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ មូលនិធិ​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​នានា នៅ​ថ្នាក់​ប្រទេស និង​នៅ​ថ្នាក់​តំបន់ ដើម្បី​ឆ្លើយ​តប​ចំពោះ​វិបត្តិ​សុខភាព​ចំពោះ​មុខ​ដែល​កំពុង​កើត​មាន​ឡើង ពង្រឹង​ប្រព័ន្ធ​សុខ​ភិ​បាល ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ ក៏​ដូច​ជា កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម​សេដ្ឋកិច្ច​ផង​ដែរ​។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​អាស៊ាន​លោក Igor Driesmans មាន​ប្រសាសន៍​ថា «​យើង​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​សុខភាព​ដែល​មិន​ធ្លាប់​មាន​កន្លង​មក ហើយ​ដែល​កំពុង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​អាស៊ាន​» ។

លោក​បាន​បន្ត​ថា «​ក្នុង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជ្រាលជ្រៅ​របស់​យើង ដែល​កើត​ចេញពី​ភាព​ជា​ដៃគូ​រវាង​តំបន់ និង​តំបន់​ក្នុង​រយៈពេល ៤ ទសវត្សរ៍​កន្លង​មកនេះ យើង​បាន​កៀរគរ​កញ្ចប់​ថវិកា “​ក្រុម​អឺរ៉ុប​” ជាង ៨០០ លាន​អឺ​រ៉ូ ដើម្បី​ជួយ​ដល់​អាស៊ាន និង​រដ្ឋ​ជា​សមាជិក ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម ដែល​បង្ក​ឡើង​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​រ៉ូ​ណា » ។

កញ្ចប់​ថវិកា​នេះ រួម​មាន​ថវិកា​សម្រាប់​ផ្តល់​ការ​គាំទ្រ ដល់​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្នាក់​តំបន់​ក៏​ដូច​ជា​ការ​ពង្រឹង​ការ​សហការ​រវាង​អង្គការ​វិទ្យាសាស្ត្រ​នានា​។ នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន កម្មវិធី​នេះ​ផ្ដល់​ថវិកា​គាំទ្រ​ដល់​សង្គម​ស៊ី​វិល ផ្ដល់​ថវិកា​គាំទ្រ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច ការ​បង្កើន​សមត្ថភាព​នៃ​មូលដ្ឋាន​សុខាភិបាល និង​សមត្ថភាព​ធ្វើតេស្ត ក៏​ដូច​ជា ជំនួយ​មនុស្សធម៌​។

សហភាព​អឺរ៉ុប​កំពុងធ្វើការ​ងារ​ជាមួយនឹង​អាស៊ាន នៅ​ថ្នាក់​តំបន់ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ ជុំវិញ​ការ​ឆ្លើយ​តប​នៅ​ថ្នាក់​តំបន់​ចំពោះ​វិបត្តិ​នេះ​។ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​-​អាស៊ាន​តាម​ប្រព័ន្ធ​អន​ឡាញ​លើក​ទី ១ កាលពី​ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ ២០២០ មានការ​ឯកភាព​គ្នា​ថា តំបន់​ទាំង​ពីរ ត្រូវធ្វើ​ការងារ​រួម​គ្នា ដើម្បី​ទប់ទល់​នឹង​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ក៏​ដូច​ជា​ផលវិបាក​ដោយសារ​វិបត្តិ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ