ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំងឺ​៩​នាក់​ដែល​ក្តៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់​ ការ​សន្និដ្ឋាន​ដំបូងថា គ្រុន​​ឈីក​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកជំងឺ​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ម្នាក់​មាន​សភាព​ក្តៅខ្លួន ចេញ​កន្ទួល​រមាស់ និង​រលាក​បំពង់ក ហើយ​តាម​កា​រស​ន្និ​ដ្ឋា​ន​ដំបូង​អាច​ជា​ជំងឺ​គ្រុន​ឈី​ក ដែល​ជា​ជំងឺ​ថ្មី​អាច​បណ្តាល​មក​ពី​បរិស្ថាន​ជុំវិញ និង​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ អ្នកជំងឺ​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ម្នាក់​មាន​សភាព​ក្តៅខ្លួន ចេញ​កន្ទួល​រមាស់ និង​រលាក​បំពង់ក ហើយ​តាម​កា​រស​ន្និ​ដ្ឋា​ន​ដំបូង​អាច​ជា​ជំងឺ​គ្រុន​ឈី​ក ដែល​ជា​ជំងឺ​ថ្មី​អាច​បណ្តាល​មក​ពី​បរិស្ថាន​ជុំវិញ និង​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា រហូត​មក​ដល់​​ល្ងាច​ថ្ងៃ​ទី​២១ ខែកក្កដា អ្នកជំងឺ​ដែល​មាន​សភាព​ក្តៅខ្លួន ចេញ​កន្ទួល​រមាស់​នៅ​ដងខ្លួន និង​រលាក​បំពង់ក ហើយ​ក្អក បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​សរុប​ចំនួន​៩​នាក់ ក្នុង​នោះ​មនុស្ស​ចាស់​ម្នាក់​មាន​សភាព​ធូរស្រាល​ខ្លះ​ហើយ ក្រោយ​ពេល​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៩​នាក់​នេះ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​ជា​ជំងឺ​គ្រុ​្រន​ឈី​ក​ដែល​ជា​ជំងឺ
ថ្មី ។ គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​វិភាគ​នៅ​ឯ​រាជធានី​ភ្នំពេញ​ហើយ រយៈពេល​២៤​ម៉ោង​ទើប​ចេញ​លទ្ធផល ។ ការ​ធ្វើតេស្ត​នោះ គឺ​រក​រោគ​សញ្ញា​មាន គ្រុនឈាម កញ្ជ្រឹល ស្អូច និង​កូ​វី​ដ​-១៩។

លោក​វេជ្ជបណ្ឌិត ឡេ​ស ច័ន្ទ​សង្វាត បាន​ថ្លែង​ទៀត​ថា អ្នកជំងឺ​ទាំង​៩​នាក់​នេះ បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ថ្ងៃ​ទី​១៩ ខែកក្កដា ចំនួន​៣​នាក់ ថ្ងៃ​ទី​២០ ខែកក្កដា ចំនួន​៥​នាក់ និង​ថ្ងៃ​ទី​២១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០ ម្នាក់ ។

ក្រុម​មន្ត្រី​មក​ពី​មន្ទីរ​សុខាភិបាល និង​កា​រិ​យា​ល័យ​ស្រុក​ប្រតិបត្តិ​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជា​មួយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​តំបន់​គោលដៅ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​មាន​អ្នក​ភូមិ​ជាង​១០០​នាក់​កើត​ជំងឺ​គ្រុនក្តៅ ។ រថយន្ត​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​ចំនួន​២​គ្រឿង បាន​ធ្វើការ​បាញ់ថ្នាំ​តាម​ផ្លូវលំ​ក្នុងភូមិ​ចំនួន​២​គឺ ភូមិ​ប៉ោយ​ប៉ែ​ត​និង​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ជា​ភូមិ​ដែល​មាន​អ្នកស្រុក​កើត​ជំងឺ​ចម្លែក​ទន់ដៃទន់ជើង ក្តៅ​សន្ធំ កន្ទួល​ឬ​ក្រហម​សាច់​ជាដើម ដែល​តាម​បច្ចេកទេស​ថា​ជា​ជំងឺ​គ្រុន​ឈី​ក ។

លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នេះ គឺ​ក្រោយ​ពី​ឃើញ​ស្ថានភាព​ក្នុងភូមិ​ទាំងនេះ​គ្មាន​អនាម័យ ដែល​កន្លែង​ខ្លះ​អាច​ជា​ជម្រក​មូស​ខ្លា និង​ណែនាំ​ពី​បញ្ហា​សុខភាព​ដល់​ពលរដ្ឋ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ ករណី​អ្នក​ភូមិ​មាន​ជំងឺ​នេះ លោក​បាន​ណែនាំ​ដល់​មន្ត្រី​នៅ​កា​រិ​យា​ល័យ​ស្រុក​ប្រតិបត្តិ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មណ្ឌល​សុខភាព ឲ្យ​ទៅ​ពិនិត្យ​និង​ព្យាបាល​ពលរដ្ឋ​ភ្លាម​ៗ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ទី​២១ ខែកក្កដា ឆ្នាំ​២០២០ មាន​អ្នក​ជំងឺ​ទាំង​២​ភេទ​សរុប​ចំនួន​១៥២​នាក់ ត្រូវ​បាន​ពិ​និត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ហើយ​ក្នុង​ចំណោម​នេះ មាន​២២​នាក់​បាន​យក​ឈាម​ទៅ​ធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ឯ​រាជធានី​ភ្នំពេញ តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ឬ​អាច​បញ្ជាក់​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ។ ចំណែក​១១​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ឯ​ក្រៅពី​នេះ​បានជា​សះស្បើយ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នេះ​នឹង​ធ្វើ​ឡើង​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា បាញ់ថ្នាំ​ជុំវិញ​ផ្សារ​អ​គ្គៈ​និង​ផ្សារ​ត្រី រួច​បន្ត​ទៅ​ភូមិ​ព្រៃ​គប់​ដែល​ជា​ភូមិ​គោលដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ