ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​អន្ធ​ពាល​ជិះ​ម៉ូតូ​ដេញ​វាយ​យុ​វ​សិស្ស​ម្នាក់​របួស​ធ្ងន់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ក្នុង​​ចំណោម​គ្នា​២នាក់ត្រូវ​​ក្រុម​ជន​ស្ទាវ​​១​ក្រុម​ ជិះ​ម៉ូតូ​ដេញ​តាម​វាយ​បណ្តាល​ឱ្យ​​បែក​ក្បាល ក្នុង​ពេល​កំពុង​ជិះ​ម៉ូតូ​ចេញ​ពីសាលា​រៀន​ឆ្ពោះ​ទៅ​ផ្ទះ​​។ ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០ នៅ​ជិត​សា​លា​ភាសា​ឯក​ជនមួយ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​។ យុវ​ជន​រង​គ្រោះ​ឈ្មោះ​ស៊ឹម កក្កដា​ អាយុ​២០ឆ្នាំ ​រង​របួស​បែក​ក្បាល​ធ្ងន់​​​កំពុង​​សំរាក​ព្យា

រាជ​ធានី​ភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ក្នុង​​ចំណោម​គ្នា​២នាក់ត្រូវ​​ក្រុម​ជន​ស្ទាវ​​១​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​បណ្តាល​ឱ្យ​​បែក​ក្បាល ក្នុង​ពេល​កំពុង​ជិះ​ម៉ូតូ​ចេញ​ពីសាលា​រៀន​ឆ្ពោះ​ទៅ​ផ្ទះ​​។ ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០ នៅ​ជិត​សា​លា​ភាសា​ឯក​ជនមួយ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​។ យុវ​ជន​រង​គ្រោះ​ឈ្មោះ​ស៊ឹម កក្កដា​ អាយុ​២០ឆ្នាំ ​រង​របួស​បែក​ក្បាល​ធ្ងន់​​​កំពុង​​សំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។ ​គេ​មានទី​លំនៅ​ក្នុង​ភូមិ​ដី​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។ ចំណែក​ឯ​ក្រុម​ជន​ស្ទាវ​មាន​គ្នា​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ប្រដាប់​ដោយ​ដុំថ្ម​ និង​ខ្សែ​ក្រវាត់​ក្បាល​ដែក​។ ​ក្រោយ​ពី​វាយ​ជន​រង​គ្រោះរួច​មក​ពួក​នោះ​ជិះ​ម៉ូតូ​គេច​ខ្លួន​​​បាត់​អស់​។

តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​​ដឹង​ថា ពេលយុវ​សិស្ស​រង​គ្រោះ​​ចេញពី​រៀនជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត​ឆ្ពោះ​ទៅ​ផ្ទះ​បាន​បន្តិច​ ស្រាប់តែក្រុម​ជន​ស្ទាវ​ទាំង​៨​នាក់​នោះ​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​វាយ​តែ​ម្តង​។ ក្នុង​ខណៈ​នោះ​មិត្តិ​ភក្តិ​របស់​ជន​រង​គ្រោះ​​រត់​រួច ​ហើយ​ចូល​ទៅ​ក្នុង​សាលាវិញ​ស្រែក​ឱ្យ​គេ​ជួយ​ ចំណែក​ឯ​ជន​រង​គ្រោះ​រត់​មិន​រួច​​ត្រូវ​គេ​វាយបែក​​ក្បាលតែម្តង។ ពេល​នោះ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​ក្រុម​ជន​ដៃ​ដល់​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​ សមត្ថ​កិច្ច​​ទៅ​​មិន​ទាន់​ទេ។ ជន​រង​គ្រោះ​ត្រូវ​​គេ​នាំ​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពហុ​ព្យា​បាល​ចាន់ វ៉ែន ដែល​នៅ​ជិត​នោះ ហើយក្រោយមក​ទើប​បញ្ជូន​បន្ត​ទៅ​ព្យា​បាល​នៅ​ពេទ្យ​មួយ​​ទៀត​។ សមត្ថ​កិច្ច​​និយាយ​ថា​ តាម​ការ​សន្និដ្ឋានរឿង​នោះ​អាច​កើត​ចេញ​ពីរឿង​គំនុំ​អ្វី​មួយ​ ឬ​អាច​មក​ពី​រឿង​ដណ្តើម​ស្រី​គ្នា​។ ​ពេល​នេះសមត្ថ​កិច្ច​​ជំនាញ​កំពុង​​ស្រាវ​ជ្រាវ​រក​មូលហេតុ​​ និង​តាម​រក​ចាប់​ខ្លួន​ក្រុម​ជន​ដៃ​ដល់​៕