អា​មេ​រិ​ក​បរាជ័យ​ដ៏​អស្ចារ្យ​ក្នុង​ការ​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​នៃ​វីរុស


សហរដ្ឋអាមេរិក ៖ ក្នុង​អត្ថបទ​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ កក្កដា កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​សរសេរ​ថា សហរដ្ឋអាមេរិក​បាន​ទទួល​បរាជ័យ​ដ៏​អស្ចារ្យ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 មក​ពី​ចម្លើយ​តប​ប្រឆាំង​ការ​ឆ្លង​អសកម្ម ។

ក្រោម​ចំណងជើង​ថា វិបត្តិ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ក្ដុកក្ដួលៈ ចម្លើយ​តប​រប​សអា​មេ​រិ​ក​ចំពោះ​វីរុស COVID-19 កាសែត​នោះ​រៀបរាប់​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​បាន​បង្កើត​ការ​ប្រេះឆារ​របស់​ប្រជាជាតិ​មួយ ដែល​ចាប់តាំងពី​យូរ​មក​ហើយ​មាន​មោទនភាព​ដោយសារ​តែ​សម្ថ​ភាព​ក្នុង
ការ​ប្រឈម​មុខជា​មួយ​គ្រោះ​មហន្តរាយ​នានា ។

យោង​តាម​បណ្ដា​អ្នក​ជំនាញការ​សហរដ្ឋអាមេរិក​កំពុង​រំកិល​ខ្លួន​ខិត​ទៅ​ជិត​ចំណុច​មួយ​នៃ​ភាព​ក្រឡាប់ចាក់​ដោយ​បណ្ដា​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​អាច​នឹង​ចាប់ផ្ដើម​រង្គោះរង្គើរ ។ ផ្ទុ​​យ​ពី​ប្រទេស​ជា​ច្រើន ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជម្នះ​សភាពការណ៍​នៃ​ការ​ឆ្លង​រាលដាល​របស់​វីរុស សហរដ្ឋអាមេរិក​បែរជា​ធ្លាក់​ក្នុង​សភាពការណ៍​អាសន្ន​នៃ​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ
វីរុស ហើយ​ចំនួន​អ្នក​ស្លាប់​កើន​កាន់តែ​ច្រើន ។

អត្ថបទ​នោះ​បន្ត​ថា ភាព​អសកម្ម​ក្នុង​ការ​ទប់ទល់​នឹង​វីរុស មិនមែន​ជា​រឿង​ចៃដន្យ​មួយ​ឡើយ តែ​មក​ពី​ការ​ប្រយុទ្ធ​របស់​អា​មេ​រិ​ក​ប្រឆាំង​វីរុស​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​មិន​ចេះ​សហការ​គ្នា​របស់​រដ្ឋអំណាច​បច្ចុប្បន្នភាព​ខ្សោយ​នៃ​ការ​វិនិយោគ​ក្នុង​ផ្នែក​សុខាភិបាល​សាធារណៈ និង​វិសមភាព​ខាង​សង្គម​-​សេដ្ឋកិច្ច​និង​ពូជសាសន៍ ដែល​នាំ​ឲ្យ​មនុស្ស​ដែល​ក្រីក្រ​ច្រើន​លាន​នាក់​ត្រូវ​ធ្លាក់ខ្លួន​ឈឹ និង​ស្លាប់ ។

កាសែត​នោះ​បាន​ដកស្រង់​សម្ដី​របស់​លោកស្រី BETH CAMRRON អតីត​នាយិកា​សំខាន់​នៃ​ការិយាល័យ​សន្តិសុខ​សុខាភិបាល​ពិភពលោក និង​កិច្ច​ការពារ​ជីវវិទ្យា​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​ដែល​ថ្លែង​ថា អា​មេ​រិ​ក​មិន​បាន​សាកល្បង​បញ្ចេញ​ប្រតិកម្ម​ដោយ​ពិត​ប្រាកដ​មួយ​ឡើយ ។

ក្រៅពី​ការ​គិត​ខុស​ធំ​ៗ​ដែល​ផ្ដោត​តែ​លើ​ការ​ប្រញាប់​ស្ដារ​សេដ្ឋកិច្ច រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រាល​ការ​គំរាមកំហែង​នៃ​វីរុស​បំផ្លាញ​របកគំហើញ​ខាង​​វិទ្យា​សាស្ត្រ​និង​បំបែក​សាធារណៈ​មតិ ។ កា​រប​ដិសេ​ធ របក គំ​ឃើញ​ខាង វិទ្យា សាស្ត្រ​បាន​ផ្ដល់​កំណើត​នូវ​ទ្រឹស្ដី​ដែល​ថា​បណ្ដា​អ្នក​ជំនាញការ​ភូត​កុហក​ក្រោម​កម្មវិធី​នយោបាយ​មួយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ