COVID-19 ៖ ​លោក​ត្រាំ​ប្ដូរ​វោហា​សាសន៍ និង​​ទទួលស្គាល់​ភាព​ធ្ងន់ធ្ងរ​នៃ​សភាព​ការណ៍


សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​១០០​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ហើយ​តាម​ការ​ស្ទាបស្ទង់​មតិ​នានា ប្រជាប្រិយភាព​របស់​លោក​កាន់តែ​ធ្លាក់​ចុះ និង​មានការ​រិះគន់​កាន់តែ​ខ្លាំង ចំពោះ​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថៃ្ង​ទី​២១​កក្កដា​ប៉ុនប៉ង​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ ដោយ​ទទួលស្គាល់​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​សុខា​ភិបាល​។

នៅ​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ថា រឿង​នោះ ប្រាកដ​ណាស់​វា​អាក្រក់​មុន​ពេល​មានការ​កែ​លម្អ​ឡើង​វិញ​។ ខ្ញុំ​មិន​ចង់​និយាយ​បែប​នេះ​ទេ តែ​នោះ​វា​ពិតជា​អ​ញ្ចឹ​ង​មែន​។ នេះ​ជា​លើក​ដំបូង​ហើយ ចាប់តាំងពី​ដំណាច់​ខែមេសា​មក ដែល​លោក​ត្រាំ ធ្វើ​ឡើង​វិញ​នូវ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​វីរុស​COVID-19 ដោយ​លោក​អំពាវ​ឲ្យ​មាន​សន្និសីទ​បែប​នោះ​ដោយ​ទៀងទាត់ ដូច​ពេល​ការ​ឆ្លង​មាន​ខ្លាំង​បំផុត​។

លោក​ត្រាំ​បន្ត​ថា រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ យើង​ពិនិត្យ​ឃើញ​ការ​កើន​ខ្ពស់​គួរ​ឲ្យ​បារម្ភ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស ក្នុង​តំបន់​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ប្រទេស​យើង ដោយ​លោក​លើក​ការ​ប្រៀបធៀប​ទៅ​នឹង​អគ្គិភ័យ​ធំ​មួយ និង​ពី​សភាពការណ៍​ដ៏​លំបាក​បំផុត​មួយ​នៅ​រដ្ឋ​ផ្ល​រី​ដា​។

បន្ទាប់​ពី​មានការ​កែ​លម្អ នា​ចុង​និទាឃ​រដូវ ការ​ឆ្លង​រាលដាល​នៃ​វីរុស បាន​ស្ទុះ​ឡើង​វិញ​ខ្លាំង​នៅ​ក្នុង​ប្រទេស ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ​លើ​ពិភពលោក ដល់​ជាង​១៤១.៨០០​នាក់​។ ចំណែក​ចំនួន​អ្នក​ឆ្លង​វិញ​បាន​កើន​ដល់​ជាង ៦០.០០០​នាក់​ក្នុង​១​ថៃ្ង ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ ដោយ​កើន​សរុប​ដល់​ជាង​៣,៨៨​លាន​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​វិញ​ចាប់​កើន​ខ្ពស់​ដែរ ដល់​ជាង​៧០០​នាក់​គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​។

ទោះបី​លោក​ត្រាំ​កាលពី​ពេល​មុន​នេះ​តែង​ពោល​ថា វីរុស​នឹង​បាត់​ទៅ​វិញ​ដោយ​ឯង​ៗ ហើយ​ស្វាគមន៍​ចំពោះ​ការ​រីក​ចម្រើន​ទៅ​មុខ​ឆ្ពោះទៅ​ផលិត​បាន​វ៉ា​ក់​ការ​ប្រឆាំង​វីរុស ទឹក​ចុង​ក្រោយ​លោក​ដែល​ជា​មនុស្ស​មិន​គាំទ្រ​ចំពោះ​ការ​ពាក់​ម៉ាស បែរមក​ពាក់​ម៉ាស​ដោយ​ខ្លួន​លោក​ផ្ទាល់ រួច​បាន​ស្នើ​យ៉ាង​ច្បាស់​ឲ្យ​នាំ​គ្នា​ពាក់​ម៉ាស​ដែល​ចាត់ទុកជា​អ្នក​ស្នេហា​ជាតិ​។ លោក​ថា​យើង​ស្នើ​ដល់​គ្រប់​គ្នា​ឲ្យ​ពាក់​ម៉ាស ពេល​គម្លាត​សង្គម​មិន​អាច​អនុវត្ត​បាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ