ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មកដឹងពីប្រវត្តិ​កកើត និង​ថ្នាក់​ដឹក​នាំ​ខេត្តព្រះវិហារ​ទាំង​អស់​គ្នា

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ បាន​បង្កើត​ឡើង​ដោយ​ក្រម​លេខ​១៩៤-​ប​-​រ នា​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​១៩៦៤ គឺ​ក្រោយ​ពេល​ព្រះរាជាណាចក្រ​កម្ពុជា​ឈ្នះក្តី​លើ​ប្រទេស​ថៃ​តាម​សាលក្រម​ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ នៅ​តុលាការអន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់…

ខេត្តព្រះវិហារ បាន​បង្កើត​ឡើង​ដោយ​ក្រម​លេខ​១៩៤-​ប​-​រ នា​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​១៩៦៤ គឺ​ក្រោយ​ពេល​ព្រះរាជាណាចក្រ​កម្ពុជា​ឈ្នះក្តី​លើ​ប្រទេស​ថៃ​តាម​សាលក្រម​ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ នៅ​តុលាការអន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់ ដោយ​បាន​ដាក់​ឈ្មោះ​ថា «​ខេត្តព្រះវិហារ​» ។

បើ​តាម​ឯកសារ​រដ្ឋបាល​ខេត្ត​ឲ្យ​ដឹង​ថា​ខេត្តព្រះវិហារ​កាលនោះ​មាន​ចំនួន​៤​ស្រុក គឺ​ស្រុក​រវៀង​,​ឆែប​,​ស្រុក​ជាំ​ក្សាន្ត​ដែល​កាត់​ចេញពី​ខេត្តកំពង់ធំ និង​ស្រុក​អង្គរធំ​ដែល​កាត់​ចេញពី​ខេត្តសៀមរាប​មាន​៣​ឃុំ​គឺ​ឃុំ​អន្លង់​វែង ,​ថ្កូវ និង​កោះកែរ ។

ខេត្តព្រះវិហារ​មាន​ទីរួមខេត្ត​នៅ​កំពង់​ប្រណាក​ឲ្យ​ឈ្មោះ​ថា ភ្នំ​ត្បែងមានជ័យ ។

១/​ស្រុក​ជាំ​ក្សាន្ត​មាន​៧​ឃុំ​គឺ​ឃុំ​ជាំ​ក្សាន្ត ឃុំ​ទឹក​ក្រហម ឃុំ​ប្រមេរ ឃុំ​យាង ឃុំ​ព្រីង​ធំ និង​ឃុំ​ត្រាវ ។
២/ ស្រុក​ឆែប មាន​ឃុំ​ចំនួន​៩ គឺ​ឃុំ​ឆែប​,​ឃុំ​ម្លូព្រៃ ,​ឃុំ​ក្រ​ខឹ​ក ,​ឃុំ​ថ្មី ,​ឃុំ​ច្រាច់​,​ឃុំ​ពើក​,​ឃុំ​កំពង់​ស្រឡៅ ,​ឃុំ​កំពង់​ជ្រៃ ,​ឃុំ​សាលា (​ឃុំ​មួយ​ចំនួន​កាត់​ចេញពី​ខេត្តស្ទឹងត្រែង​) ។
៣/​ស្រុក​រវៀង កាត់​ចេញពី​ស្រុក​មួយ​ចំនួន​នៃ​ខេត្តកំពង់ធំ​រួម​មានស្រុក​កំពង់ស្វាយ​ដែល​រួម​មាន ឃុំ​ស្តៅ ឃុំ​ព្រំ​ទេព ,​ឃុំ​ភ្នំ​ត្បែង និង​ឃុំ​ធ្មា​កាត់​ចេញពី​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ ។

ក្រុង​ត្បែងមានជ័យ​គឺជា​ទីរួមខេត្ត​របស់​ខេត្តព្រះវិហារ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨២ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០០៩ ។ ស្រុក​ត្បែងមានជ័យ​ត្រូវ​បាន​ប្តូរ​ទៅ​ជា​ក្រុង​ព្រះ​វិហារ​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០០៩ ហើយ​ខេត្ត​នេះ​មាន​ស្ទឹង​មួយ​ដែល​ហូរ​កាត់​គឺ​ស្ទឹង​សែន ។

២.​ឥស្សរជន​ដែល​ធ្លាប់​ជា​ចៅហ្វាយ ឬ​អភិបាល​ខេត្តព្រះវិហារ​ក្រោយ​១៩៧៩
បើ​យោង​តាម​ឯកសារ​ដែល​បាន​ដកស្រង់​ពី​សៀវភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ ឃើញ​ថា​មាន​ចៅហ្វាយ ឬ​អភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្តព្រះវិហារ គឺ​ក្រោយ​រយៈពេល​ប៉ុន្មាន​មក ប្រទេស​កម្ពុជា ក៏​ដូច​ជា​ខេត្តព្រះវិហារ បាន​ទទួល​នូវ​សង្គ្រាម​រ៉ាំ​រៃ​៉​ជា​ច្រើន ជា​ពិសេស​ចាប់ពី​ឆ្នាំ​១៩៧០​មក​ដល់​១៩៧៩ ប្រជាពលរដ្ឋ​បាន​បាត់បង់​ជីវិត ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង រចនាសម្ព័ន្ធ​ចាត់តាំង​ថ្នាក់ដឹកនាំ​មិន​ច្បាស់លាស់ ។ ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ឆ្នាំ​១៩៧៩ កម្ពុជា​ទទួល​បាន​នូវ​ពន្លឺ​នៃ​សុខ​សន្តិភាព​ជា​បណ្តើរ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

ដោយ​គិត​ចាប់ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​២០១៩ នេះ​មាន​ថ្នាក់ដឹកនាំ​សរុប​១០​រូប​ដូច​ខាង​ក្រោម៖

១- ១៩៧៩-១៩៨៦ ឯកឧត្តម​វេ​ង ឃូ​ន លេខា​បក្ស​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត ។
២- ១៩៨៥-១៩៨៥ ឯកឧត្តម​នៃ ប៉េ​ណា លេខា​បក្ស​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត។
៣- ១៩៨៥ ឯកឧត្តម​ខូ​យ ឃុន​ហួ លេខា​បក្ស​ខេត្ត ។
– ​ឯកឧត្តម​ស៊ុ​ក សំ​អេ​ង ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត ។

៤- ១៩៨៦-១៩៨៧ ឯកឧត្តម​ស៊ុ​ក សំ​អេ​ង លេខា​បក្ស​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត។

៥- ១៩៨៨-១៩៩១ -​ឯកឧត្តម​ស៊ុ​ក សំ​អេ​ង លេខា​បក្ស​ខេត្ត ។
-​ឯកឧត្តម​អោ​ក មុនី ប្រធាន​គណៈកម្មាធិការ​បក្ស ប្រជាជន​ខេត្ត ។

៦- ១៩៩២-១៩៩៣ ឯកឧត្តម​ស៊ុ​ក សំ​អេ​ង លេខា​បក្ស​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត ។

៧- ​ ​១៩៩៤-១៩៩៨ -​ឯកឧត្តម​មាន សា​រិ​ន អភិបាលខេត្ត ។
-​ឯកឧត្តម​ខូ​យ ឃុន​ហួ អភិបាលរង​ទី​១ ។
៨-​ ​១៩៩៩-២០០៩ ឯកឧត្តម​ព្រាប តាន់ អភិបាលខេត្ត ។
៩-​ ​២០០៩-២០១៦ ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត ។
១០-​ ​២០១៦-២០១៩​ ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ។
១១- ២០១៩-​បច្ចុប្បន្ន​ ​ឯកឧត្តម​ប្រាក់​សុវណ្ណ អភិបាលខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ