ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ ៖ ចង់​ជោគជ័យ​យូរអង្វែង​ត្រូវ​រកស៊ី​អ្វី​ដែល​យើង​ចូល​ចិត្តកុំ​ចម្លង​តាម​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​បង្កើត​នូវ​អាជីវកម្ម​ផ្សេង​ៗ មិន​ថា​ខ្នាត​តូច ខ្នាត​មធ្យម ឬ​ខ្នាត​ធំ​នោះ​ទេ គឺ​គោលបំណង​សំខាន់​ម្ចាស់​អាជីវកម្ម​ចង់​ជោគជ័យ ។ ក៏​ប៉ុន្តែ​មិនមែន​គ្រប់​សហគ្រិន​សុទ្ធតែ​ជោគជ័យ​នោះ​ទេ ខណៈ​សហគ្រិន​ខ្លះ​ក៏​ជោគជ័យ​ដែរ តែ​មួយ​រយៈពេល​ខ្លី…

រាជធានី​ភ្នំពេញ​៖ ការ​បង្កើត​នូវ​អាជីវកម្ម​ផ្សេង​ៗ មិន​ថា​ខ្នាត​តូច ខ្នាត​មធ្យម ឬ​ខ្នាត​ធំ​នោះ​ទេ គឺ​គោលបំណង​សំខាន់​ម្ចាស់​អាជីវកម្ម​ចង់​ជោគជ័យ ។ ក៏​ប៉ុន្តែ​មិនមែន​គ្រប់​សហគ្រិន​សុទ្ធតែ​ជោគជ័យ​នោះ​ទេ ខណៈ​សហគ្រិន​ខ្លះ​ក៏​ជោគជ័យ​ដែរ តែ​មួយ​រយៈពេល​ខ្លី ដែល​ប្រការ​នេះ​ច្រើន​តែ​ពាក់ព័ន្ធ​នឹង​សហគ្រិ​ន​ធ្វើ​អាជីវកម្ម​គ្រាន់តែ​ដើម្បី​លុយ មិនមែន​ដោយ​ចិត្ត​ស្រលាញ់ ។

បើ​តាម​លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា «​ដើម្បី​ឲ្យ​អាជីវកម្ម​តូច​ៗ​បាន​ជោគជ័យ តាម​ពិត​ទៅ​អាជីវកម្ម​ខ្នាត​តូច ភាគច្រើន​គេ​ហៅ​ថា ចម្លង​គ្នា ធ្វើ​តាម​ៗ​គ្នា ក្នុង​ន័យ​បង្កើត​ជា​ចំណូល ។ សហគ្រិន​ខ្នាត​តូច​ក៏​ដោយ ខ្នាត​ធំ​ក៏​ដោយ ខ្នាត​ធ​ម្យ​ម​ក៏​ដោយ គួរតែ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ធ្វើ​អ្វី​ដែល​ខ្លួន​ពេញចិត្ត ធ្វើ​ទៅ​សប្បាយចិត្ត អ៊ីចឹង​យើង​ខិតខំ​ធ្វើ​កែ​ច្នៃ យើង​ខិតខំ​រៀបចំ​វេច​ខ្ចប់​បាន​ល្អ ដោយសារ​របស់​យើង​ហ្នឹង គឺ​យើង​ធ្វើ​ដោយ​ចេញពី​ចិត្ត​របស់​យើង​ដែល​យើង​ស្រលាញ់ មិនមែន​ធ្វើ​ដើម្បី​លុយ​» ។

លោក​បាន​ពន្យល់​បន្ថែម​ថា «​នៅ​ពេល​យើង​ចាប់ផ្តើម​អា​ជី​កម្ម​អ្វីមួយ​ដោយ​ក្តី​ស្រលាញ់​ចេញពី​ចិត្ត មិនមែន​គ្រាន់តែ​សម្លឹង​ឃើញ​លុយ​ចំណេញ នោះ​ភាគ​ជោគជ័យ​គឺ​នៅ​នឹង​មុខ ហើយ​ធ្វើ​ដោយ​សប្បាយចិត្ត គ្មាន​អារម្មណ៍​ថា​ហត់នឿយ​នឹង​ការងារ​។ កាលណា​យើង​ធ្វើ​អ៊ីចឹង ធ្វើ​ឲ្យ​ទឹកដៃ​របស់​យើង ការ​ផ្តល់​សេវាកម្ម​របស់​យើង​ល្អ » ។

លោក ង៉ែត ជូ បាន​ជូន​ឧទាហរណ៍​សាមញ្ញ​មួយ ថា​មនុស្ស​ម្នាក់​ចូល​ចិត្ត បម្រើសេវា​វេរ​លុយ អ៊ីចឹង​ឲ្យ​តែ​មាន​អតិថិជន​វេរ​លុយ​ទៅ​កាន់​ហាង​គាត់ គឺ​គាត់​សប្បាយចិត្ត​ហើយ គឺ​គាត់
ផ្តល់​សេវា​ឲ្យ​គេ​បាន​ល្អ ដោយ​គាត់​គិត​ថា​វា​មាន​ប្រយោជន៍​សម្រាប់​សង្គម​និង​សម្រាប់​គាត់ ។ អ៊ីចឹង​ពេល​គាត់​ចូល​ចិត្ត​ការងារ​នេះ គាត់​អត់​មាន​អារម្មណ៍​ថា​នឿយហត់​ទេ ទោះ​មាន​ភ្ញៀវ​មក​ច្រើន​យ៉ាងណា​ក៏​ដោយ គាត់​នៅ​តែ​សប្បាយចិត្ត នៅ​តែ​ញញឹម​រាក់ទាក់ ធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត កន្លែង​វេរ​លុយ​គាត់​ដាច់​ខ្លាំង នោះ​អាជីវកម្ម​គាត់​នឹង​ជោគជ័យ ហើយ​អតិថិជន​នឹង​សរសើរ​និង​ជួយ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​គាត់ ហេតុ​ដូច្នេះ​គាត់​ជោគជ័យ​យូរអង្វែង ជាមួយនឹង​អាជីវកម្ម​ដែល​គាត់​ស្រលាញ់ ។

ផ្ទុយ​ទៅ​វិញ លោក​ង៉ែត ជូ ពោល​បញ្ជាក់ បើសិនជា​គាត់​បើក​កន្លែង​វេរ​លុយ ពីព្រោះ​ក្នុង​មួយ​ខែ​គាត់​ត្រូវការ​ចំណាយ​ច្រើន ហើយ​ផាត់​ចំណាយ​ហើយ គាត់​ត្រូវការ​លុយ​បន្ថែម ៥០០ ដុល្លារ អ​ញ្ចឹ​ង​គាត់​ក៏​គិត​ថា​បើក​កន្លែង​វេរ​លុយ ដើម្បី​គ្រាន់តែ​រក​លុយ ។ អ្វី​ដែល​គាត់​ចង់បាន​គឺ​គាត់​ត្រូវការ​តែ​លុយ​តែ​ប៉ុណ្ណោះ អ៊ីចឹង​ការ​ផ្តល់​សេវា ការ​បម្រើ​អតិថិជន​របស់​គាត់ គឺ​ដើម្បី​តែ​លុយ គាត់​អត់​ខ្វល់​ពី​អតិថិជន​ទេ ។ អ៊ីចឹង​កាលណា​ភ្ញៀវ​មក​ច្រើន​ពេក នោះ​គាត់​នឹង​បាន​លុយ​រាង​ច្រើន​ហើយ តែ​គាត់​ក៏​មាន​អារម្មណ៍​ថា​ហត់​ពេល​មាន​ភ្ញៀវ​ច្រើន ក៏​ចាប់ផ្តើម​ទ្រគោះបោះបោក មិន​សប្បាយចិត្ត​បម្រើសេវា​ជូន​ភ្ញៀវ អ៊ីចឹង​អត់​សូវ​ជោគជ័យ​ទេ ។

លោក ង៉ែត ជូ បញ្ជាក់ «​អ៊ីចឹង​ជា​រួម ធ្វើ​អ្វី​ដែល​យើង​ចូល​ចិត្ត ហើយ​ធ្វើ​អី​ដែល​រាង​ប្លែក​ពី​គេ នោះ​នឹង​ជោគជ័យ​ពិតប្រាកដ​និង​យូរអង្វែង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ