ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ប៉ូលិស​ហុងកុង ​រារាំង​បាតុកម្ម​របស់​ពួក​សកម្មជន

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​ទី​២១​កក្កដា បាន​ធ្វើ​ប្រតិបត្តិការ​ដ៏​ធំ ក្នុង​មូលដ្ឋាន​មួយ​នៃ​ដែនដី​ហុងកុង ដើម្បី​រារាំង​ពួក​សកម្មជន​មិន​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ស្និទ្ធ​ប្រជាធិបតេយ្យ​ដែល​ធ្លាប់​រង​ការ​វាយប្រហារ​ពី​សំណាក់​បណ្ដា​ក្រុម​ស្និទ្ធ​រដ្ឋាភិបាល កាលពី​១​ឆ្នាំ​មុន​។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ម្រេច ដើម្បី​បំបែកពួក​បាតុករ​ជា​ក្រុម​តូច​ៗ​និង​បណ្ដា​អ្នកកាសែត…

ក្រុង​ហុងកុង ៖ ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​ទី​២១​កក្កដា បាន​ធ្វើ​ប្រតិបត្តិការ​ដ៏​ធំ ក្នុង​មូលដ្ឋាន​មួយ​នៃ​ដែនដី​ហុងកុង ដើម្បី​រារាំង​ពួក​សកម្មជន​មិន​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ស្និទ្ធ​ប្រជាធិបតេយ្យ​ដែល​ធ្លាប់​រង​ការ​វាយប្រហារ​ពី​សំណាក់​បណ្ដា​ក្រុម​ស្និទ្ធ​រដ្ឋាភិបាល កាលពី​១​ឆ្នាំ​មុន​។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ម្រេច ដើម្បី​បំបែកពួក​បាតុករ​ជា​ក្រុម​តូច​ៗ​និង​បណ្ដា​អ្នកកាសែត ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ក្រុង​YUEN LONG ជិត​ព្រំដែន​ជាមួយ​ចិន​។ មនុស្ស​ច្រើន​រយ​នាក់​បាន​ត្រូវ​ចាប់ខ្លួន​និង​ឆែកឆេរ​នា​ពេល​យប់​។ ប៉ូលិស​បាន​ធ្វើការ​ព្រមាន​តាម​ប្រដាប់​បំពង​សំឡេង ប្រឆាំង​រាល់​ការ​ប្រមូលផ្ដុំ​មនុស្ស​ដោយ​ខុសច្បាប់​។

ឆ្លើយ​តប​ចំពោះ​ការ​លើក​បដា​ពាក្យស្លោក​របស់​ពួក​បាតុករ​ដែល​ទាមទារ​ថា ចូរ​រំដោះ​ហុងកុង ប៉ូលិស​បាន​ដាក់​ពង្រាយ​បដា​ព្រមាន​ពួក​បាតុករ​ថា ពួក​គេ​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​សន្តិសុខ​។

ប្រទេស​ចិន​បាន​គំរាម​កាលពី​ថ្ងៃ​ទី​២១​កក្កដា​តបត​វិញ​យ៉ាង​ម៉ឺ​ង​ម៉ាត់ ប្រឆាំង​អង់គ្លេស​ដែល​ផ្អាក​សន្ធិសញ្ញា ធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដាក់​ឲ្យ​ប្រើ​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ហុងកុង​។

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក​DOMINIC RAAB​ថ្លែង​នា​ថ្ងៃ​ទី​២០​កក្កដា​នៅ​ក្នុង​សភា​ថា សន្ធិ​សញ្ញា​នោះ​នឹង​ត្រូវ​ផ្អាក​ភ្លាម​ៗ ហើយ​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​នឹង​ត្រូវ​ពង្រីក​នៅ​ហុងកុង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ