ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​​រស់នៅ​ជាមួយ​មនុស្ស​ជាង​៥០​​ឆ្នាំ​ បានងាប់ដោយសារតែ​ជំងឺ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំរី​ស្រុក​មួយ​ក្បាល​រស់នៅ​ជាមួយ​មនុស្ស​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​មក​ហើយ ដែល​ម្ចាស់​ចាត់​ទុក​ដូច​សមាជិកគ្រួសារ​តែ​មួយ​បាន​ងាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​វា​មាន​ជំងឺ​ជា​ច្រើន​ឆ្នាំ ។ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ ដំរី​ស្រុក​មួយ​ក្បាល​រស់នៅ​ជាមួយ​មនុស្ស​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​មក​ហើយ ដែល​ម្ចាស់​ចាត់​ទុក​ដូច​សមាជិកគ្រួសារ​តែ​មួយ​បាន​ងាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​វា​មាន​ជំងឺ​ជា​ច្រើន​ឆ្នាំ ។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ដំរី​ឈ្មោល១​ក្បាល​ដែល​ងាប់​នេះ នៅ​ចំណុច​អូរ​ប៉ាយ ភូមិពូ​រ៉ា​ប៉េ​ត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ។ កន្លង​មក ដំរី​នេះ​ធ្លាប់​ត្រូវ​បាន​មន្ត្រី​ពេទ្យសត្វ​ធ្វើការ​ព្យាបាល​ម្តង​ហើយ ព្រោះតែ​សុខភាព​វា​ទ្រុឌទ្រោម​ទៅ​តាម​វ័យ​ធម្មជាតិ ។ ម្ចាស់​ដំរី​ឈ្មោះ ជ្រេ​ម ជ្រុ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ​ព្នង រស់នៅ​ភូមិ ឃុំ ខាងលើ ។

ខ្មោច​ដំរី​ខាងលើ ត្រូវ​បាន​គ្រួសារ​លោក ជ្រុ​នរៀបចំ​ពិធីបុណ្យ​បញ្ចុះ​ទៅ​តាម​ប្រពៃណី​របស់​អ្នកស្រុក ដោយ​ក្តី​ស្រណោះ​ក្រៃ​លែង ។សូម​បញ្ជាក់​ថា កាលពី​អំឡុង​១០​ឆ្នាំ​កន្លង​ទៅ នៅ​ខេត្តមណ្ឌលគិរី​មាន​ដំរី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ជាង​៣០​ក្បាល ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ដែល​បច្ចុប្បន្ន​នៅ​សល់​មិន​ដល់​២០​ក្បាល​ផង ។

តាម​ជំនឿ​ថា ការ​ដែល​ចំនួន​ដំរី​មានការ​ថយ​ចុះ​នេះ ព្រោះតែ​កត្តា​មួយ​ចំនួន​ដូច​ជា ដំរី​ចិញ្ចឹម​ញី​ឬ​ឈ្មោល​មិន​អាច​មានកូន​បាន​ឡើយ បើសិនជា​ពួក​គេ​មិន​បាន​រៀបចំ​ពិធី​មង្គលការ​ដូច​មនុស្ស ដែល​នេះ​ជា​ទំនៀមទម្លាប់​ដ៏​តឹងតែង​បំផុត​សម្រាប់​ម្ចាស់​ដំរី​ដែល​ត្រូវ​កាន់​ត្រណម​ជា​ដាច់ខាត ។

ប្រសិនបើ​ដំរី​ណាមួយ​ដោយ​ញី​ដោយ​ឈ្មោលរហូត​មានកូន​នោះ ម្ចាស់​ដំរី​ត្រូវ​រៀបចំ​ពិធី​សែនព្រេន ជា​ការ​សុំ​ខមាទោស​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី និង​អ្នក​ភូមិ ។ ឯ​តង្វាយ​សម្រាប់​ពិធីសែនព្រេន​នេះ​គឺជា​បញ្ហា​ប្រឈម​បំផុត​ដែល​ម្ចាស់​ដំរី​ត្រូវ​រ៉ាប់រង ដ្បិត​គេ​ត្រូវ​រៀបចំ​កាប់​ក្របី ជ្រូក មាន់ និង​ស្រា​ពាង​…​សម្រាប់​រៀបចំ​ពិធី ។

ដោយសារ​តែ​បញ្ហា​នេះ ទើប​ដំរី​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ម្ចាស់​រារាំង​មិន​ឲ្យ​បន្ត​ពូជ ធ្វើ​ឲ្យ​ចំនួន​ដំរី​ថយ​ចុះ​ជា​លំដាប់ ។ បច្ចុប្បន្ន​បើ​ចង់​ឲ្យ​ដំរី​ទាំងនោះ​មាន​គូ អាច​បន្ត​ពួ​ជ​បាន​ក៏​ស្ទើរតែ​ជ្រុលពេល​ទៅ​ហើយ ដ្បិត​ដំរី​មាន​វ័យចាស់​ៗ​អស់ហើយ ពិបាក​ក្នុង​ការ​មានកូន ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​តាម​តំបន់​ព្រៃ​ការពារទាំង​៥​ក្នុង​ខេត្តមណ្ឌលគិរី មាន​ដំរីព្រៃ​កំពុង​រស់នៅ​ជិត​៥០០​ក្បាល ដែល​នេះ​អាច​ចាត់​ទុក​ថា ជា​ចំនួន​ដ៏​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ