ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុក​ម្តង​ហើយ ព្រាយ​គុក​តាម​លង ហើយ​ចេះ​រក​គុក​ឃើញ​ទៀត (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មេខ្លោង​ជំនាញ​ខាង​ឆបោក​ប្រាក់​តាម​ទូរស័ព្ទ ដើម្បី​រត់ការ​ឡើង​តំណែង ឬ​ឋានន្តរ​ស​ក្កិ នៅ​ទីបំផុត​ត្រូវ​បាន​អស់លក្ខណ៍​ហើយ ដោយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បាន រួម​ជាមួយនឹង​លេខា​ស្រី​ម្នាក់​ទៀត​។ អាជ្ញាធរ​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មេខ្លោង​ជំនាញ​ខាង​ឆបោក​ប្រាក់​តាម​ទូរស័ព្ទ ដើម្បី​រត់ការ​ឡើង​តំណែង ឬ​ឋានន្តរ​ស​ក្កិ នៅ​ទីបំផុត​ត្រូវ​បាន​អស់លក្ខណ៍​ហើយ ដោយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បាន រួម​ជាមួយនឹង​លេខា​ស្រី​ម្នាក់​ទៀត​។ អាជ្ញាធរ​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​សែន ដែល​ជា​ម្ចាស់​ដើមបណ្ដឹង​។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ខន សុ​ម៉ា​លី អាយុ​៣៦​ឆ្នាំ រស់នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ក្រោយ​ពី​បាន​សួរនាំ​ក៏​ឆ្លើយ​សារភាព ទើប​ឈាន​ចាប់ខ្លួន​មេខ្លោង​ម្នាក់​ទៀត ឈ្មោះ សួន មុនី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ក្រោម​កិច្ចសហការ​ជា​រវាង​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​នគរបាល​ខេត្តស្វាយរៀង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត និង​ដាក់​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​រំលឹក​ថា មេខ្លោង​ឈ្មោះ​មុនី ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក ដោយ​ប្រើ​រូបភាព​ទូរស័ព្ទ​ក្លែងបន្លំ​ធ្វើ​ជា​មន្ត្រី​ថ្នាក់លើ មក​ឆបោក​មន្ត្រី​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច លុះដល់​ចុងឆ្នាំ​២០១៧ ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​ជាប់​ទោស​ពី​បទ​ឆបោក​២​ឆ្នាំ​៦​ខែ ។

តែ​អនុវត្ត​ទោស​រយៈពេល​មួយ​ឆ្នាំ​ដោយសារ​ឃើញ​ទ​ង្វើ​បុគ្គល​នេះ មានការ​កែប្រែ​នឹង​ប្រព្រឹត្ត​ល្អ​វិញ ក៏​ត្រូវ​បាន​តុលាការខេត្ត សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​ចុងឆ្នាំ​២០១៨ ។ លុះ​មក​ដល់​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ បុគ្គល​ឈ្មោះ​មុន្នី​នេះ មិន​បាន​រាងចាល​នោះ​ទេ គឺ​បាន​ប្រព្រឹត្ត​នៅ​អំពើ​ដដែល​ឡើង​វិញ ដោយ​ដើរ​តាម​គន្លង​ចាស់​ដដែល ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ