ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើសកម្មភាព​​នៅ​សៀម​រាប លុះ២​ថ្ងៃក្រោយជាប់អន្ទាក់នៅក្រចេះ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដោយ​មានការ​ចង្អុល បង្ហាញ​ពី​លោកស្នងការ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ ឯក ណុ​ប សា​រ៉ា​ក់…

ខេត្ត​សៀម​រា​ប ៖ ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដោយ​មានការ​ចង្អុល បង្ហាញ​ពី​លោកស្នងការ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ ឯក ណុ​ប សា​រ៉ា​ក់ អធិការ នៃ​អធិការ​ដ្ឋា​ន​នគរ​បាល​ក្រុង​សៀមរាប បាន​ចុះ​សហ​ការជា​មួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ស្នួល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ តាម​ប្រ​ម៉ា​ញ់​​ជនសង្ស័យ​ម្នាក់​ដែលធ្វើសកម្ម​លួច​ម៉ូតូ​​មួយគ្រឿង​ក្នុង​ក្រុង​សៀមរាប​បាន​សម្រេច រួច​ទៅ​ពួន​ស​ង្ងំ​នៅ​ស្រុកកំណើត​ឯ​ខេត្តក្រចេះ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​បាន​ជនសង្ស័យ​ប្រគល់​មក​ឱ្យ​ប៉ូលិស​ខេត្តសៀមរាប​វិញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នៃ​អធិការ​ដ្ឋា​ន​នគរ​បាល​ក្រុង​សៀមរាប បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ឌឿ​ន ម៉ា​ប់ ហៅ​សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ​ខេត្តសៀមរាប​ មានស្រុក​កំណើត​រស់នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​ម៉ូតូ​ពី​ខេត្តសៀមរាប ព្រមទាំង​មាន​ប្រើប្រាស់​សារធាតុ​ញៀន​ផង​ ។ ​ចំណែកជនរងគ្រោះ​ជន​រង​គ្រោះ​ឈ្មោះ​កែវ ចិ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​ជា​​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ​ជា​ម្ចាស់​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េ​រី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ ១S- ៧៧៧០ ​។​

លោក​បាន​បញ្ជាក់​ឱ្យដឹង​​ថា មុន​ពេល​កើតហេតុ ​កាលពីវេលាម៉ោង​៨ព្រឹក​ថ្ងៃ​ទី​១៥ ​ខែកក្កដា ឆ្នាំ​២០​២០ ស្ថិត​នៅ​មុខ​ស្នាក់​ការ​គណបក្ស​ប្រជាជន ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ខេត្តសៀមរាប ជន​រង​គ្រោះ​​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ខាងលើ​​ទៅ​អង្គុយ​ចាំ​​មិត្តភក្តិ​ ដោយ​ទុក​ម៉ូតូនៅ​ក្រោយ​ខ្នង មាន​​ទាំង​សោ​​នៅជាប់​នឹង​ម៉ូតូនោះផងដែរ ​ ​លុះ​ពេល​​ជន​រង​គ្រោះ​ងាក​មក​ក្រោយខ្នង​រក​មើល​ម៉ូតូ​ដែល​ចត​ទុក​នោះ ស្រាប់តែ​បាត់​មិនឃើញ​ ហើយ​ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ូលិស​មូលដ្ឋាន​​ឱ្យជួយអន្តរាគមន៍​តែម្តង ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ប្រាប់​មក​អធិការ​នគរ​បាល​ក្រុង​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​បាន​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​បាន​ហើយ ដោយ​ជន​សង្ស័យ​ជិះ​ម៉ូតូ​មក​លក់​ឱ្យ​គេ​ក្នុង​តំលៃ​មិន​ប្រ​ក្រ​តី​គួរ​ឱ្យ​សង្ស័យ ​ទើប​សមត្ថ​កិច្ច​នៅ​ទីនោះ​បាន​ឃាត់​ជន​សង្ស័យ​យក​មក​​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​សួរនាំ​ ​រហូត​​ដឹង​​រឿង​ថា បាន​លួច​ម៉ូតូ​មក​ពី​ខេត្តសៀមរាប ទើប​កម្លាំង​នគរបាល​ជំនាញ ស្រុក​ស្នួល​ទូរស័ព្ទ​​ហៅ​ខាង​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​​សៀមរាប​ឱ្យ​ចុះ​ទៅ​ទទួលយក​ទាំងជនសង្ស័យ​និងម៉ូតូ​​នៅ​ថ្ងៃ​ទី​១៨ ​ខែកក្កដា​ ឆ្នាំ​២០២០​។

ក្រោយ​ពី​បាន​សួរនាំ​រួច​ម​ក ​ជនសង្ស័យ​បាន​ឆ្លើ​យ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ដូច​មាន​ភិនភាគ​ខាង​លើ​នៅ​ចំណុច​សួន​តាម​មាត់​ស្ទឹង ក្នុង​ក្រុង​សៀមរាប ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល៧​និង ៣០​នាទីព្រឹក ពិ​តប្រាកដ​មែន ហើយ​ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ខ្លួន​​ក៏​មាន​ប្រើប្រាស់​នូវ​ថ្នាំ​ញៀន​ផងដែរ ។​

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​ផ្ដន្ទា​តាម​ផ្លូវច្បាប់ ។ ​ចំណែក​ម៉ូតូ​មួយគ្រឿង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ ត្រូវ​​​បាន​កម្លាំង​ជំនាញ​​ប្រគល់​ជូន​ជន​រង​គ្រោះ​យក​ទៅ​គ្រប់គ្រង​ថែរក្សា​និង​ប្រើប្រាស់​វិញ​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ