ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​ពោល​ពាក្យចាក់ដោត

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ពាក្យ​សម្ដី​ដែល​និយាយ​ចាក់​ដោត ស៊កសៀត គឺជា​សម្តី​ដែល​រើស​យក​រឿង​ខាង​ម្ខាង​ទៅ​ប្រាប់​ដល់​ម្ខាង​ទៀត​ដោយ​ចេតនា​ប្រាថ្នា​នឹង​ឲ្យ​គេ​ស្អប់ខ្ពើម​មនុស្ស​ដែល​ខ្លួន​មិន​ត្រូវចិត្ត​នោះ​ហៅ​ថា បិ​សុ​ណា​វាចា ។ បិ​សុ​ណា​វាទ​នេះ​បើ​រឿង​នោះ​ជា​ពាក្យ​ស៊កសៀត ចាក់​ដោត​មែន តែ​ជា​រឿង​ពិត ក៏​គ្រាន់តែ​ជា​បិ​សុ​ណា​វាទ​ម្យ៉ាង​ប៉ុណ្ណោះ…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ពាក្យ​សម្ដី​ដែល​និយាយ​ចាក់​ដោត ស៊កសៀត គឺជា​សម្តី​ដែល​រើស​យក​រឿង​ខាង​ម្ខាង​ទៅ​ប្រាប់​ដល់​ម្ខាង​ទៀត​ដោយ​ចេតនា​ប្រាថ្នា​នឹង​ឲ្យ​គេ​ស្អប់ខ្ពើម​មនុស្ស​ដែល​ខ្លួន​មិន​ត្រូវចិត្ត​នោះ​ហៅ​ថា បិ​សុ​ណា​វាចា ។

បិ​សុ​ណា​វាទ​នេះ​បើ​រឿង​នោះ​ជា​ពាក្យ​ស៊កសៀត ចាក់​ដោត​មែន តែ​ជា​រឿង​ពិត ក៏​គ្រាន់តែ​ជា​បិ​សុ​ណា​វាទ​ម្យ៉ាង​ប៉ុណ្ណោះ តែបើ​រឿង​នោះ​ជា​រឿង​មិន​ពិត​វិញ សម្តី​ចាក់​ដោត​បែប​នេះ​ក៏​នឹង​បន្ថែម​ទោស​មុសាវាទ​ថែម​ទៀត ។

អំពើ​ដែល​និយាយ​ចាក់​ដោត ស៊កសៀត​នេះ​ជាដើម​ចមនាំ​ឲ្យ​អ្នក​ស្ដាប់​បែក​ចេញពី​គ្នា ឬ​ក៏​អាច​ឈ្លោះ​វិវាទ​ចងពៀរ​នឹង​គ្នា​ទៀត​ផង ។

មិនតែប៉ុណ្ណោះ​ធ្វើ​ទាំង​អ្នក​និយាយ​នោះ​ឲ្យ​ក្ដៅក្រហាយ​ដល់​ខ្លួនឯង​វិញ​ក្នុង​ជាតិ​នេះ​ក៏​មាន និង​សោយទុក្ខ​ក្នុង​ជាតិ​ខាង​មុខ​ក៏​មាន ដូច​សូករ​ប្រេត ដែល​រង​ទុក្ខ​យ៉ាង​ខ្លាំង​នោះ​ក៏​ព្រោះ​តែ​ទោស​ដែល​និយាយ​ញុះញង់​ឲ្យ​ភិក្ខុ​ពីរ​រូប​បែកបាក់​គ្នា​ក៏​ដូច្នោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ