ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យលុយ​ទៅ​ទិញ​ម៉ាស៊ីន​បូម​ទឹក​​ផ្គត់​ផ្គង់​​វិស័យ​កសិកម្ម ស៊ីដាច់​​២​ម៉ឺន​​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ​កក្កដា​ ពាក់ព័ន្ធ​ពី​បទ​(​រំលោភ​លើ​ទំនុកចិត្ត​)​ ករណី​ស៊ីដាច់​ប្រាក់​ដើមបណ្តឹង​ចំនួន​២​ម៉ឺន​ដុល្លារ​អាម​រិ​ក ដែល​ឲ្យ​យក​ទៅ​ទិញ​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ដើម្បី​បម្រើ​វិស័យ​កសិកម្ម…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ​កក្កដា​ ពាក់ព័ន្ធ​ពី​បទ
​(​រំលោភ​លើ​ទំនុកចិត្ត​)​ ករណី​ស៊ីដាច់​ប្រាក់​ដើមបណ្តឹង​ចំនួន​២​ម៉ឺន​ដុល្លារ​អាម​រិ​ក ដែល​ឲ្យ​យក​ទៅ​ទិញ​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ដើម្បី​បម្រើ​វិស័យ​កសិកម្ម ។

ស្ត្រី​ដែល​ជាប់​ជនសង្ស័យ​ ឈ្មោះស៊ូ ម៉ា​លី អាយុ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ០៧ ផ្លូវ​លេខ​៥០៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា អង្គហេតុ​ដែល​បណ្ដាល​មានការ​នាំ​ខ្លួន​ស្ត្រី​ឈ្មោះ ស៊ូ ម៉ា​លី មក​កាន់​សាលា ដំបូង​នេះ គឺ​នៅ​ក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ឈ្មោះ ស៊ូ ម៉ា​លី និង​ប្ដី បាន​អះ អាង​ថា ពួក​គាត់​បាន​ស្គាល់​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ថៃ មាន​លក់​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ដែល​អាចយ​កមក​ផ្គត់ផ្គង់​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុ ជា ។ ដោយ​មានការ​ជឿ​ទុកចិត្ត​លើ​ពាក្យ​សំដី​ស្ត្រី​រូប​នោះ ដើមបណ្តឹង​ក៏​បាន​ពឹងពាក់​ឲ្យ​ជនសង្ស័យ​ជួយ​កុំម៉ង់​ទិញ​ម៉ា​សុ​ី​ន​បូមទឹក​ខ្នាត​ធំ​នោះ​ចំនួន​២ គ្រឿង ដើម្បី​យក​មក​បូមទឹក​ផ្គត់ផ្គង់​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្តកំពង់ធំ ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ២០១៩ ឈ្មោះ ស៊ូ ម៉ា​លី ក៏​បាន​ទទួលយក​ប្រាក់​ចំនួន​១៨ មុ​ឺ​ន​បាត ពី​ជន​រង​គ្រោះ ហើយ​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២ ០ ជនសង្ស័យ​បាន​ទៅ​យក​ប្រាក់​ចំនួន ៤១៥ ០០០ បាត (​ស្មើ​២​ម៉ឺ​ដុល្លារ​អា​មេ​រិ​ក​)​បន្ថែម​ទៀត ដោយ​សន្យា​ថា រយៈពេល​២៥​ថ្ងៃ នឹង​បញ្ជូន​ម៉ា​សុ​ី​ន​បូមទឹក​ខ្នាត​ធំ​ចំនួន​២​គ្រឿង​នោះ​មក​ប្រគល់​ឲ្យ​ម្ចាស់​ប្រាក់ ។

ប៉ុន្តែ​រហូត​មក ដល់​ពេល​នេះ​ជិត​៧​ខែ​ហើយ មិនឃើញ​ជនសង្ស័យ​ប្រគល់​ម៉ា​សុ​ី​ន​បូមទឹក​មក​ឲ្យ​ដើមបណ្តឹង​ទេ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គតផ្គង់​ទឹកស ម្រា​ប់​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្តកំពង់ធំ នឹង​ជា​ការ​រំលោភ​លើ​ទំនុកចិត្ត​ធ្ងន់ ធ្ង​រ ដែល​ភាគី​ទាំង​ពី​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា ។

ក្នុង​ចន្លោះ​ពេល​ជិត​៧​ខែ​នេះ ដើមបណ្តឹង​ចេះ​តែ​តាម​សួរនាំ​ជនសង្ស័យ​រឿង​ម៉ាស៊ីន​បូម​ទឹក​ចំនួន​២ គ្រឿង​នោះ​ដែរ តែ​ជាដំបូង​ជនសង្ស័យ​យក​លេស​ដោះសា​រថា មូល​ហេតុ​បណ្តាល​មក​ពី​ជម្ងឺ​កូ​វី​ដ​១៩ ឆ្លង​រាលដាល​ពេញ​ពិភពលោក តម្រូវ​ឲ្យ​ភាគី​ខ្មែរ​ថៃ​បិទ​ព្រំ​ដែន ទើប​ខកខាន​មិន​អាច​នាំ​ម៉ាស៊ីនបូមទឹក​នោះ​ចូល​មក​បាន ។

សមត្ត​កិច្ច​ឲ្យ​ដឹង​ទៀត​ថា នេះ​គ្រាន់តែ​ជា​ការ​ដោះ​បន្ទុក​ទេ​សម្រាប់​ជន​ស​ង្ស័ យ​ទេ ប៉ុន្តែ​នៅ​ពេល​ដើមបណ្តឹង​ទាក់ទង​ជួប​គ្នា ដើម្បី​និយាយ​ពី​រឿង​ប្រាក់​២ ម៉ឺន​ដុល្លារ​នោះ​វិញ បែ​ជា​ស្ត្រី​ជាប់​សង្ស័យ​មានការ​គេចវេស ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ប្រាក់​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច ដើម្បី​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ មក​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ដំ​ណុំ​រឿង​នេះ បាន និង​កំពុង​ស្ថិត​នៅ​ដៃ​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង កំពុង​បើក​ការ​សាកសួរ​លើ​ជនសង្ស័យ ដែល​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ។

អត្ថបទសរសេរ ដោយ