ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ​លី ដា​ឡែ​ន ដាក់​ប៉ុន្មាន​ឃ្លា «​រឿង​អ្នក​ផ្គាប់ចិត្ត​មិន​ត្រូវ​» មួយ​ឆ្ងាញ់​ដៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​តារាចម្រៀង​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ដែល​មាន​ដងខ្លួន​ស្រស់​ស្អាត សិច​ស៊ី ឆៃ​លី ដា​ឡែ​ន បាន​បង្ហោះ​សារ​ប៉ុន្មាន​ឃ្លា​មួយ​ស្អាត ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន​នៃ​មនុស្ស​មួយ​ចំនួន​ដែល​គេ​ហៅ​ថា ទើស​គ្រប់​រឿង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​តារាចម្រៀង​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ដែល​មាន​ដងខ្លួន​ស្រស់​ស្អាត សិច​ស៊ី ឆៃ​លី ដា​ឡែ​ន បាន​បង្ហោះ​សារ​ប៉ុន្មាន​ឃ្លា​មួយ​ស្អាត ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន​នៃ​មនុស្ស​មួយ​ចំនួន​ដែល​គេ​ហៅ​ថា ទើស​គ្រប់​រឿង ឬ​ផ្គាប់ចិត្ត​មិន​ដែល​ត្រូវ​នោះ ។

ដោយ​ទប់​មិន​បាន អ្នក​មេម៉ាយ​កូន​មួយ ចាយរាង​ចាយ​សម្រស់​មិន​ចាញ់​ក្រមុំ​រូប​នេះ​បាន​បង្ហោះ​សារ​យ៉ាង​វែង និង​មាន​ន័យ​យ៉ាង​ចាក់​ដោត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ថា​« សម័យនេះ​ទៅ​ហើយ ពេល​យើង​ផុស​រឿង​ពិបាកចិត្ត​គេ​ថា យើង​Drama ។ ពេល​យើង​ផុស​រឿង​ខឹង​គេ គេ​ថា យើង​អត់​ប្រយោជន៍ អត់​ចេះ​ទប់​កំហឹង ។ យើង​ផុស​អី​ដែល​យើង​មាន​គេ​ថា យើង​អួត ។ ពេល​យើង​អត់​ផុស​អី​សោះ​គេ​ថា យើង​គ្មាន​ស្អី ។ ពេល​យើង​ផុស​រឿង Sweet sweet គេ​ថា​ទ្រ​លាន់ ជ្រេញ ។ ពេល​យើង​ផុស​រឿង​ស្នេហា​សោកសៅ គេ​ថា យើង​ដូច​ខ្វះ​ប្រុស​ខ្វះ​ស្រី​ងាប់ ។ ពេល​យើង​ធាត់​គេ​ថា ម៉េច​បណ្តោយ​ខ្លួន​អោយ​ធាត់​ម៉េ​ស ។ ពេល​យើង​ស្គម ម៉េច​មិន​ខំ​ញុំ​អោយ​មាន​សាច់​បន្តិច ។ ពេល​យើង​ខំ​ធ្វើ​អី​មួយ​ខ្លាំង​ពេក គេ​ថា​ខំ​យក​ទៅ​ណា៎៎​ពេល​យើង​អត់​ធ្វើ​អី​សោះ រឺ​មិនសូវ​ខំ គេ​ថា​ម៉េច​ខ្ជិល​ម៉េ​ស​»​។

យ៉ាងណាមិញ ពាក្យ​សម្តី​ដែល​បាន​លើក​ឡើង​នោះ តារា​សម្តែង​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​មាន​នរណា​ម្នាក់​បាន​ពោល​ពាក្យ​ទាំង​អស់នោះ​ទៅ​ដល់​រូប​នាង​នោះ​ទេ ព្រោះ​នេះ​គ្រាន់តែ​ជា​ពាក្យ ដែល​កើត​មាន​ឡើង​នៅ​ពេល​ផ្អាប់​ចិត្ត​នរណា​ម្នាក់​មិន​ត្រូវ​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ម្តាយ​ចាយរាង​រូប​នេះ​ហាក់​បង្ហាញ​ពី​ភាព​ស៊ី​វី​ស័​យ​របស់​ខ្លួន​ជាង​មុន ពីព្រោះ​កន្លង​មកនេះ​មហាជន​សង្កេត​ឃើ​ញា​ថា រូប​នាង​បាន​ផ្លាស់​ប​ន្តូ​រការ​តុបតែង​ខ្លួន​ឡួ​យ​ឆាយ មិន​អោយ​ចាញ់​ក្រមុំ​នោះ​ទេ ៕

កែសម្រួលដោយ