ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំ​គ្នា​ទៅហែលទឹក​លេង​ក្នុង​​ស្រះ​​ ម្នាក់ជួប​អកុសលជួយ​​មិន​​ទាន់

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​៖ ក្មេង​ប្រុស​-ស្រី​​​៥​នាក់​ ក្នុងនោះ មាន​ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្រះ បណ្តាលឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ថ្ងៃត្រង់​ថ្ងៃ​ទី​២១​ កក្កដា​ ​​​ស្ថិត​នៅ​ចំណុច​ស្រះ​មួយ​កន្លែង​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ឈូកសរ…

ខេត្តឧត្តរមានជ័យ ​៖ ក្មេង​ប្រុស​-ស្រី​​​៥​នាក់​ ក្នុងនោះ មាន​ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក
​ស្រះ បណ្តាលឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ថ្ងៃត្រង់​ថ្ងៃ​ទី​២១​ កក្កដា​ ​​​ស្ថិត​នៅ​ចំណុច​ស្រះ​មួយ​កន្លែង​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ឈូកសរ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

សល់ជីវិត​ក្មេង​ប្រុសទាំង​៤​នាក់​​ក៏​បាន​រៀបរាប់​ថា ពួក​គេ​បាន​ហែល​ទឹកស្រះ​លេង​យ៉ាង​សប្បាយ​ទាំង​៥​នាក់ ។ ខណៈ​កំពុងហែល​លេង ពួក​ខ្លួន​​បាន​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ
​ខូ សុខ​ ភេទ​ប្រុស ​អាយុ​១៣​ឆ្នាំ​ ​មានសភាពមុជ​ងើប​ៗ​ ហើយ​ពួក​ខ្លួន​មិន​ហ៊ាន​ជួយ​ទេ​​បានរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយគាត់ឱ្យមក​ជួយ​ ។

ពេល​នោះ​ឪពុក​ម្តាយ​ជន​រង​គ្រោះ ​បាន​រត់​មក​ជួយ​ដែរ​តែ​វា​ហួសពេល​ទៅ​ហើយ​ ជន​រង​គ្រោះ​​បាន​ដាច់ខ្យល់​​នៅ​នឹង​កន្លែង​កើត​ហេតុបាត់​តែ​ម្តង​។

តាមប៉ូ​លិស​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត​មា
ន​រាយការណ៍​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​នោះ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង
កើតហេតុ​ធ្វើការ​ពិនិត្យ ទីតាំង​ស្រះ​ទឹក​ស្ថិត​នៅ​ចំងាយ​ពី​ផ្ទះ​ក្មេង​រង​គ្រោះ​៥០​ម៉ែត្រ
ក្នុងភូមិ​ឈូកសរ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខណៈ​នេះ​យោង​ទៅ
តាម​ក្រុម​ក្មេង​ទាំង​៤​នាក់​ ដែល​នៅ​លេង​ទឹក​ជុំ​គ្នា​នឹង​យោង​ទៅ​តាម​ការ​បំភ្លឺ​ពី​ឪពុក
ម្តាយ​ក្មេង​រង​គ្រោះ​បាន​អៈ​អាង​ថា កូន​របស់​គាត់​កើត​ជម្ងឺ​អាកា​រៈគាំង​បេះដូង​ម្តង​ៗ
រូប​គាត់​បាន​កំពង់​តែ​ឱ្យ​គ្រូពេទ្យ​ព្យាបាល​ផង​ដែរ​។

អត្ថបទសរសេរ ដោយ