ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើងឧបករណ៍ហាត់ប្រាណ២០ប្រភេទ​ទុកជូន​ពល​រដ្ឋ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់៖ សម្ភារៈ​ហាត់ប្រាណ​ចំនួន​២០ប្រភេទ ត្រូវ​បាន​យក​មក​បំពាក់​នៅ​រង្វង់​មូល​សួនច្បារ​វាល​រេញ នៅថ្ងៃទី២២ កក្កដា នេះ សម្រាប់​ជូន​ប្រជាពលរដ្ឋ​គ្រប់​វ័យ​ហាត់ប្រាណ ​ដើម្បី​សុខភាព ។ ​កន្លង​មក​…

ស្រុក​ព្រៃ​នប់៖ សម្ភារៈ​ហាត់ប្រាណ​ចំនួន​២០ប្រភេទ ត្រូវ​បាន​យក​មក​បំពាក់​នៅ​រង្វង់​មូល​សួនច្បារ​វាល​រេញ នៅថ្ងៃទី២២ កក្កដា នេះ សម្រាប់​ជូន​ប្រជាពលរដ្ឋ​គ្រប់​វ័យ​ហាត់ប្រាណ ​ដើម្បី​សុខភាព ។

​កន្លង​មក​ ស្ថិតនៅ​ច​ណុ​ចនេះ​ ភាគច្រើន​ឃើញ​ពលរដ្ឋ​លោក​ហាត់ប្រាណ​តាម​ស​ក្ខ​ណៈ​រត់ ដើរ​ដោយ​ពុំ​មាន​សម្ភារ​ហាត់​ឡើយ ហើយ​ទាំងនេះ​គឺជា​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ ព្រោះ​ថា ​ក្រៅ​តែ​មក​ពី​ប្រកប​របរ​ប្រចាំ​ថ្ងៃ សុខភាព​គឺជា​ភាព​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រួប ។

ជាមួយ​គ្នា​នេះ​លោក​សរ កក្កដា​អភិបាលស្រុក​ព្រៃ​នប់​ថ្លែង​ថា ឆ្លើយ​តប​ទៅ​និង​សកម្ម​ភាព​ប្រជា​ពល ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព ក្រៅពី​អប់រំ​បញ្ហា​រក្សា​អនាម័យ ការ​ហាត់​ប្រាណ​នេះ ក៏ជា​តម្រូវការ​ចាំបាច់​សម្រាប់​សុខភាព​ល​រដ្ឋ​ទូទៅ ដែល​ជា​ជាក់ស្តែង​កន្លង​មក ពលរដ្ឋ​មួយ​ចំនួន​ហើយ​ជា​ប្រចាំ លោក​ហាត់ប្រាណ​តាម​រយៈ ការ​ដើរ រត់ នៅ​តាម​សួនច្បារ និង​តាម​ទីធ្លា​មួយ​ចំនួន​ទៀត នៅ​ប្រជុំជន​នេះ ។

លោក​អភិបាល​បន្ត​ថា ​ដោយ​ពិនិត្យ​ឃើញ​មាន​សកម្មភាព​នេះ លោក​បាន​ស្វែង​សប្បុ​រសជន​ជួយ​ជា​សម្ភារហាត់ប្រាណ​បាន​ចំនួន​២០​ប្រភេទ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា​ ​នេះដែរ ​ត្រូវ​បាន​យក​ទៅ​តំឡើង​នៅ​ទីប្រជុំជន​ចំណុច​រង្វង់​មូល​សួនច្បារ​ជូន​ពលរដ្ឋ​គ្រប់​វៃ​សម្រាប់​ជា​ភាព​ងាយស្រួល ក្នុង​ហាត់​ដើម្បី​សុខភាព​ក្រោយ​ពី​សម្រាក់​ពី​ប្រកប​របរ​ផ្សេង​ៗ ។

អត្ថបទសរសេរ ដោយ