ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​ខួបកំណើត រ៉ូ​លី​ន ទទួល​បាន​កា​​ដូ​ដ៏​​មាន​​ន័យ​​បំផុត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​សម្តែង ច្រៀង កំប្លែង​និង​ធ្វើ​ជា​ពិធីករ​ផង​នោះ រ៉ូ​លី​ន​បាន​ធ្វើ​អោយ​មហាជន​រំភើបចិត្ត​ជំនួស​រូប​គាត់ បន្ទាប់​ពី​ទទួល​បានកា​ដូ​ដ៏​មាន​តម្លៃ​បំផុត​ពី​មនុស្ស​ជាទី​ស្រលាញ់​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​។ ខួបកំណើត​ឈាន​ចូល​ដល់​ក្នុង​វ័យ​៣២​ឆ្នាំ តារា​ដែល​មាន​ចំណុច​ពិសេស…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​សម្តែង ច្រៀង កំប្លែង​និង​ធ្វើ​ជា​ពិធីករ​ផង​នោះ រ៉ូ​លី​ន​បាន​ធ្វើ​អោយ​មហាជន​រំភើបចិត្ត​ជំនួស​រូប​គាត់ បន្ទាប់​ពី​ទទួល​បានកា​ដូ​ដ៏​មាន​តម្លៃ​បំផុត​ពី​មនុស្ស​ជាទី​ស្រលាញ់​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​។

ខួបកំណើត​ឈាន​ចូល​ដល់​ក្នុង​វ័យ​៣២​ឆ្នាំ តារា​ដែល​មាន​ចំណុច​ពិសេស ​ខុស​ប្លែក​ពី​គេ​រូប​នេះ និង​តុបតែង​កាយ​ជា​ស្ត្រី​យ៉ាង​សមសួន​នោះ បាន​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង បន្ទាប់​ពីរ៉ូ​លី​ន ទទួល​បាន​ក្រ​វ៉ា​ត​.​ក និង​កុលាប​មួយ​ទង​ពណ៌​មាស​ស្រស់ ពី​មនុស្ស​ជាទី​ស្រលាញ់​កាល​ទី ២១ កក្កដា ម្សិលមិញ​នេះ ដោយនៅ​ក្នុង​នោះ រ៉ូ​លី​ន​ក៏​បាន​សរសេរ​សារ​​យ៉ាង​ខ្លី​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ថា « កាដូ​ខួបកំណើត​ដ៏​មាន​ន័យ​បំផុត​សំរាប់​ជីវិត​របស់ខ្ញុំ ហើយ​អរគុណ​គ្រប់យ៉ាង​សម្រាប់​ការ​ស្រលាញ់​»​។

យ៉ាងណាមិញ អ្នកគាំទ្រ​មិន​ទាន់​ដឹង​នៅឡើយ​នោះ​ទេ​ថា ម្ទា​ស់​កាដូ​រូប​នោះ​ជា​នរណា?​ពីព្រោះ​កន្លង​មកនេះ ​តារាចម្រៀង​ដែល​កសាង​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​តុបតែង​កាយ​ជា​មនុស្ស​ស្រី​ភាគច្រើន​លើសលប់​នៃ​ការ​សម្តែង​របស់​ខ្លួន​និង​មាន​សមត្ថភាព​ច្រៀង​បាន​ទាំង​សម្លេង​ប្រុស ​និង​សម្លេង​ស្រី ជា​ពិសេស​គឺ​ការ​ច្រៀង​ត្រាប់​សម្លេង​អ្នកចម្រៀង​ល្បី​ជំនាន់​ដើម អ្នក​នាង ប៉ែន រ៉​ន នៅ​មិន​ទាន់​បាន​បង្ហាញ និង​បង្ហើប​ឲ្យ​ដឹង​លម្អិត​អំពី​មនុស្ស​ពិសេស​របស់​ខ្លួន​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ដែល​មាន​សំណើច​មិន​ចេះ​រឹង​ស្ងួត និង​អាច​លេងខ្លួន​ប្លែក​ៗ​រូប​នេះ ហាក់​ស្ងាត់​មិនសូវ​បង្ហាញ​វត្តមាន​តាម​បណ្តា​កម្មវិធី​នានា​តាម​រយៈ​ទូរទស្សន៍​នានា​នោះ​ទេ ក្រៅពី​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ច្រៀង​តាម​កម្មវិធី​មង្គលការ​ធំ​ៗ និង​កម្មវិធី​កំប្លែង​កម្សាន្ត​របស់​ទូរទស្សន៍​ក្នុងស្រុក​មួយ​តែ​ប៉ុណ្ណោះ​៕