ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ថ្ងៃ​ពល​ករ​យ៉ាងតិច​៣០​នាក់ ត្រូវ​ថៃ​​ចាប់ខ្លួន​នៅ​៣​ទីតាំង​ផ្សេង​គ្នា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ​យ៉ាងតិច​៣០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​ស្រះ​កែវ​ថៃ ធ្វើការ​ចាប់ខ្លួន​នៅ​៣​ទីតាំង​ផ្សេង​គ្នា​ក្នុងស្រុក​ចំនួន​២ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ តើ​ពលករ​ទាំងនេះ​ចេញពី​កម្ពុជា​តាម​ច្រករបៀង​ណា? ហើយ​សមត្ថកិច្ច​ជួរ​មុខ​កម្ពុជា​ធ្វើ​អ្វី?…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ​យ៉ាងតិច​៣០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​ស្រះ​កែវ​ថៃ ធ្វើការ​ចាប់ខ្លួន​នៅ​៣​ទីតាំង​ផ្សេង​គ្នា​ក្នុងស្រុក​ចំនួន​២ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ តើ​ពលករ​ទាំងនេះ​ចេញពី​កម្ពុជា​តាម​ច្រករបៀង​ណា? ហើយ​សមត្ថកិច្ច​ជួរ​មុខ​កម្ពុជា​ធ្វើ​អ្វី?

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំនួន​៣០​នាក់ ក្នុង​នោះ​ស្រី​១២​នាក់ និង​ប្រុស​១៨​នាក់ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នៅ​ស្រុក​អារញ្ញ និង​ស្រុក​តា​ប្រា​យ៉ា ក្រោយ​ឆ្លង​ព្រំដែន​ពី​កម្ពុជា ហើយ​ប្រុង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​ក្រុង​បាងកក​, ឈុ​ន​បូ​រី​, ប៉ា​ធុម​ថា​នី និង​សា​រ៉ា​ក់បូ​រី ដែល​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​ម្នាក់​៣០០០​បាត​។

ប្រភព​ដដែល​ថា ពលករ​ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ពី​២​ទីតាំង​ផ្សេង​គ្នា​ក្នុង​ឃុំ និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​ឈម ទឹកដី​កម្ពុជា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ដោយឡែក​ពលករ​ចំនួន​១៥​នាក់ ក្នុង​នោះ​ប្រុស​៩​នាក់ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បាន​នៅ​ចំណុច​ផ្លូវបំបែក​ខ្ល​ង​ហា​តវ៉ា​ត់​ថា​ណា​ណា​ក់​ខន ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ បន្ទាប់​ពី​ទាហាន​ព្រាន​ថៃ បាន​ប្រទះ​ឃើញ​ក្រុម​ពលករ​ទាំងនេះ​រត់​ឆ្លងផ្លូវ​ជាប់​ព្រំដែន​ក្នុង​ឃុំ​ថាប់​ភ្រិ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ហើយ​ក៏​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​រថយន្ត​សង្ស័យ ក៏​ឃាត់​បាន​ពលករ​ទាំងនេះ និង​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​១​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ជា​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ពលករ​ទាំងអស់ និង​អ្នកបើកបរ​រថយន្ត​ជា​ស្ត្រី​ជនជាតិ​ថៃ ក្រោយ​ពី​ឃាត់ខ្លួន​បាន ត្រូវ​បញ្ជូន​ទៅ​ស្ថានីយ​តម្រួត​ក្នុងស្រុក​កើតហេតុ​ទាំង​២​ខាងលើ ដើម្បី​ធ្វើការ​សាកសួរ​លម្អិត​បន្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ