ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន​! លោក ឆ​ន សុវណ្ណ​រាជ និង​គ្រួសារ​នាំ​គ្នា​ធ្វើ​បែប​នេះ​នៅ​ក្នុង​ដំណើរ​កម្សាន្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មិន​ត្រឹមតែ​ជា​តារាចម្រៀង​ល្បី​មាន​រូបរាង​ស្រស់​សង្ហា​ធ្វើ​ឲ្យ​ស្រី​ៗ​លង់​សេ្ន​ហ៍​នោះ​ទេ លោក ឆ​ន សុវណ្ណ​រាជ គឺ​ស្រស់​ស្អាត​ពី​ខាងក្នុង​ខ្លាំង​តែ​ម្តង ​ដែល​កាន់តែ​ធ្វើ​អោយ​មហាជន​ស្រលាញ់ និង​ចូល​ចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត ព្រោះ​តារា​ប្រុស​រូប​នេះ​តែងតែ​បង្ហាញ​ពី​ចិត្ត​ស្រលាញ់ ​និង​ចូលរួម​ថែរក្សា​បរិស្ថាន​ជា​ប្រចាំ…

រាជធានី​ភ្នំពេញ​៖ មិន​ត្រឹមតែ​ជា​តារាចម្រៀង​ល្បី​មាន​រូបរាង​ស្រស់​សង្ហា​ធ្វើ​ឲ្យ​ស្រី​ៗ​លង់​សេ្ន​ហ៍​នោះ​ទេ លោក ឆ​ន សុវណ្ណ​រាជ គឺ​ស្រស់​ស្អាត​ពី​ខាងក្នុង​ខ្លាំង​តែ​ម្តង ​ដែល​កាន់តែ​ធ្វើ​អោយ​មហាជន​ស្រលាញ់ និង​ចូល​ចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត ព្រោះ​តារា​ប្រុស​រូប​នេះ​តែងតែ​បង្ហាញ​ពី​ចិត្ត​ស្រលាញ់ ​និង​ចូលរួម​ថែរក្សា​បរិស្ថាន​ជា​ប្រចាំ ​។

ដែល​កាយវិការ​របស់​តារាចម្រៀង​រូប​នេះ ទទួល​ការ​សាទរ​ និង​ស្ងើចសរសើរ​ពី​សាធារណជន​ហើយ​លោក​កាន់តែ​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង និង​អ្នកគាំទ្រ​គាត់​ថា​តារាចម្រៀង លោក ឆ​ន សុវណ្ណ​រាជ គឺជា​គំរូ​ល្អ​នៅ​ក្នុង​ការងារ​សង្គម ។

https://www.facebook.com/sovannareach/videos/2749048001995337/

ថ្មី​ៗ​នេះ​ទៀត​សោត តារាចម្រៀង​ប្រុស​សម្លេង​ស្រទន់​រូប​នេះ បាន​ធ្វើ​រឿង​ដោយ​នឹក​ស្ថាន​មិន​ដល់​ជាមួយនឹង​គ្រួសារ​របស់​គាត់​នោះ ដោយ​បាន​ចុះ​ពី​ឡាន​ដើម្បី​រើស​សំរាម​ដែល​មាននៅ​ក្នុង​កន្លែងកម្សាន្ត​នៅ​ឯ​គី​រី​រម្យ ដោយនៅ​ក្នុង​នោះ​លោក​ឆ​ន សុវណ្ណ​រាជ បាន​បង្ហោះ​ជា​វិ​ដេ​អូ ពី​សកម្មភាព ​និង​ការ​បោះ​សំរាម​មិន​ត្រឹមត្រូវ​នៅ​កន្លែង​កំសាន្ត​ដ៏​ស្រស់​ស្អាត​បែប​នេះ​ផង​ដែរ​ ។

យ៉ាងណាមិញ តារា​ប្រុស​រូប​នេះ ក៏​បាន​បង្ហាញ​ពី​សកម្មភាព និង​អារម្មណ៍​ពិត​ពី​ការ​ស្រលាញ់​បរិស្ថាន ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ល្អ​ម្នាក់​នៅ​ក្នុង​វី​ដេ​អូ​នោះ យ៉ាង​គួរ​អោយ​កោតសរសើរ​ផង​ដែរ ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​សំណូមពរ​អោយ​បងប្អូន​ជួយ​ការពារ​បរិស្ថាន​អោយ​កាន់តែ​ស្អាត​ថែម​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ ជា​រឿយ​ៗ​មហាជន​តែងតែ​ឃើញ​លោក​ឆ​ន សុវណ្ណ​រាជ តែងតែ​បង្ហាញ​ជា​គំរូ​ម្នាក់​សម្រាប់​យុវវ័យ ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​ជា​ប្រចាំ​តាម​រយៈ​បណ្តាញ​សង្គម​របស់​លោក​ផ្ទាល់ ៕

កែសម្រួលដោយ