ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា វ៉ាក់សាំង​ដំបូង​សម្រាប់​កូ​វី​ដ​អាច​នឹង​មិនល្អ​ប្រសើរ​ដូច​ការ​គិត​ទេ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត Peter Hotez សាស្ត្រា​ចារ្យ និង​ជា​ព្រឹទ្ធបុរស​ផ្នែក​វេជ្ជសាស្ត្រ​ត្រូ​ពិ​ក…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត Peter Hotez សាស្ត្រា​ចារ្យ និង​ជា​ព្រឹទ្ធបុរស​ផ្នែក​វេជ្ជសាស្ត្រ​ត្រូ​ពិ​ក នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Baylor នៅ​សហ​រដ្ឋអាមេរិក បាន​និយាយ​ថា វា​ពិបាក​ក្នុង​ការ​ទាញ​ការ​សន្និដ្ឋាន ពី​ទិន្នន័យ​វ៉ាក់សាំង​ដែល​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ច័ន្ទ​ដោយ​សាកលវិទ្យាល័យ Oxford ។

លោក​វេជ្ជបណ្ឌិត Hotez បាន​ព្យាករណ៍​ថា វា​នឹង​ចំណាយពេល​ដល់​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ដើម្បី​ដឹង​ថា តើ​វ៉ាក់សាំង​ពិតជា​មាន​ប្រសិទ្ធភាព​មែនឬ​ក៏​អត់?

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រឡេក​មើល​ទិន្នន័យ​ចេញពី​វ៉ាក់សាំង AstraZeneca-Oxford ដែល​បាន​ចាក់​មួយ​ដូ​ស មិនសូវ​ជា​ជួយ​បាន​ទេ​។ កម្រិត​នៃ​ការ​កើត​អង់​ទី​ករ​បន្សាប​វីរុស ដែល​មនុស្ស​ជា​ច្រើន​គិត​ថា អ្វី​ដែល​សម្គាល់ថា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ឬ​អត់? គឺ​នៅ​មិន​ខ្ពស់​យក​ជា​ការ​បាន​ទេ​។ សម្រាប់​ការ​ចាក់​២​ដូ​ស​វិញ វា​ហាក់ដូចជា​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​មាន​តែ​អ្នកជំងឺ​១០​នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​ដូ​សទាំង ២​នេះ​»​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ដូច្នេះ​វា​ពិបាក​នឹង​សន្និដ្ឋាន​ណាស់​ពី​ចំណុច​នេះ​»​។

វ៉ាក់សាំង​ទាំង​អស់នេះ នឹង​ចាប់ផ្តើម​ចូល​ក្នុង​ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​៣ នៅ​តាម​ពេល​វេលា​ផ្សេង​ៗ​គ្នា នៅ​ឆ្នាំ​ក្រោយ ហើយ​វា​នឹង​ចំណាយពេល​មួយ​ឆ្នាំ ដើម្បី​ប្រមូល​ទិន្នន័យ​ទាំងអស់ ដែល​បង្ហាញ​ថា វ៉ាក់សាំង​ពិតជា​ដំណើរការ​ល្អ ក៏​ដូច​ជា​មាន​សុវត្ថិភាព​ដែរ​ឬ​អត់​។ លោក Hotez បន្ថែម​ថា វ៉ាក់សាំង​ដំបូង​ប្រហែលជា​មិនមែន​ជា​វ៉ាក់សាំង​ល្អ​បំផុត​របស់​យើង​ទេ​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក មាន​វ៉ាក់សាំង​កូ​វី​ដ​ចំនួន ២៣ ដែល​បច្ចុប្បន្ន​កំពុងធ្វើការ​ពិសោធន៍​ទូ​ទាំង​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ