ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្សោយកម្លាំងជាងលុយចិន ជប៉ុន និងកូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះបានបង្ហាញពីកម្លាំងចុះ ខ្សោយធៀបនឹងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែកក្កដា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះបានបង្ហាញពីកម្លាំងចុះ ខ្សោយធៀបនឹងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ប្រាក់យន់ចិនមានប្រៀបជាប្រាក់រៀលខ្មែរ បន្តិច ដោយ ១យន់ចិន ទិញចូល ៥៨៦ រៀល លក់ចេញ ៥៩១ រៀល ដែលកាលពីថ្ងៃម្សិល មិញ ទិញចូលត្រឹមតែ ៥៨៥ រៀល និងលក់ចេញ ៥៩១ រៀល ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់យ៉េនជប៉ុនថ្ងៃនេះក៏បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដោយ ១០០យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៨២៨ រៀល លក់ចេញ ៣៨៦៦ រៀល ហើយដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨១៥ រៀល និងលក់ចេញតែ ៣៨៥៣ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសម្រាប់ប្រាក់វុនកូរ៉េវិញថ្ងៃនេះក៏មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដែល ១០០វុនកូរ៉េ ទិញចូលរហូតដល់ ៣៤៣ រៀល លក់ចេញ ៣៤៦ រៀល ខណៈថ្ងៃម្សិល មិញ ទិញចូលត្រឹមតែ ៣៤១ រៀល និងលក់ចេញតែ ៣៤៤ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ