ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ទោស​ជន​ដៃដល់​ជាប់គុក​១០​ឆ្នាំ និង​៣​នាក់​ម្នាក់​ៗ៣​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឌុ​ច សុខ​សា​រិ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​កក្កដា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំ​រឿង​(​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​)​…

រាជធានី​ភ្នំពេញ ៖ លោក ឌុ​ច សុខ​សា​រិ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​កក្កដា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំ​រឿង​(​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​)​ លើករណី​វាយ​កាប​កាប់​គ្នា​បណ្តាល​មរណភាព​ជន​រង​គ្រោះ ដែល​មាន​ជនជាប់ចោទ​នៅ​ក្នុង​ឃុំ​ចំនួន​៥​នាក់​ ។ ទោស​គឺជន​ដៃដល់​ជាប់​១០​ឆ្នាំ រីឯ៣​នាក់ទៀត​ ​ក្នុង​​ម្នាក់​ជាប់​៣​ឆ្នាំ ហើយម្នាក់ទៀត​ឱ្យយ​រួច​ផុត​ពី​បទចោទប្រកាន់ ។

សាលក្រម​ផ្ត​ន្ទ​ទោស ​លើ​ជនជាប់ចោទ​​ឈ្មោះ ហង់ សុ​ខេន ហៅ​ភ្លើង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ (​ជា​ជន​ដៃដល់​) ។ ​ឈ្មោះ មិ ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ២-ឈ្មោះ ហៀ​ង យូ​លាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។៣-ឈ្មោះ លាភ សុខ​រាជ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ទាំង​៣​នាក់​នេះ​ដាក់​ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់ ៣​ឆ្នាំ ។

ចំណែក​ឈ្មោះ សូ ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវ​បាន​លើកលែងទោស​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ ។សាលក្រម​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ធ្វើ​ស​ន្និ​សិ​ទ​បង្ហាញមុខ​ក្រុម​ជន​ដៃដល់​ចំនួន​៨​នាក់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​វាយ​កាប់​ចាក់​គ្នា នៅ​ក្លិប​ក​ម្ដា​ន្ត ហ្គោ​ល​ឡាញ បណ្ដាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់ ។

ក្នុង​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​៨​នាក់
១.​ឈ្មោះ សួន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ
២.​ឈ្មោះ ប៉ែន សំអាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ
៣.​ឈ្មោះ ឆ​ន គឹ​ម​ថុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
៤.​ឈ្មោះ គង់ ឈិ​ន​លី
៥.​ឈ្មោះ លាភ សុខ​រាជ
៦.​ឈ្មោះ សូ ពេជ្រ
៧.​ឈ្មោះ មិ ម៉េ​ង​ហុង
៨.​ឈ្មោះ ហង់ សុ​ខេន ហៅ​ភ្លើង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
នឹង​ដកហូត​ម៉ូតូ​ចំនួន ៥​គ្រឿង ។

ចំណែក​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ គី​ម ឈុ​ន​លី ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ មុខរបរ​អ្នក​ដឹក​ឥ​វាន់​តាម​អន​ឡាញ ស្នាក់​នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត​ភូមិ​ព្រែក​ក្របៅ​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សូម​រំលឹក​ទៀត​ថា កាលពី​វេលា​ម៉ោង​១២ និង​៤០ នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ​ឆ្នាំ ២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៦៥ ផ្លូវ​លេខ​១៩៨៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​១០​នាក់ បាន​ជួបជុំ​គ្នា​ផឹក​សុ​ី​រាំ​លែង​នៅ​ក្នុង​ក្លិប​ហ្គោ​ល​ឡាញ​សង្កាត់​ភ្នំពេញ​ថ្មី​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​របស់​ឈ្មោះ សុខ​រាជ ។

លុះ​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែធ្នូ ដោយ​ឈ្មោះ ហង់ សុ​ខេន ហៅ​ភ្លើង មាន​សភាព​ស្រវឹងស្រា បាន​ដើរ​ចេញពី​ក្នុង​ក្លឹ​បម​ក​ឈរ​នៅ​ខាងក្រៅ ហើយ​បាន​មើលឃើញ​ក្រុម​បក្សពួក​ជន​រង​គ្រោះ​២​នាក់ ដែល​ទើប តែ​ចេញ​មក​ពី​ផឹកស៊ី​ហាង​មួយ​កន្លែង​ផ្សេង​ទៀត​ក្នុង​ស្ថានភាព​ស្រវឹង មាន​គោលបំណង​ចូល​មក​រាំ​នៅ​ក្នុង​ក្លិប​ហ្គោ​ល​ឡាញ​នេះ​ដែរ ។

ដោយសារ​ភាគី​ទាំង​ពីរ​ធ្លាប់​មាន​ទំនាស់​គ្នា​កន្លង​មក ជន​ដៃដល់​បាន​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​២ នាក់ ចំនួន​២​ដៃ​ចំ​លើ​ផ្ទៃមុខ រួច​ស្រែក​ឡូឡា​ផ្អើល​ដល់​ក្រុម​បក្សពួក រត់​ចេញពី​ក្នុង​ក្លិប​មក​វាយ​កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ក្រុម​សន្តិសុខ​យាម​នៅ​ក្នុង​ក្លិប​នោះ ឃាត់ខ្លួន​ឈ្មោះ ហង់ សុ​ខេន ហៅ​ភ្លើង ជាដើម​ភ្លើង បាន​ម្នាក់ ចំណែក​ភាគី​ជន​រង​គ្រោះ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ ។

តែ​ភ្លាម​នោះ​ក្រុម​ជន​ដៃដល់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ដល់​ចំណុច​កើតហេតុ​លើក​ទី​២ ក្រុម​ជនសង្ស័យ​បាន​ដេញ​វាយ​កាប់​ចាក់​ទៅ​លើ​ភាគី​ជន​រង​គ្រោះ ដែល​ប្រដាប់​ដោយ​ដំបង ដុំ​ថ្ម ដុំឥដ្ឋ បណ្ដាល​ឲ្យ​ស្លាប់​ភាគី​ខាង​ជន​រង​គ្រោះ​ម្នាក់ រួច​បាន​ប្លន់​យក​គ្រឿងអលង្ការ​នៅ​ជាប់​ខ្លួន ដូច​ជា​ខ្សែ​ក​មាស​មួយ​ដំឡឹង ចិញ្ចៀន​ផ្លា​ក​ទី​ន​៥ ជី និង​នាឡិកាដៃ​មួយ​គ្រឿង រួច​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

បន្ទាប់​ពី​កើត​មាន​អំពើ​ហឹ​ង្សា​នោះ​សមត្ថកិច្ច នគរបាល​ខណ្ឌ​សែន​សុខ ចុះ​ធ្វើការ​ស្រាវ​ជាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ៨​នាក់ រួម​ទាំង​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង នាំ​មក​បង្ហាញ​មុខជា​សាធារណៈ នឹង​បញ្ជូន​ទៅ​កាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​បើក​ការ​ស៊ើបអង្កេត ដោយ​រក​មិនឃើញ​មាន​
ជាប់​ពាក់​ពន្ធ​នឹង​អំពើ​ហឹ​ង្សា​នោះ មនុស្ស​៣ នាក់​ត្រូវ​បាន​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ ។ ដូច្នេះ ​សំណុំរឿង​នេះ​មាន​តែ​ជនសង្ស័យ​៥ នាក់ ដូច​មានឈ្មោះ​ខាងលើ​ត្រូវ​បាន​ឃុំខ្លួន រហូត​ដល់​មាន​សាលក្រម​ផ្តន្ទាទោស​នេះ ៕

អត្ថបទសរសេរ ដោយ