ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ផ្កាត្របែកព្រៃ​ជា​ច្រើន​ដើម​ដាំ​លំអ​​ទ្រូងផ្លូវ​វៀង​ក្រុង​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ដើម​ផ្កាត្របែកព្រៃ​ជា​ច្រើន​ដើម​ ត្រូវ​បាន​អភិបាលខេត្ត​យក​ទៅ​ដាំ​និង​ទ្រូងផ្លូវ​វៀង​ក្រុង ​ដែល​កំពុង​កសាង​ប្រភេទ​ផ្លូវ​៤​គន្លង ​នៅ​ថ្ងៃ​ទី​២១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០ ​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី​ និង​ក្រុង​សិរី​សោភ័ណ​។ ក្នុង​ឱកាស​ដែល​ដឹក​មន្ត្រីរាជការ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ដើម​ផ្កាត្របែកព្រៃ​ជា​ច្រើន​ដើម​ ត្រូវ​បាន​អភិបាលខេត្ត​យក​ទៅ​ដាំ​និង​ទ្រូងផ្លូវ​វៀង​ក្រុង ​ដែល​កំពុង​កសាង​ប្រភេទ​ផ្លូវ​៤​គន្លង ​នៅ​ថ្ងៃ​ទី​២១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០ ​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី​ និង​ក្រុង​សិរី​សោភ័ណ​។

ក្នុង​ឱកាស​ដែល​ដឹក​មន្ត្រីរាជការ​ និង​កងកម្លាំង​ចុះ​ដាំ​ផ្កា​ប្របែក​ព្រៃ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា ដែល​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ​មានការ​រីក​ចម្រើន​និង​វី​ស័​យ​សាធា​រណៈ​និង​ដឹក​ជញ្ជូន​រឺ​ផ្លូវថ្នល់​បាន​កំពុង​មានការ​រីក​ចម្រើន​គ្រប់​ទឹ​ស​ទី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ទាន់​ពេលវេលា​និង​ឆាប់រហ័ស​។

ឯកឧត្តម អ៊ុ រាត្រី បាន​បញ្ជាក់​ថា​៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​កសាង​ផ្លូវជាតិ​លេខ​៥​ជា​ស្តែង​នៅ​ក្នុងភូមិ​សាស​ខេត្តបន្ទាយមានជ័យ​ដែល​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ ជាប់​ព្រំដែន​កម្ពុជា-​ថៃ​។ ​ហើយ​បាន​កសាង​ជា​បណ្តើរ​ដោយ​ខិតខំ​ប្រឹងប្រែង​ពី​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​បាន​ដាំ​ដើម​ផ្កាត្របែកព្រៃ​និង​ទ្រូងផ្លូវ​វៀង​ក្រុង​ដែល​ជាប់​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ​ដែល​ជា​ប្រភេទ​ផ្លូវ​៤​គ​ន្លូ​ង​គឺ​ផ្លូវ​២​ទៅ​២​មក​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖​ការ​ដាំ​ផ្កាត្របែកព្រៃ​នេះ​ដើម្បី​លំអ​តាម​ដងផ្លូវ​អោយ​មាន​សោ​ភ័ណ​ភាពល្អ​នៅ​ពេល​ដែល​យើង​បើកប​រថយន្ត ​និង​ទោចក្រយានយន្ត​ឃើញ​ទេសភាព​ស្រស់បំព្រង ទទឹម​ការ​ដាំ​ផ្លា​ត្របែកព្រៃ​លំអ​ដងផ្លូវ​ ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​នេះ​ជា​សម្បត្តិ​រួម​គឺ​ដាំ​លំអ​ផ្លូវ​ដើម្បី​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវ​បានឃើញ​ទេសភាព​៕​

អត្ថបទសរសេរ ដោយ