ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​កុំ​ខ្លាច​បុណ្យ​ឡើយ

3 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​បុញ្ញ​បទីប ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ កុំ​ខ្លាច​បុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យ​ថា​បុណ្យ​នេះ ជា​ឈ្មោះ​នៃ​សេចក្តីសុខ​ទេតើ ។ ម្នាល​ភិក្ខុ​ទាំងឡាយ…

នៅ​ក្នុង​សៀវភៅ​បុញ្ញ​បទីប ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ កុំ​ខ្លាច​បុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យ​ថា​បុណ្យ​នេះ ជា​ឈ្មោះ​នៃ​សេចក្តីសុខ​ទេតើ ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ដឹង​ច្បាស់​ថា កាលពី​ជាតិ​កន្លង​ទៅ តថាគត​បាន​ចម្រើន​មេត្តាចិត្ត ដែល​ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត​ដែល​ជា​ផល​នៃ​សេចក្តី​ល្អជា​រឿយ​ៗ​អស់​កាល​ជា​យូរអង្វែង ។ លុះ​តថាគត​ចម្រើន​មេត្តាចិត្ត​ប្រាកដ​ហើយ​ក៏​បាន​ទៅ​កើត​នៅ​ក្នុង​ឋានព្រហ្ម​លោក ។

ម្នាល​ភិក្ខុ​ទាំងឡាយ​នៅ​ក្នុង​ព្រហ្មវិមាន​នោះ តថាគត​ជា​មហាព្រហ្ម​គ្រប​សង្កត់​លើ​ព្រហ្ម​ឯ​ទៀ​ត​​ៗ ។ ម្នាល​ភិក្ខុ​ទាំងឡាយ​រតនៈ​៧​ប្រការ​កើត​មាន​ឡើង​ប្រាកដ​គឺ យាន​រតនៈ ១ ហ​ត្ថិ​រតនៈ ១ អស្ស​រតនៈ ១ ម​ណិ​រតនៈ ១ ឥត្ថីរតនៈ ១ គ​ហប​តិ​រតនៈ ១ និង​បរិវារ​រតនៈ ១ ជា​គម្រប់ ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​បានឃើញ​នូវ​ផល​នៃ​បុណ្យ​ជា​កុសល​នេះ​ហើយ ក៏​បាន​ប្រាប់​ដល់​ពួក​សត្វ​អ្នក​ស្វែងរក​សេចក្តីសុខ ហើយ​ចម្រើន​នូវ​មេត្តាចិត្ត​ដែល​ប្រកបដោយ​ធម៌ លុះ​ធ្វើ​មរណកាល​ទៅ​នឹង​បាន​ទៅ​កើត​ក្នុង​ត្រកូល​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន ជា​ត្រកូល​ប្រកបដោយ​រតនៈ​ទាំង​៧​ប្រការ​ផង ហេតុនេះ​ចូល​អ្នក​ទាំងឡាយ​គប្បី​ចម្រើន​នូវ​បុណ្យ​នុ៎ះ​ឲ្យ​បាន​រឿយ​ៗ​ចុះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ