ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ថៃ​ស្នើ​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បទឱ្យ​​បាន​ឆាប់​ រីឯ​កម្ពុជា​ថា​បើក​លឿន​កាន់តែ​ល្អ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​«ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​សុំ​អោយ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ជា​​បណ្តោះ​អាសន្ន​អោយ​បាន​ឆាប់​ ចំណែក​កម្ពុជា​ថា​បើក​លឿន​កាន់តែ​ល្អ​» ។ នេះជា​ការលើកឡើង​ក្នុ​ងឱ​កាស​​ជួប​សំណេះសំណាល​រវាង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ​និង​មន្ត្រី​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​«ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​សុំ​អោយ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ជា​​បណ្តោះ​អាសន្ន​អោយ​បាន​ឆាប់​ ចំណែក​កម្ពុជា​ថា​បើក​លឿន​កាន់តែ​ល្អ​» ។ នេះជា​ការលើកឡើង​ក្នុ​ងឱ​កាស​​ជួប​សំណេះសំណាល​រវាង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ​និង​មន្ត្រី​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០​ នៅ​ច្រក​អន្តរជាតិ​ស្ទឹង​បទ ​ស្ថិត​ភូមិ​ស្ទឹង​បទ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។

​លោក​ អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​​ឱ្យ​ដឹង​ថា ​ខេត្តបន្ទាយមានជ័យ​មាន​ច្រក​អន្តរជាតិ​ចំនួន​២​កន្លែង រួម​​មាន ទី១-​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​ដើម្បី​ការពារ​សណ្តាប់ធ្នាប់​និង​សន្តិសុខ ទី២-​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ដែល​គ្រោង​បើក​ជា​បណ្តុះ​អាសន្ន​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​ ។ ចំណែក​​ច្រក​តំបន់​ចំនួន​២​កន្លែង​ រួម​មាន ​ទី​១-​ច្រក​ទ្វារ​ព្រំដែន​ម៉ា​ឡៃ​ ស្ថិត​ស្រុក​ម៉ាំ​ឡៃ ទី២-​ច្រក​ទ្វារ​ព្រំដែន​បឹង​ត្រកួន​ ស្រុក​ថ្មពួក​។

​លោក​​បាន​បញ្ជាក់​ថា​ ​ក្នុង​ឱកាស​នោះដែរ ក៏មាន​ការ​ចូលរួម​ពី​​មន្ត្រី​ស្ថានទូត​ថៃ​ចំនួន​១២​រូប​ ដែល​ដឹកនាំ​ដោយ​លោក ជី​រ៉ា​វុ​ធ សុវណ្ណ​អាត​ជ ជាទី​ប្រឹក្សា​ពាណិជ្ជ​ថៃ​ប្រចាំ​កម្ពុជា ដែល​ជួប​សំណេះសំណាល​និង​ចុះ​ពិនិត្យ​ការ​សាង​សំណង់​រដ្ឋបាល​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​គឺ​ជម្រុញ​អោយ​កម្ពុជា​បើក​ច្រក​ទ្វារ​អន្តរ​ស្ទឹង​បទ​ជា​បណ្តោះ​​អាសន្ន​អោយ​បាន​ឆាប់​សម្រាប់​ដឹក​ទំនិញ​ឆ្លងកាត់​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ​។ ជា​ការ​​ឆ្លើយ​តប​វិញ ខាង​​កម្ពុជា​​ថា ភាគី​ថៃ​បើក​កាន់តែ​លឿន ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​-ថៃ​។

​លោក​ អ៊ុំ​ រាត្រី បាន​បញ្ជាក់ថា​ ​កម្ពុជា​-​ថៃ​គ្រោង​បើក​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ជា​បណ្តោះ​អាសន្ន​ ហើយ​និង​កំពុង​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ទាំង​ពីរ​សម្រេច​ពេល​ណា​ ហើយ​រៀបចំ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​តាម​កន្លែង​និង​ជំនាញ​ពេល​នោះ និង​អគារ​រដ្ឋបាល​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ដែល​កសាង​អោយ​រួចរាល់​រយៈពេល​២៤​ខែ​គឺ​២​ឆ្នាំ​អោយ​រួចរាល់​ពេល​ណា​និង​បើក​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ដំណើរការ​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ