ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត​ព្រែក​ស្ដី​ផ្ដល់​អង្ករ ​និង​ថវិការ​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ដើម្បី​ចូលរួម​ធ្វើការ​មនុស្ស​ធ៌​ម​ក្នុង​សង្គម​ដែល​គេ​តែង​និយាយ​ថា​ពុទ្ធចក្រ ​និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នា​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែមករា

ខេត្តពោធិ៍សាត់​ ៖ ​ដើម្បី​ចូលរួម​ធ្វើការ​មនុស្ស​ធ៌​ម​ក្នុង​សង្គម​ដែល​គេ​តែង​និយាយ​ថា​ពុទ្ធចក្រ ​និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នា​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែមករា ​ឆ្នាំ​២០១៥ ​ព្រះ​តេជគុណ​នៅ សុគន្ធ​ថៃ​ហៅ​លោកតា​ហ៊ួ​រ​ព្រះ​ចៅអធិការ​វត្ត​ហ​ង្សា​បីតិ​ ហៅ​ព្រែក​ស្ដី ​នៅ​សង្កាត់​លលកស ​ក្រុង​ពោធិ៍សាត់ បាន​បរិ​ច្ចាក​អង្ករ​ និង​ថវិការ​មួយ​ចំនួន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មន្ទីរពេទ្យ​បង្អែក ក្រុមការងារ​យេ​ន​ឌ័​រ​សាលាខេត្ត និង​សមាគម​អតីត​សិស្ស​វិទ្យាល័យ​ពោធិ៍សាត់ សម្រាប់​ទុក​ចែក​ជូន​ជន​រង​គ្រោះ ឧបត្ថម្ភ​សិស្ស​ក្រីក្រ និង​ជួយ​អ្នកជំងឺ​គ្មាន​ទីពឹង​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ​។
    ​
លោក​បណ្ឌិត​ម៉ៅ ធនិន ​ប្រធានកិត្តិយស​នៃ​គ​ណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​ និង​លោក​ជំទាវ​ហ៊ុន ចាន់​ធី​ បាន​អញ្ជើញ​ទទួល​សម្ភា​រ​ទាំង​អស់នេះ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោកស្រី​ជុក សុ​ផា​នី ​អភិបាលរង​ខេត្ត​,​លោក​ខូ​យ រី​ដា ​ប្រធាន​គ​ណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​,​លោក​វ៉ា​ន់ ហ៊ា​ង ​នាយក​ប្រតិបត្តិ​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត​,​លោក​ច័ន្ទ សុខា​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខ​ត្ត​,​តំណាង​សមាគម​អតីត​សិស្ស​វិទ្យាល័យ ពោធិ៍សាត់ ព្រមទាំង​សមាជិក​សមាជិការ​គ​ណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​មួយ​ចំនួន​ទៀត ​។
   
​សម្ភា​រ​បាន​ផ្ដល់​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​នូវ​អង្ករ​១៦​កា​រ៉ុ​ង​​ ទម្ងន់​៨០០​គីឡូក្រាម ​និង​ថវិការ​ចំនួន​៥០០​ដុល្លា​សហរដ្ឋអាមេរិក​ ​ក្រុមការងារ​យេ​ន​ឌ័​រ​សាលាខេត្ត​អង្ករ​៤​កា​រ៉ុ​ង​ទម្ងន់​២០០​គីឡូ​ក្រាម​,​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ថវិការ​៥០០​ដុល្លា​សហរដ្ឋអាមេរិក និង​សមាគម​អតីត​សិស្ស​វិទ្យាល័យ​ពោធិ៍សាត់​ ថវិការ​ចំនួន​៥០​ម៉ឺន​រៀល​ ។
   
​ព្រះ​តេជគុណ​នៅសុគន្ធ​ថៃ​ហៅ​លោកតា​ហ៊ួ​រ​មាន​ថេរ​ដីកា​រថា​អង្ករ​ និង​ថវិការ​ទាំងនេះ​ជា​របស់​វត្ត​ដែល​បាន​មក​ពី​ពុទ្ធបរិស័ទ​ នៅ​ទី​ជិត​ឆ្ងាយ​យក​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​ពេល​បុណ្យ​ទានផ្សេង​ៗ ​។ ​ដោយ​យល់​ឃើញ​ថា​ ព្រះសង្ឃ​មាន​ចង្ហាន់​ក៍ដោយ​សារ​ពុទ្ធបរិស័ទ​យក​មក​ប្រគេន​ហើយ​ពុទ្ធចក្រ​ និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នា​នោះ តេជគុណ​ក៍បាន​ចែករំលែក​ទៅ​អាណាចក្រ​វិញ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន​ ។ ​កន្លង​មក​វត្ត​ហ​ង្សា​បីតិ ​ហៅ​ព្រែក​ស្ដី​ធ្លាប់​បាន​បរិ​ច្ចាក​នូវ​សម្ភា​រ​ប្រើប្រាស់ ស្បៀងអាហារ និង​ថវិការ​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ​។​មិនតែប៉ុណ្ណោះ​បាន​ចែក​អំណោយ​ និង​ធ្វើ​ម្ហូប​នំចំណី​ចែក​ជូន​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ កុមារ​កំព្រា ផ្ដល់​អំណោយ​ដល់​កងទ័ព​សមរភូមិ​មុខ ជួយ​កសាង​សាលារៀន មណ្ឌល​សុខភាព ផ្លូវថ្នល់ ស្ពាន ស្រះ​ទឹក ធ្វើ​ផ្ទះ​ជូន​ចាស់ជរា​គ្មាន​ទីពឹង និង​ជួយ​កសាង​ព្រះ​វិហារ សាលាឆាន់​ជូន​វត្ត​ជួប​ការ​លំបាក​ជាដើម​។
    ​
លោក​បណ្ឌិត​ម៉ៅ ធនិន​ បាន​សម្ដែង​ការ​កោតសរសើរ​ និង​ដោយ​គោរព​ចំពោះ​ព្រះ​តេជគុណ​នៅ សុគន្ធ​ថៃ​ហៅ​លោកតា​ហ៊ួ​រដែ​ល​ព្រះ​អង្គ​មាន​ព្រះ​ហរ​ទ័យ​មនុស្ស​ធ៌​ម​បាន​បរិ​ច្ចាក​នូវ សម្ភា​រស្បៀងអាហារ ថវិការ​ដល់​កាកបាទក្រហម អ្នក​ក្រីក្រ អ្នកជំងឺ កងទ័ព និង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ។​កាយវិការ​ទាំង​ក​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេង​ជួយ​អភិ​វ​ឌ្ព្យ​ន៍​សង្គម​ជាតិ ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យើង​ ។ ​សម្ភា​រ​ទាំង​អស់នេះ​នឹង​ទុក​ជួយ​ដល់​ជន​រង​គ្រោះ​គ្រប់​ប្រភេទ​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ​៕