ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ភ្លើង​ធ្យូង​កម្តៅ​ទឹក​ស៊ុប​ក្បែរ​កំប៉ុង​ហ្គា​ស ផ្ទុះ​ឆេះ​ផ្អើល​គេ​ផ្អើល​ឯង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំប៉ុង​ហ្គា​ស​តូច​ៗ​ជា​ច្រើន​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​បាញ់​ពន្លត់​ទាន់ ខណៈ​ពេល​ដែល​ថៅកែ​ស៊ុប​បាន​ដុត​ភ្លើង​ធ្យូង​ក្បែរ​កំប៉ុង​ហ្គា​ស​។ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ កំប៉ុង​ហ្គា​ស​តូច​ៗ​ជា​ច្រើន​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​បាញ់​ពន្លត់​ទាន់ ខណៈ​ពេល​ដែល​ថៅកែ​ស៊ុប​បាន​ដុត​ភ្លើង​ធ្យូង​ក្បែរ​កំប៉ុង​ហ្គា​ស​។ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​នៅ​ចំណុច​ហាង​លក់​ស៊ុប យីហោ ស្រឡៃ (​ម៉ៅ​ម៉ៅ​៩៩) ដែល​ស្ថិត​នៅ​ខាងលិច​ផ្សារ​ឈូក​មាស (​បុរី​ពិភព​ថ្មី​) ផ្ទះ​លេខ​១៩១ ផ្លូវ​A ភូមិ​ក្រាំងអង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ម្ចាស់ផ្ទះ​លក់​ស៊ុប​នេះ​ឈ្មោះ សួ​ស នាង​សោ​ម៉ា ភេទ​ស្រី អាយុប្រមាណ​៤០​ឆ្នាំ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កំប៉ុង​ហ្គា​ស​តូច​ៗ​បាន​ផ្ទុះ​ឡើងជា​បន្ត​ន្ទា​ប់ បណ្តាល​ឲ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ផ្សែង​ខ្មួលខ្មាញ់​ចេញ​មក​ខាងក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​បាញ់​ពន្លត់​អស់​៨​បំពង់ ព្រមទាំង​ហៅ​រថយន្ត​មក​ជួយ​អន្តរាគមន៍​។

តាម​សម្ដី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មិន​ទាន់​មាន​ភ្ញៀវ​នោះ​ទេ ហើយ​គាត់​បាន​ដុត​ធ្យូង​កម្តៅ​ទឹក​ស៊ុប​នៅ​ក្បែរ​កំប៉ុង​ហ្គា​ស​ប្រមាណ ជាង​១០​កំប៉ុង ហើយ​គាត់​បាន​ធ្វើ​ដំណើរ​មក​ខាង​មុខ ស្រាប់តែ​កំប៉ុង​ហ្គា​សបាន​ផ្ទុះ​ឡើង បណ្តាល​ឲ្យ​ក្លាយជា​អគ្គិភ័យ​តែ​ម្តង​។ តាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​បំផ្លាញ​តែ​សម្ភារ​ផ្ទះបាយ ព្រមទាំង​គ្រឿង​ស៊ុប​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​ហេតុការណ៍​នោះ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។ តាម នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​អស់ ១​គ្រឿង ភ្លើង​បាន​រលត់​ទៅ​វិញ​មិន​បណ្តាល​ឲ្យ​ឆេះ​រាល់ដាល​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ