ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Santi Cazorla នឹង​ចូលរួម​ជាមួយ​ក្លិប​កា​តា Al Sadd ក្រោម​ការ​ដឹកនាំ​របស់ Xavi

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Santi Cazorla អតីត​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​លី​គ​កំពូល​ប្រទេស​កា​តា Al Sadd…

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Santi Cazorla អតីត​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​លី​គ​កំពូល​ប្រទេស​កា​តា Al Sadd បន្ទាប់​ពី​បាន​ប្រកាស​ចាកចេញ​ពី​ក្លិប Villarreal​។

ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣៥​ឆ្នាំ​រូប​នេះ បាន​លេង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន សម្រាប់​ក្លិប​អេ​ស្ប៉ា​ញ Villarreal កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ស្រប​ពេល​ដែល​កិច្ចសន្យា​របស់​គេ​ជាមួយ​ក្លិប បាន​ផុតកំណត់​ហើយ​។ ចំណែក​ក្នុង​ការ​ចូលរួម​ជាមួយ​ក្លិប Al Sadd កីឡាករ Cazorla នឹង​ត្រូវ​លេង​ក្រោម​ការ​ដឹកនាំ​ដោយ​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​គឺ​លោក Xavi ដែល​បាន​បន្ត​កុងត្រា​ដឹកនាំ​ក្លិប​នេះ រហូត​ដល់​បំណាច់​ឆ្នាំ​២០២១ ។
ក្លិប Al Sadd បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា «​យើង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ Santi Cazorla ហើយ ។ គេ​នឹង​មក​ដល់ទី​ក្រុង​ដូ​ហា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​បំពេញបែបបទ ដើម្បី​ចូលរួម​ជាមួយ​យើង​»​។

សូម​រំលឹក​ថា Cazorla លេង​បាន ១៨០​ប្រកួត​ក្នុង​រយៈពេល ៦​រដូវ​កាល​ជាមួយ​ក្រុម Arsenal នៅ​ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០១៨ ហើយ​បាន​បន្ត​ចំណាយពេល ២​រដូវ​កាល​ចុង​ក្រោយ​លេង​ឱ្យ​ក្រុម Villarreal ជា​លើក​ទី ២ ក្នុង​អាជីព​របស់​គេ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ