ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់ថ្មរហូតដល់ 40 ថ្ងៃ realme C11 ប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ហើយតម្លៃពិសេសត្រឹមតែ 119 ដុល្លារ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ។ realme C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា…

រាជធានីភ្នំពេញ ៖ realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ។ realme C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ 5000mAh ដែលកាន់ថ្មបានរហូតដល់ 40 ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយអេក្រង់ធំប្រភេទដំណក់ទឹកទំហំ 6.5 អ៊ីញ ដែលអាចអនុញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន ជាមួយគ្នានេះ realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម ។ realme C11 មានតម្លៃត្រឹមតែ 119 ដុល្លារប៉ុណ្ណោះ ហើយវាក៏ត្រូវបានគេស្គាល់ថា ជាស្មាត ហ្វូនកម្រិតថវិកាដែលមានថ្មធំ និងការរចនាទាន់សម័យបំផុត ។

This image has an empty alt attribute; its file name is DSC_2883.jpg

ថាមពលថ្មធំ 5000mAh កាន់ថ្មបានរហូតដល់ 40 ថ្ងៃ ៖ ស្មាតហ្វូនដែលកាន់ថ្មបានយូរ គឺសំខាន់ណាស់សម្រាប់យុវ័យបច្ចុប្បន្ន ។ realme C11 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់ 40 ថ្ងៃ ។ មិនតែប៉ុណ្ណោះថាមពលថ្មធំនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្តាប់តន្រ្តីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោង និងអាចលេងហ្គេមបានរហូតដល់ 12 ម៉ោង ។ លើសពីនេះទៅទៀត realme C11 ភ្ជាប់ជាមួយមុខ ងារ APP Freezing និង មុខងារសន្សំសំចៃថ្ម ជាមួយ AI ដូច្នេះវាធ្វើឲ្យថាមពលថ្មអាចប្រើប្រាស់បានយូរ ។

This image has an empty alt attribute; its file name is DSC_2880.jpg

ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាព គឺសំខាន់ណាស់ ។ ឆ្នាំងសាកនិងខ្សែសាកថ្មរបស់ realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ ។ ជាមួយនឹងមុខងារផ្ទេរថាមពលថ្ម OTG ពិសេសវាថែមទាំងអាចជួយសន្សំសំចៃថាមពលថ្មរបស់អ្នក និងសាកថ្មផលិតផល AIoT បានទៀតផង ។

This image has an empty alt attribute; its file name is DSC_2891.jpg

ការរចនាដែលពេញនិយមឈានមុខគេ និងបានបំផុសគំនិតដោយការរចនាGeometric របស់ Mondrian ។ ដើម្បីផ្តល់អោយយុវវ័យនូវផលិតផលដែលពេញនិយម និងឈានមុខគេ realme តែងតែសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មីៗនៅក្នុងការរចនារបស់ខ្លួន ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍និងនាំមកនូវរូបរាងថ្មី ។ ហើយដើម្បីអបអរផលិតផល C series ដែលមានអតិថិជនដល់ទៅ 13 លាននាក់នៅជុំវិញពិភពលោក realme បានប្រើប្រាស់ការរចនាថ្មីដែលបានទទួលការបំផុសគំនិតពីរូប geometric របស់ Piet Cornelies Mondrian ។

This image has an empty alt attribute; its file name is DSC_2873.jpg

ដោយសារតែ “ C ” តំណាងអោយភាពសម្បូរបែប និងភាពច្នៃប្រឌិត ដូច្នេះហើយrealme C11 បានផ្តល់ជា 2 ពណ៌សម្រាប់ជ្រើសរើសគឺ Mint Green និង Pepper Grey ។ ហើយអ្វីដែលខុសគ្នាជាមួយនឹងស្មាតហ្វូន C series កាលពីមុននោះ គឺឆ្នូតដែលនៅផ្នែកខាងក្រោយ គឺបានឆ្លងកាត់ការប៉ូលាចំនួន 300 នាទី និងមានខ្សែកោងរហូតដល់ជាង 450 ខ្សែកោងធ្វើអោយកាន់តែងាយស្រួលក្នុងការចាប់កាន់ និងមិនងាយប្រលាក់ស្នាមម្រាម ដៃ ។

This image has an empty alt attribute; its file name is DSC_2958.jpg

អេក្រង់ទំហំ ៦.៥ អ៊ីញបទពិសោធន៍មើលឃើញកាន់តែច្បាស់ ៖ realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.5 អ៊ីញ ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោ ធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុត ហើយអនុញ្ញាតឱ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញ ជាមួយការកាត់បន្ថយចំណាំងផ្លាត ធ្វើឲ្យអ្នកទទួលបាននូវបទពិសោ ធន៍ពេញអេក្រង់ពិតប្រាកដ ។ ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹក ដែលលាតសន្ធឹង ៨៨,៧% នៃតួខ្លួនរបស់វា ។

This image has an empty alt attribute; its file name is DSC_2943.jpeg

បន្ទះឈីបខ្លាំងជាងជាមួយតម្លៃត្រឹមតែ ១១៩ ដុល្លារ ៖ realme C11 បានបំពាក់បន្ទះ ឈីប Helio G35 ដែលមានដំណើរការល្អលំដាប់ទីមួយ និងមានថាមពលខ្លាំងក្នុងចំណោមផលិតផលដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នា ។ Helio G35 វាក៏ជាបន្ទះ ឈីបដែលបង្កើនប្រសិទ្ធភាពក្នុងការលេងហ្គេមសំខាន់មួយក្នុងចំណោមបន្ទះឈីប MediaTek ។ ដោយបំពាក់ជាមួយនូវ 2GB RAM+32GB ROM និងដំណើរការដោយ LPDDR4X RAM ។ បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង 20% និងសមត្ថភាព RAM កើនឡើងបាន 100% ។ វាមានរន្ធ 3 សម្រាប់ដាក់កាត ដែលអាចដាក់បាន SIM 2 និង Memory កាត 1 (ដែលអាចបន្ថែមបានដល់ 256GB) ។

This image has an empty alt attribute; its file name is DSC_2926.jpg

ស្មាតហ្វូតកម្រិតថវិកាដែលបំពាក់កាមេរ៉ាភ្លោះ មានមុខងារថតពេលយប់ ៖ realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ដែលមានមុខ ងារថត Porttait និង Nightscape ធ្វើឱ្យវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា ។

This image has an empty alt attribute; its file name is DSC_2971.jpg

realme C11 ត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកា ដែលមានថាមពលថ្មធំ និងការរចនាទាន់សម័យបំផុត” រចនាបថរបស់វាអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្មណ៍ជាមួយការអស់ថ្ម ។ រចនាបថដែលស្អាតប្លែកនៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភ័ណភាព របស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា ។

This image has an empty alt attribute; its file name is DSC_2888.jpg

realme C11 នឹងធ្វើការប្រកាសលក់ជាផ្លូវការនៅថ្ងៃទី ២៤ខែកក្កដា នេះតទៅ ។ ហើយ realme C11 មាន ២ ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌បៃតង (Mint Green) និង ប្រផេះ (Pepper Grey) ដែលមានអង្គផ្ទុកខាងក្នុងទំហំ 2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ណ្ណោះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ