ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាប់ផ្ដើម​ឡើង​វិញ​នៃ​កីឡា​វាយ​កូន​គោល​​ធ្វើ​ឱ្យ​វិស័យ​នេះ​ឈាន​ឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាត់​សកម្មភាព​អស់​ជា​ច្រើន​ខែ នៅ​ក្នុង​ពេល​នេះ កីឡាវាយកូនគោល​បាន​ប្រកាស​ពី​ការ​បើក​ដំណើរការ​សកម្មភាព​របស់​ខ្លួន​វិញ​ហើយ ជាមួយគម្រោង​បើក​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់នា​ពេល​ខាង​មុខ ហើយ​ថ្នាក់ដឹកនាំ​ក៏​ត្រូវ​រក្សាគោលការណ៍​ការពារ​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ដែល​ចុះហត្ថលេខា​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាត់​សកម្មភាព​អស់​ជា​ច្រើន​ខែ នៅ​ក្នុង​ពេល​នេះ កីឡាវាយកូនគោល​បាន​ប្រកាស​ពី​ការ​បើក​ដំណើរការ​សកម្មភាព​របស់​ខ្លួន​វិញ​ហើយ ជាមួយគម្រោង​បើក​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់នា​ពេល​ខាង​មុខ ហើយ​ថ្នាក់ដឹកនាំ​ក៏​ត្រូវ​រក្សាគោលការណ៍​ការពារ​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ដែល​ចុះហត្ថលេខា​ដោយ​លោក បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា ចេញ​ផ្សាយ​កាលពី ថ្ងៃ​ទី​១៣ ខែកក្កដា នោះ បាន​ឲ្យ​ដឹង​ថា ម្ចាស់​និង​អ្នកគ្រប់គ្រង ទីលាន​វាយ​កូន​គោល បាន​ប្រកាស​ថា នឹង​ឱ្យ​រៀបចំ​ជា​ព្រឹត្តិការណ៍ ឬ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​កីឡាវាយ​កូន​គោល​ជា​ជំហាន​ៗ​ឱ្យបាន​ច្រើន ប៉ុន្តែ​លោក​ទទូច​ឱ្យ​កីឡាករ​និង គណៈកម្មការ​រៀបចំ​មាន​គ្នា​មិន​ឱ្យ​លើស​ពី​១០០​នាក់​នោះ​ទេ ដោយ​ក្នុង​ពេល​តែ​មួយ​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ដិត​ដល់​។

លោក​បន្ត​ថា រាល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ត្រូវ​តែ​គោរព​តាម​និយាម​បច្ចេក​ទេស​ដើម្បី​ធានា​សុវត្ថិភាព​ដូច​ជា​បាញ់​ទឹក​អាល់កុល​សម្លាប់​មេរោគ​នៅ​ច្រក​ចូល ត្រួតពិនិត្យ​កម្ដៅ​បុគ្គលិក​បម្រើ​ការ​និង​កីឡាករ​មុន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​ទីលាន​វាយកូនគោល និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​យ៉ាងតិច​១,៥០​ម៉ែត្រ និង​សម្អាត​សម្ភារ​ឧបករណ៍​វាយកូនគោល​ទាំងអស់​ជាមួយ​ទឹក​អាល់កុល​ជា​ប្រចាំ​មុន​ពេល​និង​ក្រោយ​ពេល​ប្រើប្រាស់​ដើម្បី​សម្លាប់​មេរោគ​និង​ហាម​ចាប់ដៃ​ស្វាគមន៍​ដោយ​ជំនួស​ការ​លើកដៃ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក ។

ជាមួយនឹង​ការ​ប្រកាស​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា វិស័យ​កីឡាវាយកូនគោល​កំពុង​មាន​សន្ទុះ​ម្ដងទៀត ដោយ​គេ​មើលឃើញ​ថា ការ​ចាប់ផ្ដើម​ម្ដងទៀត​នូវ​រាល់​ការ​ប្រកួត​ដែល​ធ្លាប់​អាក់ខាន​នេះ នឹង​ក្លាយជា​ច​លករ​ធ្វើ​ឱ្យ​កីឡាវាយកូនគោល​ឈាន​ឡើង ។ មន្ត្រី​ថ្នាក់ដឹកនាំ​ក៏​បាន​ប្រកាស​ថា កីឡាករ​ទាំងអស់​នៅ​ក្នុង​វិស័យ​នេះ ក៏​នឹង​មាន​ទឹកចិត្ត​ក្នុង​ការ​ហ្វឹកហាត់​ខុស​ពី​មុន​ផង​ដែរ ខណៈ​ដែល​កីឡា​មួយ​នេះ ក៏​កាន់តែ​មានការ​ទទួលស្គាល់​ទូលំទូលាយ​នោះ​។

លោក ថោ​ង ខុន បន្ត​ថា ក្រសួងទេសចរណ៍​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពី​កីឡា​មួយ​នេះ ដើម្បី​ឱ្យ​ដឹង​ពី​ការ​រីក​ចម្រើន ហើយ​ក្រសួង​ក៏​បាន​ណែនាំ ឲ្យ​បុគ្គលិក​បម្រើ​ការ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ពេលវេលា និង​ធ្វើការ ត្រួតពិនិត្យ ជូត សម្អាត សម្ភារ ឧបករណ៍ វាយកូនគោល​ទាំងអស់​ជាមួយ​ទឹក​អាល់កុល មុន​ពេល​ដាក់​ចូល​ទៅ​ក្នុង​រថយន្ត​វាយកូនគោល (Golf Cart) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ