ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​លើ​ផ្ទះ​ចៅក្រម​​សហព័ន្ធ​ម្នាក់ ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​​កូនប្រុស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​អា​មេរិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​២០ កក្កដា​ថា បន្លំ​ខ្លួន​ជា​អ្នក​បើករថយន្ត​របស់​ក្រុមហ៊ុន​ចែកចាយ FEDEX បុរស​ប្រដាប់​អាវុធ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​បាញ់​ស្លាប់​កូនប្រុស​របស់​លោកស្រី​ចៅក្រមសហព័ន្ធ​មួយ​រូប​នៅ​សហរដ្ឋអាមេរិក ហើយ​ស្វាមីរបស់​គាត់​រង​របួស​ក្នុង​ការ​បាញ់ប្រហារ​លើ​ផ្ទះ​ពួកគេ…

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​អា​មេរិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​២០ កក្កដា​ថា បន្លំ​ខ្លួន​ជា​អ្នក​បើករថយន្ត​របស់​ក្រុមហ៊ុន​ចែកចាយ FEDEX បុរស​ប្រដាប់​អាវុធ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​បាញ់​ស្លាប់​កូនប្រុស​របស់​លោកស្រី​ចៅក្រមសហព័ន្ធ​មួយ​រូប​នៅ​សហរដ្ឋអាមេរិក ហើយ​ស្វាមីរបស់​គាត់​រង​របួស​ក្នុង​ការ​បាញ់ប្រហារ​លើ​ផ្ទះ​ពួកគេ នៅ​ទីក្រុង​ញូ​វ​ចឺ​ស៊ី។ ទូរទស្សន៍ ABC NEWSរាយការណ៍​ថា​លោកស្រី​ចៅក្រម ESTHER SALAS ពុំ​រង​របួស​ឡើយ ។

កូនប្រុស​របស់​ស្ត្រី​ចៅក្រម​រូប​នេះ​ឈ្មោះ​DANIEL ANDERL អាយុ​២០​ឆ្នាំ​ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់​ពេល​រូបគេ​បើកទ្វារ​ផ្ទះ ។ រូបគេ​ត្រូវគ្រាប់​ចំ​កណ្ដាល​ទ្រូង ។ ស្វាមី​លោកស្រី​លោក​MARK ANDERL ជា​មេធាវី​និង​ជា​អតីត​រដ្ឋ​អាជ្ញា​រង​របួស​កំពុង​ស្ថិត​ក្នុង​សភាព​ដុនដាប ក្រោយ​វះកាត់ ។

ប៉ូលិស​សហព័ន្ធ​FBI​និយាយ​ថា ខ្លួន​កំពុងធ្វើការ​ស៊ើ​ប​អង្កេត​ចំពោះ​ការ​បាញ់ប្រហារ​នេះ ដែល​កើត​មាននៅ​គេហដ្ឋាន​ចៅក្រម​រូប​នោះ​និង​តាម​រក​ជនសង្ស័យ​ដែល​គេចខ្លួន​បាត់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ