ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​នៅ​ខេត្ត​ចំនួន​ពីរ​នឹង​ចេញ​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​តែងតាំង​សមាសភាព​ថ្នាក់ដឹកនាំ​សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ។…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​តែងតាំង​សមាសភាព​ថ្នាក់ដឹកនាំ​សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ។

ដែល​ការ​តែងតាំង​ថ្នាក់ដឹកនាំ​សាលាឧទ្ធរណ៍​ប្រចាំ​ខេត្ត​ទាំង​ពីរ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​នឹង​មាន​សាលាឧទ្ធរណ៍ ដែល​ជា​តុលាការ​ថ្នាក់ខ្ពស់ តាម​ខេត្ត ក្រៅពី​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​ទទួល​សេវា​យុត្តិធម៌​ថ្នាក់ខ្ពស់​ដោយ​ពុំ​ចាំបាច់​ធ្វើ​ដំណើរ​ឡើង​មក​ក្រុងភ្នំពេញ ។

កន្លង​មក​តុលាការ​ឧទ្ធរណ៍ និង​តុលាការ​កំពូល​មាន​តែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ ពលរដ្ឋ​ដែល​មានរឿង​ក្តីក្តាំ បន្ទាប់​ពី​ឆ្លងកាត់​សាលាដំបូង​ខេត្ត រាជធានី​ហើយ បើ​ចូល​តតាំង​គ្នា​នៅ​តុលាការ​ថ្នាក់ខ្ពស់​ទៀត ត្រូវធ្វើ​ដំណើរ​មក​ភ្នំពេញ ដែល​ប្រការ​នេះ​បង្ក​រការ​លំបាក​ដល់​ពលរដ្ឋ​។ ពលរដ្ឋ​ខាត​ទាំង​ពេលវេលា​និង​ថវិកា​នៅ​ក្នុង​ដំណើរការ​នីតិវិធីតុលាការ​។

ការ​បង្កើត​ឲ្យ​មាន​សាលាឧទ្ធរណ៍​នៅ​ខេត្ត​ទាំង​ពីរ​នេះ ជា​ការ​បង្ខិត​សេ​វាយុ​ត្តិ​ធ​ម​កាន់តែ​ជិត​ខិត​ពលរដ្ឋ​។ ពលរដ្ឋ​នៅ​ជុំវិញ​ខេត្ត​ទាំង​ពីរ​មិនបាច់​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ទៀត​ឡើយ បើ​ត្រូវការ​សេវា​យុត្តិធម៌​ថ្នាក់ខ្ពស់​នោះ​។

លោក កើត រិ​ទ្ធ នៅ​ថ្ងៃ​ទី​២១ ខែ​ក្ក​ដា​ឆ្នាំ​២០២០​នេះ បាន​ប្រកាស ឲ្យ​ដំណើរ សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ ចំណែក​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង លោក​មិន​ទាន់ ឃើញ​មាន​ប្រកាស​ឲ្យ​ដំណើរការ​នៅ​ពេល​ណា​នេះ​ទេ​។

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ តែងតាំង លោក សុខ កល្យាណ ឧត្តម​ចៅក្រម ថ្នាក់​លេខ​៦ ជា​ប្រធាន​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ និង លោកស្រី អ៊ិ​ត ម៉ា​និត្យ ឧត្តម​ចៅក្រម ថ្នាក់​លេខ​៣ ជា​ចៅក្រម​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។

ក្នុង​ថ្ងៃ​ដដែល​នោះ ព្រះ​អង្គ​ក៍បាន ចេញ​ព្រះរាជក្រឹត្យ តែងតាំង លោក នួន សាន ឧត្តម​ព្រះរាជអាជ្ញា ថ្នាក់​លេខ​៦ ជា​អគ្គ​ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ