ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រានព្រៃ​ប្តី​-​ប្រពន្ធដែល​​លួច​ដាក់​អន្ទាក់​ឆក់​សត្វព្រៃ ​ត្រូវ​អស់​​លក្ខណ៍​ហើយ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ឃាត់ខ្លួន​ព្រានព្រៃ​២​នាក់​ប្តី​ប្រពន្ធ ដែល​លួច​ដាក់​អន្ទាក់​ឆក់​សត្វព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្នំ​អណ្តូង ភូមិ​សុពណ៌…

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ឃាត់ខ្លួន​ព្រានព្រៃ​២​នាក់​ប្តី​ប្រពន្ធ ដែល​លួច​ដាក់​អន្ទាក់​ឆក់​សត្វព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្នំ​អណ្តូង ភូមិ​សុពណ៌ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។

ព្រានព្រៃ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ ប្តី​ឈ្មោះ អ៊ុ​ច រី​ន អាយុ​៣១​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុខ ផល អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​សម្ភារ​សម្រាប់​ធ្វើ​សកម្មភាព​រួម
មាន អា​គុយ​២ អាំង​វែ​រ​ទ័​រ​១​គ្រឿង ខ្សែភ្លើង សម្រាប់​ពង្រាយ​ឆក់​ប្រវែង​១.០០០​ម៉ែត្រ ។
ចំណែក​ព្រានព្រៃ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។

ព្រះ​តេជគុណ ប៊ុ​ន សា​លួត ព្រះ​មេគណ​ខេត្ត​និង​ជា​ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន មាន
ថេរ​ដីកា​ថា កម្លាំង​ការពារ​សហគមន៍​បាន​ចុះ​ល្បាត​ព្រៃ​ប្រទះ​ឃើញ​ព្រានព្រៃ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ កំពុង​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់​សត្វ​ក៏​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​រួម​ជាមួយ​វត្ថុ​តាង​ជា​ច្រើន ។

គួរ​រំឭក​ថា ក្នុង​ដែន​ជ​ម្រ​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន មាន​ទន្សោង​២​ក្បាល​ហើយ​បាន​ងាប់ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែឧសភា មក​ទល់​នឹង​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ ។ ការ​ងាប់​សត្វព្រៃ​ដ៏​កម្រ​នេះ ពិតជា​គួរ​ឱ្យ​សោកស្តាយ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ