ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​ដែល​អាជីវករ​អាច​ទាក់ទាញ​អតិថិជន​ស្មោះត្រង់ !

3 ឆ្នាំ មុន

ភាព​ស្មោះត្រង់​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​នីមួយ​ៗ ប៉ុន្តែ​វា​កាន់តែ​ពិបាក​ក្នុង​ការ​ទទួល និង​រក្សា​វា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​របស់​ជំនួស​ថ្មី​ៗ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្តូរ​ជម្រើស​ផលិតផល ឬ​សេវាកម្ម​ឡើយ ។ ទោះជា​វា​កាន់តែ​មាន​ភាព​លំបាក​ពិតមែន​ក្តី អាជីវករ​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​ការ​សម្រេច​បាន​គោលដៅ​នេះ​ព្រោះ​ប្រសិនបើ​អ្នក​ទទួល​បាន​ភាព​ស្មោះត្រង់​ពី​អតិថិជន​របស់​អ្នក​នោះ…

ភាព​ស្មោះត្រង់​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​នីមួយ​ៗ ប៉ុន្តែ​វា​កាន់តែ​ពិបាក​ក្នុង​ការ​ទទួល និង​រក្សា​វា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​របស់​ជំនួស​ថ្មី​ៗ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្តូរ​ជម្រើស​ផលិតផល ឬ​សេវាកម្ម​ឡើយ ។

ទោះជា​វា​កាន់តែ​មាន​ភាព​លំបាក​ពិតមែន​ក្តី អាជីវករ​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​ការ​សម្រេច​បាន​គោលដៅ​នេះ​ព្រោះ​ប្រសិនបើ​អ្នក​ទទួល​បាន​ភាព​ស្មោះត្រង់​ពី​អតិថិជន​របស់​អ្នក​នោះ អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជ​ឫ​ច្រើន​ផង​ដែរ ។ ខាងក្រោម​គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​អាជីវករ​អាច​ប្រើ​ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ស្មោះត្រង់​បាន ។

១. ធ្វើ​ឲ្យ​បទ​ពិសោធន៍​អតិថិជន​គួរ​ឲ្យ​ចង​ចាំ
អតិថិជន​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវការ​ច្រើន​ជាង​តម្លៃ​ផលិតផល​ដែល​សមរម្យ​ដើម្បី​មក​ទិញ​ពី​អ្នក​ម្តងទៀត ។ ពួក​គេ​ត្រូវ​តែ​ចង​ចាំ​បទ​ពិសោធន៍​ដែល​មិន​អាច​ភ្លេច​បាន ដូច​ជា​ភាព​ងាយស្រួល​ក្នុង​ការ​រក​ហាង​របស់​អ្នក ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ពី​អ្នក និង​ការ​ផ្តល់​សេវាកម្ម​អតិថិជន​ដ៏​ល្អ​ពី​អ្នក​ជាដើម ។

២. បុគ្គលិក​ត្រូវ​តែ​បង្ហាញ​ក្តី​ស្រលាញ់ និង​ភាព​ស្មោះត្រង់​ចំពោះ​អាជីវកម្ម
ការ​ផ្សព្វផ្សាយ​ផលិតផល​មិន​អាច​ជួយ​អ្នក​បាន​ច្រើន​ទេ​ប្រសិនបើ​បុគ្គលិក​របស់​អ្នក​មិន​បង្ហាញ​រូបភាព និង​អារម្មណ៍ល្អ​ដល់​អតិថិជន​របស់​អ្នក ។ អ្នក​ត្រូវ​តែ​មានការ​លើកទឹកចិត្ត​ដែល​ជំរុញ​បុគ្គលិក​ឲ្យ​មាន​ភាព​រួសរាយ​រាក់ទាក់ និង​មាន​កម្លាំង​ធ្វើការ​ផង​ដែរ ។ ពួក​គេ​ស្ទើរតែ​ជា​ធនធាន​ដែល​មាន​តម្លៃ​ជាងគេ​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ដែល​ស្មោះត្រង់ ។

៣. ព្យាយាម​នាំ​យក​អ្វី​ៗ​ដែល​ថ្មី​ៗ
អ្នក​ត្រូវ​តែ​ព្យាយាម​រក​ចំណុច​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​មិន​ថា​លើ​ផលិតផល​របស់​អ្នក ឬ​ការ​ផ្តល់​សេវាកម្ម​ក្នុង​អាជីវកម្ម​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​អ្នកចូលរួម​ក្នុង​ការ​សម្រេចចិត្ត​លើ​អ្វី​ដែល​ថ្មី​ៗ​ដូច​ជា​ផ្តល់​ជា​ផលិតផល​សាកល្បង​ដោយ​ឥត​គិតថ្លៃ ឬ​ការ​សួរ​មតិយោបល់​ពួក​គេ​ផ្ទាល់​ជាដើម ។

៤. បង្កើត​ទំនាក់ទំនង​ពិតប្រាកដ​ជាមួយ​អតិថិជន​របស់​អ្នក
ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​សង្គម​ក៏​ជា​ការ​កសាង​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​ដែរ ។ អតិថិជន​ពេញចិត្ត​ណាស់​ពេល​ដែល​ឃើញ​អ្នក​ហៅ​ឈ្មោះ​របស់​ពួក​គេ​ត្រូវ និង​ទាក់ទង​ទៅ​ពួក​គេ​ពេល​ដែល​មាន​អ្វី​ថ្មី​ៗ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​តែ​រក្សា​ភាព​សកម្ម​ក្នុង​ការ​ឆ្លើយ​តប​នឹង​សារ និង​ព្យាយាម​ធ្វើ​ឲ្យ​អតិថិជន​របស់​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​ជា​មនុស្ស​ពិសេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ