ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ចាប់​មនុស្ស​ស្រី​យក​ទៅ​រៀប​ការ​បង្ក​ការ​រិះគន់​! អាជ្ញាធរ​ប្តេជ្ញា​បញ្ឈប់​ទម្លាប់​ចាប់​កូនក្រមុំ

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​៖ មន្ត្រី​ឥណ្ឌូ​នេ​ស៊ី​ប្តេជ្ញា​បញ្ចប់​នូវ​ទំនៀមទម្លាប់​ដ៏​ចម្រូងចម្រាស​មួយ​នៃ​ការ​ចាប់ជំរិត​មនុស្ស​ស្រី​យក​ទៅ​ធ្វើ​ជា​កូនក្រមុំ​នៅ​លើ​កោះដាច់​ស្រយាល​នៃ​កោះ Sumba បន្ទាប់​ពី​វី​ដេ​អូ​មួយ​បង្ហាញ​អំពី​នារី​ស្រស់​ស្អាត​មួយ​រូប ត្រូវ​បាន​ចាប់ពង្រត់​យក​ទៅ​រៀ​បការរ បង្ក​ឲ្យ​មានការ​ជជែក​វែកញែក​ថ្នាក់​ជាតិ​អំពី​ការ​អនុវត្ត​នេះ​វិធី​បែប​នេះ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ថ្ងៃ​ទី…

ឥណ្ឌូ​នេ​ស៊ី​៖ មន្ត្រី​ឥណ្ឌូ​នេ​ស៊ី​ប្តេជ្ញា​បញ្ចប់​នូវ​ទំនៀមទម្លាប់​ដ៏​ចម្រូងចម្រាស​មួយ​នៃ​ការ​ចាប់ជំរិត​មនុស្ស​ស្រី​យក​ទៅ​ធ្វើ​ជា​កូនក្រមុំ​នៅ​លើ​កោះដាច់​ស្រយាល​នៃ​កោះ Sumba បន្ទាប់​ពី​វី​ដេ​អូ​មួយ​បង្ហាញ​អំពី​នារី​ស្រស់​ស្អាត​មួយ​រូប ត្រូវ​បាន​ចាប់ពង្រត់​យក​ទៅ​រៀ​បការរ បង្ក​ឲ្យ​មានការ​ជជែក​វែកញែក​ថ្នាក់​ជាតិ​អំពី​ការ​អនុវត្ត​នេះ​វិធី​បែប​នេះ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ថ្ងៃ​ទី ២១ កក្កដា ឆ្នាំ​២០២០ ។

ការ​ចាប់ជំរិត​មនុស្ស​ស្រី​យក​ទៅ​ធ្វើ​ជា​កូនក្រមុំ ឬ​ហៅ​ថា kawin tangkap គឺជា​ការ​អនុវត្ត​ដ៏​ចម្រូងចម្រាស​មួយ​នៅ​កោះ Sumba និង​ការ​បង្កើត​ឲ្យ​មាន​ជម្លោះ​ដែល​មើលឃើញ​ស្ត្រី​ៗ​ត្រូវ​បាន​ចាប់បង្ខំ​ដោយ​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​របស់​បុរស​ណា​ម្នាក់​ដែល​ចង់​រៀប​ការ​ជាមួយ​ពួក​គេ​។

ទោះបីជា​មានការ​អំពាវនាវ​ជា​យូរ​មក​ក្តី​ឲ្យ​លុប​បំបាត់​ចោល​ប្រពៃណី​យ៍​បែប​នេះ តែ​វា​នៅ​តែ​បន្ត​អនុវត្ត​នៅ​តំបន់​ខ្លះ​នៃ​កោះ Sumba ដែល​ជា​កោះដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាងកើត​កោះ​បាលី​។ ប៉ុន្តែ​ថ្មី​ៗ​នេះ បន្ទាប់​ពី​ការ​ចាប់ពង្រត់​មនុស្ស​ស្រី​២​នាក់​យក​ទៅ​ធ្វើ​ជា​កូនក្រមុំ ត្រូវ​បាន​គេ​ថត​ជា​វី​ដេ​អូ​និង​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម​រួច​មក រដ្ឋាភិបាល​កណ្តាល​ឥឡូវនេះ​កំពុង​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​ប្រពៃណី​យ៍​បែប​នេះ ព្រោះ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​សិទ្ធ​របស់​ស្ត្រី ។

នារី​ជា​ជន​រង​គ្រោះ​មួយ​រូប​ឈ្មោះ Citra បាន​ឲ្យ​ដឹង​ថា​ថ្ងៃមួយ​មាន​គេ​ទំនាក់ទំនង​នាង​ទៅ​ជួប ដោយ​នាង​គិត​ថា វា​គ្រាន់តែ​ជា​ការ​ប្រជុំ​ការងារ​ប៉ុណ្ណោះ​។ បុរស​ពីរ​នាក់​ដែល​អះអាង​ថា​ជា​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា​ពួក​គេ​ចង់​ចំណាយ​ថវិកា​សម្រាប់​គម្រោង​ដែល​នាង​កំពុង​ដំណើរការ​នៅ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ក្នុង​តំបន់​។

នារី​រង​គ្រោះ​អាយុ ២៨ ឆ្នាំ​មានការ​ភិតភ័យ​បន្តិច​ក្នុង​ការ​ទៅ​តែ​ម្នាក់ឯង​ប៉ុន្តែ​ដោយសារ​តែ​នាង​គិត​ថា​វា​ជា​ប្រយោជន៍​សម្រាប់​ដំណើរការ​គម្រោង​របស់​នាង ។ ក្រោយ​ជួប​ប្រជុំ​បាន​មួយ​ភ្លែត បុរស​នោះ​បាន​ស្នើ​នាង​ទៅ​បន្ត​ប្រជុំ​នៅ​កន្លែង​ផ្សេង ហើយ​លើក​សំណើ​រថា​នឹង​បើកឡាន​ជូន​នាង តែ​នាង​បាន​បដិសេធ​និង​បំរុង​បើក​ម៉ូតូ​ចេញ​មក ស្រាប់តែ​មាន​បុរស ២​នាក់​ផ្សេង​ទៀត​បាន​មក​ចាប់​នាង​ចូល​ក្នុង​ឡាន​មួយទៀត ។ ដូច្នេះ​នាង​ដឹងខ្លួន​ថា​នឹង​មានរឿង​អ្វី​កើតឡើង​លើ​រូប​នាង ។

នាង​ត្រូវ​បាន​នាំ​ទៅ​ផ្ទះ​មួយ​កន្លែង ទីកន្លែង​ដែល​នាង Citra បាន​បដិសេធ​មិន​បរិភោគ ឬ​ផឹក​អ្វី​ដែល​ក្រុម​គ្រួសារ​អ្នក​ចាប់ពង្រត់​នាង បាន​ផ្តល់​ឱ្យ​នាង​នោះ​ទេ ដោយ​នាង​ជឿ​ថា​វា​នឹង​ធ្វើ​ឱ្យ​នាង​ត្រូវ​អំពើ​គេ ត្រង់នេះ​ប្រជាជន​មាន​ជំនឿ​ថា «​ប្រសិនបើ​យើង​ទទួលយក​ម្ហូប​របស់​ពួក​គេ​មក​ទទួលទាន នោះ​យើង​នឹង​និយាយ​ថា​យល់ព្រម​ចំពោះ​អាពាហ៍ពិពាហ៍​» ។

ទីបំផុត​នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​នាង​ជួយសង្គ្រោះ​បាន​មក​វិញ ដោយ​មានការ​គាំទ្រ​ពី​ក្រុម​សិ​ទិ្ធ​ស្ត្រី​បាន​ចរចា​ដោះ​លែង​នាង​ជាមួយ​ព្រឹទ្ធាចារ្យ​ក្នុងភូមិ​និង​ក្រុម​គ្រួសារ​របស់​កូនកំលោះ​ដែល​បាន​ចាប់ពង្រត់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ