ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធីសាស្ត្រ​បង្កើត​ទំនាក់ទំនង​ក្នុង​ពេល​មាន​អាសន្ន

3 ឆ្នាំ មុន

ការ​បង្កើត និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​បាន​ផ្លាស់​ប្តូ​រហើយ​តាំងពី​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ ។ ខណៈ​ដែល​សិក្ខាសាលា និង​កម្មវិធី​ជួបជុំ​ធំ​ៗ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ដូច​ធម្មតា មនុស្ស​កាន់តែ​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។ ជាក់ស្តែង…

ការ​បង្កើត និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​បាន​ផ្លាស់​ប្តូ​រហើយ​តាំងពី​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ ។ ខណៈ​ដែល​សិក្ខាសាលា និង​កម្មវិធី​ជួបជុំ​ធំ​ៗ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ដូច​ធម្មតា មនុស្ស​កាន់តែ​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។ ជាក់ស្តែង មនុស្ស​នៅ​តែ​អាច​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បាន ប៉ុន្តែ​ក្រៅពី​នេះ​ហើយ អ្នក​អាច​ពិចារណា​លើ​វិធីសាស្ត្រ​ខាងក្រោម​នេះ​បាន​ដែរ ៖

១. ការ​ធ្វើអំពើ​សប្បុរសធម៌
ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ​បាន​បង្រៀន​ដល់​មនុស្ស​ថា ពួក​យើង​រឹង​មាំ​ជាង​មុន​ប្រសិនបើ​មានការ​សហការ និង​រួបរួម​គ្នា ។ មនុស្ស​ជា​ច្រើន​បាន​ផ្តល់​ជា​ពេលវេលា ថវិកា និង​ការ​ឧបត្ថម្ភ​ដទៃ​ទៀត​ដល់​អ្នក​ដែល​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ក្នុង​កំឡុង​ពេល​នេះ ។ ហើយ​ការ​ធ្វើអំពើ​ទាំងនេះ​ក៏​ជា​ពេល​ល្អ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ដែរ ។ការ​ធ្វើការ​ជាមួយ​អង្គការ​សប្បុរសធម៌ និង​ធ្វើការ​ស្ម័គ្រចិត្ត​អនុញ្ញាត​ឲ្យ​អ្នក​ជួប​មនុស្ស​ថ្មី​ៗ​ដែល​អាច​ផ្តល់​ជា​មេរៀន និង​ឱកាសល្អ​ៗ​ដល់​អ្នក​នៅ​ថ្ងៃ​មុខ ។

២. ការ​សរសេរ និង​ចែករំលែក
ជម្រើស​ផ្សេង​ទៀត​ដែល​អ្នក​អាច​សាកល្បង​បាន​រួម​មានការ​បង្កើត​នូវ​អ្វី​ដែល​មាន​តម្លៃ​ដែល​អាច​ទាក់ទាញ​មនុស្ស​ឲ្យ​ស្គាល់​អ្នក ។ មិន​ថា​វា​ជា​ការ​សរសេរ​អត្ថបទ​ផ្សព្វផ្សាយ​លើ​វេ​ប​សាយ ឬ​លើ​ប្រព័ន្ធ​សង្គម​របស់​អ្នក​ទេ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ផ្សព្វផ្សាយ​ឈ្មោះ​របស់​អ្នក​ទៅ​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​របស់​អ្នក ឬ​វិស័យ​ដែល​ជាប់​ទាក់ទិន ។

៣. ការ​ផ្ញើ​សារ​ផ្ទាល់
ក្រៅពី​មនុស្ស​ថ្មី​ៗ​ហើយ អ្នក​មិន​ត្រូវ​ភ្លេច​មនុស្ស​ដែល​អ្នក​ស្គាល់​ស្រាប់​ទេ ហើយ​អ្នកមាន​ឱកាស​ច្រើន​ដែរ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មនុស្ស​ទាំងនេះ ។ អ្នក​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់ និង​ចំណាយពេល​ច្រើន​លើ​ការ​ទំនាក់ទំនង ។ អ្នក​គួរតែ​ព្យាយាម​សរសេរ​សារ​នីមួយ​ៗ​ដោយ​ចេញពី​ទឹកចិត្ត​ផ្ទាល់ មិនមែន​សារ​មួយ​ផ្ញើ​ទៅ​មនុស្ស​គ្រប់​គ្នា​ទេ ។
ជាមួយ​គ្នា​នេះ​ដែរ អ្នក​អាច​ចែករំលែក​អ្វី​ដែល​វិជ្ជមាន ការ​លើកទឹកចិត្ត និង​សួរ​ទៅ​ពួក​គេ​ថា​តើ​អ្នក​អាច​ចូលរួម​ជួយ​ដល់​ពួក​គេ​ដែរ​ទេ​ប្រសិនបើ​ពួក​គេ​ត្រូវការ ។
សកម្មភាព​ទាំងនេះ​មិន​ចាំបាច់​ឲ្យ​អ្នក​ចំណាយ​ថវិកា​ទេ ហើយ​វា​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជូន​អ្នក​វិញ​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ