ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​សំខាន់​ដែល​ចៅហ្វាយ​គួរ​ជំរុញ​ឱ្យ​កូនចៅ​ឡើង​ឋានៈ

3 ឆ្នាំ មុន

ក្រុមហ៊ុន​នីមួយ​ៗ​ជួបនឹង​ការ​លំបាក​ក្នុង​ការ​សម្រេច​ថា​គួរតែ​បណ្តុះបណ្តាល​បុគ្គលិក​ដែល​មាន​ស្រាប់​សម្រាប់​តំណែង​ខ្ពស់​ៗ ឬ​ជ្រើសរើស​អ្នកមាន​សមត្ថភាព​សម្រាប់​តំណែង​នោះ​តែ​ម្តង ។ ជាក់ស្តែង ការ​បណ្តុះបណ្តាល​បុគ្គលិក​សម្រាប់​តំណែង​ខ្ពស់​ៗ​មាន​សារៈ​ប្រយោជន៍​ជា​ច្រើន​ព្រោះ​បុគ្គលិក​របស់​អ្នក​យល់​ច្បាស់​ពី​វប្បធម៌​ការងារ​ក្នុង​ក្រុមហ៊ុន និង​មាន​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​អ្នក​ដទៃ​ទៅ​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រក្សា​បុគ្គលិក​ល្អ​ៗ​ក្នុង​ក្រុមហ៊ុន​ផង​ដែរ ។…

ក្រុមហ៊ុន​នីមួយ​ៗ​ជួបនឹង​ការ​លំបាក​ក្នុង​ការ​សម្រេច​ថា​គួរតែ​បណ្តុះបណ្តាល​បុគ្គលិក​ដែល​មាន​ស្រាប់​សម្រាប់​តំណែង​ខ្ពស់​ៗ ឬ​ជ្រើសរើស​អ្នកមាន​សមត្ថភាព​សម្រាប់​តំណែង​នោះ​តែ​ម្តង ។

ជាក់ស្តែង ការ​បណ្តុះបណ្តាល​បុគ្គលិក​សម្រាប់​តំណែង​ខ្ពស់​ៗ​មាន​សារៈ​ប្រយោជន៍​ជា​ច្រើន​ព្រោះ​បុគ្គលិក​របស់​អ្នក​យល់​ច្បាស់​ពី​វប្បធម៌​ការងារ​ក្នុង​ក្រុមហ៊ុន និង​មាន​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​អ្នក​ដទៃ​ទៅ​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រក្សា​បុគ្គលិក​ល្អ​ៗ​ក្នុង​ក្រុមហ៊ុន​ផង​ដែរ ។

ជា​ទូទៅ ក្រុមហ៊ុន​ដែល​គួរតែ​ជ្រើសរើស​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​បុគ្គលិក​របស់​ខ្លួន​ស្រាប់​ត្រូវ​តែ​កំពុង​បន្ត​លូតលាស់ កំពុង​ត្រូវការ​តំណែង​ដែល​ទាមទារ​ជំនាញ​ខុស​ៗ​គ្នា និង​ក្រុមហ៊ុន​ដែល​មាន​វប្បធម៌​ការងារ​ច្បាស់លាស់​ដែល​មនុស្ស​ក្រៅ​ក្រុមហ៊ុន​ពិបាក​នឹង​ចូល ។
ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​ចៅហ្វាយ​អាច​ជំរុញ​កូនចៅ​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន​ឲ្យ​ឡើង​ឋានៈ​បាន ៖

១. កំណត់​គោលដៅ​នេះ​ឲ្យ​បាន​ច្បាស់លាស់
ជាក់ស្តែង​ស្ថាប័ន​ការងារ​គួរតែ​ប្រាប់​ឲ្យ​បាន​ច្បាស់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍន៍​អាជីព​របស់​បុគ្គលិក ។ កត្តា​ដែល​សំខាន់​គឺ​តម្លាភាព ឲ្យ​ក្រុមហ៊ុន​គួរតែ​កំណត់​ផ្លូវ​ច្បាស់លាស់​ដែល​បុគ្គលិក​ត្រូវ​ដើរ និង​ជំនាញ​ដែល​ត្រូវការ​ដើម្បី​អាច​ឡើង​ឋានៈ​បាន ។

២. តាមដាន​លទ្ធផល​ការងារ​របស់​បុគ្គលិក
ការ​បង្កើត​ការងារ​ពិបាក​ៗ និង​គោលដៅ​ក្នុង​ការងារ​ដែល​បុគ្គលិក​អាច​ព្យាយាម​សម្រេច​ក៏​មាន​សារៈសំខាន់​ដែរ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួក​គេ​បន្ត​ខិតខំ​ប្រឹងប្រែង ។ ជំនាញ​មួយ​ចំនួន បុគ្គលិក​អាច​រៀនសូត្រ​ដោយ​ខ្លួនឯង​បាន​ដូច​ជា​ការ​ចូលរួម​វគ្គ​ហ្វឹកហាត់​ខ្លី​ៗ​ជាដើម ប៉ុន្តែ​ជំនាញ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រៀន​តាម​រយៈ​ការ​ធ្វើការ​ជា​ក្រុម ឬ​ការ​ចែករំលែក​ចំនេះដឹង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ក្នុង​ក្រុមហ៊ុន ។

៣. ផ្តល់​ការ​លើកទឹកចិត្ត
ជា​ទូទៅ បុគ្គលិក​ខិតខំ​ប្រឹងប្រែង​ខ្លាំង និង​មាន​ផែនការ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​បាន​រយៈពេល​យូរ​ពេល​ដែល​ពួក​គេ​គិត​ថា​ពួក​គេ​អាច​មានឱកាស​ឡើង​ឋានៈ​បាន ។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​តែ​បង្កើត​ពេលវេលា​ដែល​បង្ហាញ​ពី​ការ​មើលឃើញ​សមត្ថភាព​របស់​ពួក​គេ និង​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​បន្ត​ខិតខំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ