ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ម័​រ​ស្នើ​អាជ្ញាធរ​ខេត្តសៀមរាប​ជួយ​បង្រៀន​ដល់​ពលរដ្ឋ​ទី​ម័​រ​ពី​វិស័យ​ទេសចរណ៍​និង​កសិកម្ម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​បាន​ស្នើ​សុំ​ទៅ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​ជួយ​សម្រួល​ប​ញ្ជួ​ន​ប្រតិភូ​ខេត្តសៀមរាប ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ ក្នុង​ការ​សិក្សា​ស្វែង​យល់​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក សំខាន់ គឺ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​របស់​ខេត្តសៀមរាប ធ្វើការ​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ទី​ម័​រ ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម​។…

ខេត្តសៀមរាប ៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​បាន​ស្នើ​សុំ​ទៅ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​ជួយ​សម្រួល​ប​ញ្ជួ​ន​ប្រតិភូ​ខេត្តសៀមរាប ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ ក្នុង​ការ​សិក្សា​ស្វែង​យល់​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក សំខាន់ គឺ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​របស់​ខេត្តសៀមរាប ធ្វើការ​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ទី​ម័​រ ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​ប្រចាំ​នៅ​កម្ពុជា ជា​ឱកាស​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី ២១ ខែ កក្កដា ឆ្នាំ​២០២០ នេះ​។

ក្នុង​នោះ​ដែរ​ លោក Ermenegildo Kupa Lopes ក៏​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​លោក ទៀ សីហា អភិ​បាក​ខេត្តសៀមរាប ពី​គោលបំណង​ក្នុង​ការ​បំពេញបេសកកម្ម​មក កាន់​ខេត្តសៀមរាប គឺ ដើម្បី​ធ្វើការ​សិក្សា​ស្វែង​យល់ និង ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​វិស័យ​ទេសចរណ៍ និង កសិកម្ម របស់​ខេត្តសៀមរាប សំដៅយក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទី​ម័​រ​ខាងកើត​។

លោកបានបន្ត​ថា ម្យ៉ាងទៀត​ប្រទេស​ទី​ម័​រ និង កម្ពុជា មាន​ប្រវត្តិ​ស្រ​ដៀង​គ្នា ដែល​ទើបនឹង​បាន​ឆ្លង​ផុត​ពី​ភ្លើងសង្គ្រាម ព្រមទាំង​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែ​ជួយ​គាំទ្រ​ទី​ម័​រ​ក្លាយជា​សមាជិក​ទី​១១​របស់​អាស៊ាន​។ ឯកអគ្គរដ្ឋទូត​ក៏​បាន​លើក​ផង​ដែរ ពី​ទំនាក់ទំនង​រវាង​កម្ពុជា និង ទី​ម័​រ ដោយ​កម្ពុជា​បាន​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ជូន​ប្រទេស​ទី​ម័​រ​ទៀត​ផង​។

ជុំវិញ​សំណើរ​ខាងលើ​នេះ លោក ទៀ សីហា ក៏​បាន​គូសបញ្ជាក់​ដល់​លោក​អគ្គរដ្ឋទូត​ថា អាជ្ញាធរ​ខេត្ត នឹង​ធ្វើ ការ​ជ្រើសរើស​ពេលវេលា​មួយ​ដ៏​សមគួរ ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ បាន​បាត់​អស់​ពីលើ​ពិភពលោក​យើង​នេះ និង ធ្វើការ​រៀបចំ​គណៈប្រតិភូ ធ្វើ​ទស្សនកិច្ច​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ផ្តល់​នូវ​សេចក្តី​ស្រឡាញ់​រវាង​ប្រទេស​កម្ពុជា និង ទី​ម័​រ​ខាងកើត ។

ជាមួយ​គ្នា​នោះ​ផង​ដែរ អភិបាលខេត្ត​សៀមរាប បានឱ្យ​ដឹង​ថា ខេត្តសៀមរាប មាន​សក្តានុពល​សេដ្ឋកិច្ច​ដោយ​ពឹងផ្អែក​លើ​វិស័យ​ក​សិ​ម្ម និង ទេសចរណ៍ ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨២% ជា​ប្រជា​កសិករ ចំពោះ​វិស័យ​ទេសចរណ៍ ប្រវត្តិសាស្ត្រ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​ល្បាញ​ល្បី និង រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​គូលែន និង បឹង​ទន្លេសាប ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​។

លោក ទៀ សីហា បាន​គូសបញ្ជាក់​ថា ដោយនៅ​លើ​ពិភពលោក​បាន​កំពុង​ជួប​នូវ​វិបត្តិ​ជម្ងឺ​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​បណ្តាល​ឲ្យ​មានការ​ធ្លាក់​ចុះ​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ករណី​នេះ​វិបត្តិ​ជំងឺ​កូ​វិ​ដ​១៩​នេះ អាជ្ញាធរ​ខេត្ត បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​អនុវត្ត​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា ភិ​បាល និង ក្រសួងសុខាភិបាល មិន​ឲ្យ​មាន​ឆ្លង​រីក​រាលដាល​នៅ​តាម​សហគមន៍​នោះ​ឡើយ ហើយ​ក៏​ពុំ​ទាន់​មាន​ន​ណ​នា​ម្នាក់​​បាត់បង់ជីវិត​ដោយសារ​​ជំងឺ​នេះ​ផង​ដែរ ។

លោកបានបន្ត​ថា ម្យ៉ាងទៀត​អាជ្ញាធរ​ខេត្ត នឹង​ធ្វើការ​ស្តារ​ឡើង​វិញ​នូវ​ក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ​មានការ​ចូលរួម​ពី​បណ្តា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន រួម​ទាំង​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ថែ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ