ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​ប្រើ​លុយ​ដែល​សន្សំ​ព្រោះតែ​កូ​វី​ដ ១៩ ដូច​ម្តេច​ខ្លះ?

3 ឆ្នាំ មុន

ខណៈ​ដែល​មនុស្ស​គ្រប់​រូប​បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ និង​ការ​កម្សាន្ត​នៅ​ក្រៅ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ វា​ក៏​បាន​បង្កើត​នូវ​ឱកាសល្អ​សម្រាប់​ការ​សន្សំ​លុយ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​នៅ​បន្ត​ទទួល​បាន​ប្រាក់​ចំណូល​នឹងនរ ។ ជាមួយ​លុយ​ដែល​នៅ​សល់​ទាំងនេះ តើ​អ្នក​គួរ​ប្រើ​វា​យ៉ាងដូចម្តេច​ខ្លះ? ១. សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​បច្ចុប្បន្នដើម្បី​ធានា​ថា​អ្នក​មិន​ខ្ជះខ្ជាយ​លុយ​ដែល​បាន​សន្សំ​មក​ទេ…

ខណៈ​ដែល​មនុស្ស​គ្រប់​រូប​បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ និង​ការ​កម្សាន្ត​នៅ​ក្រៅ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ វា​ក៏​បាន​បង្កើត​នូវ​ឱកាសល្អ​សម្រាប់​ការ​សន្សំ​លុយ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​នៅ​បន្ត​ទទួល​បាន​ប្រាក់​ចំណូល​នឹងនរ ។ ជាមួយ​លុយ​ដែល​នៅ​សល់​ទាំងនេះ តើ​អ្នក​គួរ​ប្រើ​វា​យ៉ាងដូចម្តេច​ខ្លះ?

១. សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​បច្ចុប្បន្ន
ដើម្បី​ធានា​ថា​អ្នក​មិន​ខ្ជះខ្ជាយ​លុយ​ដែល​បាន​សន្សំ​មក​ទេ អ្នក​ត្រូវ​ដឹង​ថា​លុយ​ទាំងនេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​យូរ​ប៉ុនណា ។ វិធី​ងាយស្រួល​មួយ​គឺ​ការ​តាមដាន​ការ​ចាយវាយ​របស់​អ្នក​ដើម្បី​ដឹង​ថា តើ​អ្នកមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ពេល​វែង​ទៅ​មុខ​ទេ ។

២. បង្កើន​ថវិកា​ទុក​ពេល​មាន​អាសន្ន
ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ​បាន​បង្ហាញ​ការ​ពិត​ជាក់ស្តែង​ប្រាប់​មនុស្ស​គ្រប់​គ្នា​ពី​សារៈសំខាន់​នៃ​ការ​មាន​ថវិកាបម្រុង​ទុក​គ្រាអាសន្ន ។ អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ម្នាក់​ៗ​សន្សំទុក​យ៉ាងតិច​ណាស់​ស្មើ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​កំឡុង​ពេល ៣​ទៅ ៦​ខែ ។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដូច​ចំនួន​ដែល​បាន​លើក​ឡើង​នេះ​ទេ អ្នក​គួរតែ​ពិចារណា​បង្កើន​ថវិកាបម្រុង​នេះ​សម្រាប់​ថ្ងៃ​អនាគត ។

៣. សន្សំ​សម្រាប់​គោលដៅ​របស់​អ្នក
ប្រសិនបើ​អ្នក​កំពុង​តែ​សន្សំ​សម្រាប់​ការ​ចាយវាយ​ធំ​ៗ​ដូច​ជា​ការ​ទិញ​ផ្ទះ អ្នក​គួរតែ​សន្សំ​ឲ្យ​បាន​ច្រើន​ក្នុង​ពេល​នេះ ឬ​ទាញ​អត្ថប្រយោជន៍​ពី​អត្រា​ការ​ប្រាក់​ដែល​ចុះ​ទាប ។ ប្រសិនបើ​អ្នក​កំពុង​មាន​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ការ​សង​ក្នុង​កំឡុង​ពេល​អត្រា​ការ​ប្រាក់​ចុះ​ទាប​អាច​ជួយ​ឲ្យ​អ្នក​សន្សំ​ថវិកា​បានជា​ច្រើន​នៅ​ថ្ងៃ​មុខ ។

៤. សន្សំ​សម្រាប់​គោលដៅ​រយៈពេល​វែង
ពេល​ដែល​អ្នក​ទុក​ប្រាក់​សន្សំ​សម្រាប់​គោលដៅ​តូច​ៗ​ហើយ​អ្នក​នៅ​មាន​ថវិកា​នៅ​សល់​ទៀត​នោះ អ្នក​អាច​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​នោះ​ទៀត​បាន​ដូច​ជា​ការ​សន្សំ​សម្រាប់​ចូល​និវត្តន៍ ឬ​ការ​វិនិយោគ​ដែល​អាច​នឹង​នាំ​យក​ផល​ចំណេញ​ឲ្យ​អ្នក​ក្នុង​ពេល​វែង​ទៅ​មុខជា​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ