ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំង​៦​ប្តូររាសី​ពីអាក្រក់ទៅ​ជា​អ្នកមាន​សំណាង​ធំ​នៅ​ខែ​ថ្មី​នេះ​ហើយ

3 ឆ្នាំ មុន

ប្រញាប់​បញ្ជូន​ដំណឹង ថ្លែង​សារ​ទៅ​កាន់​អ្នក​កើត​ឆ្នាំ​ទាំង​៦​នេះ​ភ្លាម កំពូល​ហោរ​ចិន​សែ​បា​ន​​អះអាង​ថា ឆ្នាំ​ទ្រព្យ​ទាំង​៦ កុរ ខាល មមី ជូត រោង ឆ្លូវ…

ប្រញាប់​បញ្ជូន​ដំណឹង ថ្លែង​សារ​ទៅ​កាន់​អ្នក​កើត​ឆ្នាំ​ទាំង​៦​នេះ​ភ្លាម កំពូល​ហោរ​ចិន​សែ​បា​ន​​អះអាង​ថា ឆ្នាំ​ទ្រព្យ​ទាំង​៦ កុរ ខាល មមី ជូត រោង ឆ្លូវ លេខ​នាំ​ហេង​២៦៩ នឹង​មានការ​ផ្លាស់​ប្ដូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ប្រពៃ ផ្លាស់​ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​ទ្រព្យ​ធ​ន​​ម​ហា​សាល ជួប​មហា​សំណាង​មាន​មាស មាន​ប្រាក់​ចូល​មក​ហូរហៀរ ដែល​ជា​ការ​កែប្រែ​ខ្សែជីវិ​ត​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ខែ​ថ្មី​ខែសីហា​នេះ​ហើយ ។ សូម​លោក​អ្នក​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ផល​ល្អ​នឹង​កើត​មាន​ដូច​ក្តី​បំណង ។

ឆ្នាំកុរ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ នៅ​ក្នុង​ខែ​ថ្មី​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគ​ជ័យ​ភ្លាម​ៗ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោ​ង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំខាល នៅ​ក្នុង​ខែ​ថ្មី​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា មាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។

ឆ្នាំមមី នៅ​ដើមខែ​ថ្មី​នេះ លោក​អ្នក​នឹង​ជួប​សំណាង​ធំ ព្រោះ​ខណៈ​នេះ​ដួង​រាសី​កំពុង​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាស នឹង​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ខែ​ចាស់ ឱ្យ​ក្លា​យមក​ជា​អ្វី​ៗ​ដែល​ល្អ​ប្រសើរ​ឡើង​។ នៅ​ក្នុង​ខែ​ថ្មី​នេះ បើ​ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​រមែង​បាន​ជួប​លាភ​ធំ ។ ចំពោះ​បុរស​ស្ត្រី​ដែល​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ប្រាកដជា​នឹង​ជួប​មហាលាភ​រស់ ចូល​មក​កៀក​នឹង​ខ្លួនប្រាណ​ពេញ​ដោយ​ក្តី​សុខ​បំផុត ។

ឆ្នាំជូត ដែល​មាន​រូប​កណ្តុរ​គជ់ ជា​តំណាង លើក​ជោគជតារាសី​ក្នុង​ខែ​ថ្មី​នេះ​អណ្តែត​ឡើង​ត្រដឹម នឹង​ជួប​ព្រេង​សំណាងល្អ​ៗ​ខុស​ពី​ខែ​ចាស់​ដាច់​ស្រឡះ ។ នៅ​ក្នុង​ខែ​ថ្មី​នេះ​ទោះជា លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​ដោយ​ក៏​តែង​ទទួល​បាន​ជោគជ័យ​គ្រប់​ប្រការ ព្រោះ​មាន​មនុស្ស​ល្អជា​ច្រើន​នៅ​រង់ចាំ​ជួយ​យិ​ត​យោង​ជា​និច្ច ។ សម្រាប់​លោក​អ្នកជា​មន្ត្រីរាជការ​វិញ​នឹង​បាន​ឡើងបុណ្យស័ក្ដិ យស​សរសើរ​ដោយសារ​អ្នកមាន​អំណាច​នៅ​ចាំ​ជួយ​ជំរុញ ជួយ​ជ្រោង​ឡើង ។

ឆ្នាំរោង នាគរាជ​មាស នាំ​សំណាង​ជាងគេ​ក្នុង​ចំណោម​សត្វ​តំណាង​ឆ្នាំ​ទាំង​១២ ។ នៅ​ក្នុង​ខែ​ថ្មី​នេះ លោក​អ្នក​នឹង​ជួប​តែ​សំណាងល្អ ទទួល​បាន​លាភសក្ការៈ​មហា​សំណាង​យ៉ាង​ត្រចះត្រចង់ ។ នៅ​ក្នុង​ខែ​ថ្មី​នេះ​បើ​លោក​អ្នកមាន​បំណង​ធ្វើ​អ្វីមួយ សូមកុំ​រារែក​ឱ្យ​សោះ គឺ​ត្រូវ​តែ​សម្រុក​ធ្វើ​ទៅ​តាម​ការ​ប៉ង​មក​នោះ​ៗ​ចុះ នឹង​បាន​ជោគជ័យ​ហើយ ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ផង​ដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន​ដែល​តែងតែ​យកចិត្តយកថ្លើម ព្រោះ​មនុស្ស​នេះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អេ​ធ្វើ​ឱ្យ​ព្រេងសំណាង​ក្លាយទៅជា​គ្រោះភ័យ​ដោយសារ​តែ​ការ​ចាញ់បោក​គេ ។

ឆ្នាំឆ្លូវ ពេញ​មួយ​ខែ​ថ្មី​នេះ លោក​អ្នកមាន​ឫ​ទ្ធី​បារមី​តេជៈ​ខ្លាំងក្លា ប្រាជ្ញ​ឈ្លាសវៃ អារម្មណ៍​ភ្លឺ​ថ្លា មានជោគ​ជតារាសី ខ្ពស់ត្រដែត នឹង​បាន​ជួប​ក្រុម​មនុស្ស​ល្អ​រង់ចាំ​ជួយ​ជា​និច្ច ។ នៅ​ក្នុ​ង​​ខែ​ថ្មី​នេះ រឿង​អាក្រក់​ៗ​ទាំង​ប៉ុន្មាន ដែល កើត​មាន​តាំងពី​ខែ​ចាស់ នឹង​ត្រូវ​រលាយ សាបសូន្យ​អស់ ហើយ​ជំនួស​មក​វិញ​នូវ​លាភ​ធំ សំណាង​ធំ ដែល​ធ្វើ​ឱ្យ​ក្តី​បំណង ដែល​ប៉ង​ទុក​តាំង​ពី​ដើម​មក​នោះ​នឹង​បាន​សម្រេច​ដូច​ការ​គិត នៅ​ត្រឹម​ខែ​ថ្មី​នេះ​មិន​កន្លង​ឡើយ ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ