ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​វ័យ​កណ្តាល ស៊ឹ​ម សូលី​កា និង​លោក អេ​ង ឬ​ទ្ធី កាន់តែ​ស្អិត​ផ្អែម​មិន​ចាញ់​ក្មេង​ៗ​ប៉ុន្មាន​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ ដែល​ពិធី​ការិនី​ឆ្នើម​ត្រកៀក​ធំ និង​សំបុរ​ស្រអែម​ស្រស់ អ្នក​នាង ស៊ឹ​ម សូលី​កា និង​ពិធីករ​ល្បីឈ្មោះ លោក…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ ដែល​ពិធី​ការិនី​ឆ្នើម​ត្រកៀក​ធំ និង​សំបុរ​ស្រអែម​ស្រស់ អ្នក​នាង ស៊ឹ​ម សូលី​កា និង​ពិធីករ​ល្បីឈ្មោះ លោក អេ​ង ឬ​ទ្ធី បាន​សម្រេចចិត្ត​រៀប​ការ​តាម​ប្រពៃណី បន្ទាប់​ពី​មាន​ទំនាក់ទំនង​ស្នេហា និង​ស្គាល់គ្នា​ជា​ដៃគូ​ការងារ​អស់​រយៈពេល​ជិត​២០​ឆ្នាំ នៅ​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ ។

ធ្លាប់តែ​ជា​ដៃគូ​ការងារ រហូត​ក្លាយជា​ដៃគូ​ជីវិត​រួមសុខ​រួមទុក្ខ​ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ទៅ​មុខ គូស្នេហ៍​ដែល​ចាប់ផ្តើម​ស្នេហា​នៅ​ក្នុង​វ័យ​កណ្តាល​មួយគូ​នេះ បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ភាព​ផ្អែម​ល្អែ​ម ស្អិតរ​មួ​ត​ដូច​ស្ករ​តាំង​ម៉ែ ដែល​អ្នក​ទាំង​ពីរ​បាន​ផ្តល់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​ចែករំលែក​ក្តី​សុខ​របស់​ពួក​គេ​ដល់​អ្នកគាំទ្រ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​ស្វី​ត​ៗ​នៃ​ស្នេហា​វ័យ​ចំណាស់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

យ៉ាងណាមិញ មហាជន​តែងតែ​សង្កេត​ឃើញ​ថា ពិធី​ការិនី អ្នក​នាង ស៊ឹ​ម សូលី​កា តែង​តែង​បង្ហាញ​រូបភាព​ជាមួយនឹង​ស្វាមី​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​មួយ​ចំនួន​ច្រណែន​ជំនួស​រវាង​គូស្នេហ៍​អ្នក​ទាំង​ពីរ​ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ពិធី​ការិនី​រូប​នេះ​បាន​សរសេរ​មួយ​ឃ្លា​មាន​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ទៅ​លើ​លោក អេ​ង ឬ​ទ្ធី ថា « ពួក​យើង​នៅ​តែ​ទទួល​អារម្មណ៍​ថា ជា​ថ្ងៃ​ថើប​ដំបូង ១៨/១៩ / first LOVE ខ្ញុំ និង​គាត់​ជា​មិត្ត ជា​បងប្អូន ជិត​២០​ឆ្នាំ ទម្រាំ​មាន​ថ្ងៃនេះ ( ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​តាម​គន្លង​ប្រពៃណី ) មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ។ បង​មិនមែន​ជា​មនុស្ស​ដំបូង​របស់​អូន​ក៏​ពិតមែន តែ​បង គឺជា​បុរស​ដែល​ធ្វើ​អោយ​អូន​មាន​អារម្មណ៍​ថា បង​ជា​មនុស្ស​ប្រុស​ចុង​ក្រោយ​ក្នុង​ឆាកជីវិត​របស់​អូន អរគុណ​បង​ដែល​យល់​ច្បាស់​ពី​អូន ហើយ​តែងតែ​អធ្យាស្រ័យ និង​ផ្ដល់​គ្រប់យ៉ាង​ដែល​អូន​ប្រាថ្នា​ចង់បាន អរគុណ​ឧត្តម​ស្វាមី ប្ដី​សម្លាញ់​ចិត្ត​» ។

គួរ​បញ្ជាក់​ផង​ដែរ អ្នក​នាង ស៊ឹ​ម សូលី​កា និង​លោក អេ​ង ឬ​ទ្ធី កំពុង​តែ​មាន​សេចក្តីសុខ​ជាមួយនឹង​ជិ​វិត​គូ​ជាមួយ​គ្នា ពីព្រោះ​តែ​អ្នក​ទាំង​ពីរ​តែងតែ​បង្ហាញ​ក្តី​ស្រលាញ់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ចាញ់​ក្មេង​ៗ​នោះ និង​បាន​រស់នៅ​ក្នុង​ជីវិត​សំបូរ​សប្បាយ​រស់នៅ​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ មាន​រថយន្ត​ទំនើប​ជិះ​ផង​ដែរ ៕

កែសម្រួលដោយ