ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​ទំនិញ​បែ​ក​កង់​ធ្លាក់​ផ្លូវ​ចូល​ត្រាំ​ទឹកស្រះ ផ្អើលអ្នក​ដំណើរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​​ដឹក​ទំនិញ​១​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្តែ​សំណាងល្អ​មិន​​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ឬ​​បាត់បង់ជីវិត​​ឡើយ ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ​និង​ក្នុង​ល្បឿន​លឿន​ផង ស្រាប់តែ​បែក​កង់​មុខ​ បណ្ដាល​​ឱ្យ​រថយន្ត​​រេ​ចង្កូត​ម្ដង​ទៅ​ខាងឆ្វេង ​ម្ដង​ទៅ​ខាងស្ដាំ​ រួច​ជ្រុល​ទៅ​កៀរ​ទ្រូងផ្លូវ​បន្តិច បន្ទាប់​មក​ទើប​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​ស្ថិត​នៅ​ជិត​នោះ​ទាំង​កម្រោល…

រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​​ដឹក​ទំនិញ​១​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្តែ​សំណាងល្អ​មិន​​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ឬ​​បាត់បង់ជីវិត​​ឡើយ ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ​និង​ក្នុង​ល្បឿន​លឿន​ផង ស្រាប់តែ​បែក​កង់​មុខ​ បណ្ដាល​​ឱ្យ​រថយន្ត​​រេ​ចង្កូត​ម្ដង​ទៅ​ខាងឆ្វេង ​ម្ដង​ទៅ​ខាងស្ដាំ​ រួច​ជ្រុល​ទៅ​កៀរ​ទ្រូងផ្លូវ​បន្តិច បន្ទាប់​មក​ទើប​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​ស្ថិត​នៅ​ជិត​នោះ​ទាំង​កម្រោល ហើយ​ស្រប​ពេល​នោះ​មិន​មាន​អ្នកដំណើរ​ឆ្លងកាត់​ ទើប​​មិនបង្កគ្រោះថ្នាក់ដល់​​មនុស្ស​ណាម្នាក់ ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​រថយន្ត​​មួយគ្រឿង​ដែល​ជួប​គ្រោះថ្នាក់​បែក​កង់​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ទឹកស្រះ​ខាងលើ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​3E-5151 ជា​ប្រភេទ​រថយន្ត​ទ្រុង​ដឹក​ទំនិញ​បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។

តាម​ប្រភពពី​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​បានឃើញ​រថយន្ត​១​គ្រឿង​ខាងលើ​នោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។ ​លុះ​ពេល​​មក​ដល់​ត្រង់​ចំណុច​ខាងលើ​ ស្រាប់តែ​បែ​កក់​មុខ​ បណ្ដាល​ឲ្យ​រេ​ចង្កូត​ម្ដង​ទៅ​ខាងឆ្វេង​និង​ម្ដង​ទៅ​ស្ដាំ​ ហើយ​ជ្រុល​ទៅ​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បន្តិច រួចជ្រុល​ធ្លាក់​ចេញ​ពី​ផ្លូវ ដោយ​ក្បាល​រថយន្ត​​ជ្រមុជ​ចូល​ក្នុង​ស្រះ​ទឹក​តែ​ម្ដង​។

តាម​ប្រភពដដែលបានបន្ត​ថា ​​ខណៈនោះ​ពួក​គាត់​គិត​ថា​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​​នោះ​​អាច​និង​មាន​អ្នក​របួស​ឬ​​បាត់បង់ជីវិត​ ប៉ុន្តែ​ពេល​ចូល​ទៅ​មើល​ជិត ​ទើប​ដឹង​ថា​ គ្មាន​អ្នក​រង​គ្រោះ​​ថ្នាក់​​ឡើយ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​ជើងឯក​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ ដោយ​សារ​តែ​ពុំ​មានបង្ក​​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ចំណែក​របាំង​ថ្ម​ពុះ​ចែ​ល​ទ្រូងផ្លូវ​ក៏​ពុំ​មានការ​ខូចខាត​ក៏​បាន​ឲ្យ​ម្ចាស់​ស្ទូច​រថយន្ត​នោះ​យកទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ