ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ជី ដេ​វីត ទិញ​កាដូ​តម្លៃ​ជាង​៣០​​ម៉ឺន​ដុល្លារ ជូន​ដល់ ទេព បូ​ព្រឹក្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​រឹតចំណង​ស្នេហ៍​អោយ​កាន់តែ​ស្អិតរ​មួ​ត​ថែម​មួយ​កម្រិត​ទៀត​នោះ តារា​ចម្រៀង​លោក ជី ដេ​វី​ដ បាន​ទិញ​រថយន្ត Roll Royce ដ៏​ថ្មីស្រឡាង​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រឹតចំណង​ស្នេហ៍​អោយ​កាន់តែ​ស្អិតរ​មួ​ត​ថែម​មួយ​កម្រិត​ទៀត​នោះ តារា​ចម្រៀង​លោក ជី ដេ​វី​ដ បាន​ទិញ​រថយន្ត Roll Royce ដ៏​ថ្មីស្រឡាង​មួយ​គ្រឿង ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ជា​កាដូ​សម្រាប់ ទេព បូ​ព្រឹក្ស​។

រថយន្ត​ដែល ជី ដេ​វី​ដ ទិញ​នា​ពេល​នេះ​ជា​រថយន្ត​ប្រភេទ ROLLS ROYCE GHOST ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ជាង​៣០​ម៉ឺន​ដុល្លារ នេះ​បើ​គិត​លើ​តំលៃ​ទីផ្សារ​នៅ​ប្រទេស​អា​មេ​រិ​ក ហើយ​វា​ក៏​ជា​ប្រភេទ​រថយន្ត​ដ៏​ប្រណីត​មួយ​ផង​ដែរ​។ រថយន្ត​ថ្មី​មួយ​គ្រឿង​ដែល​បាន​ទិញ​នា​ពេល​នេះ​ត្រូវ​លោក ជី ដេ​វីត អះអាង​ថា គឺជា​កាដូ​ពញ្ញាក់​អារម្មណ៍​សម្រាប់ ទេព បូ​ព្រឹក្ស សម្រាប់​ខួប​៤​ឆ្នាំ​នៃ​ចំណងស្នេហា​របស់​ពួក​គេ​ផង​ដែរ​។

តារាចម្រៀង​លោក ជី ដេ​វី​ដ បាន​បង្ហោះ​សារ​ថា Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់​៤​ឆ្នាំ anniversary​។ លោក​បញ្ជាក់​ថា ផ្លូវ​ដើរមក​វែង​ឆ្ងាយ​ឧបសគ្គ​ក៏​ច្រើន​រាប់​មិន​អស់ ការ​លំបាក តស៊ូ រហូត​មក​ដល់​ពេល​នេះ ហើយ​បង​ក៏​គិត​ថា កាដូ​នេះ​ក៏​ជា​រសជាតិ​ជីវិត​ថ្មី​ដែល​យើង​សាង​ឡើង​ពី​ដៃទទេ ក៏​អាច​ចាត់ទុកជា​ការ​ចង​ចាំ​ដ៏​ពិសេស​ពិសាល​មួយ​នៅ​ក្នុង​ចំណែក​ជីវិត​មួយ​នេះ​។

ពួក​យើង​នឹង​ដើរទៅ​មុខជា​មួយ​គ្នា​រួមសុខ​រួមទុក្ខ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​គូរ​មួយ​នេះ I Love you @TEP BOPREK ហើយ​ជា​ចុង​ក្រោយ ក៏​សូម​អរគុណ​ដល់​បងប្អូន​ល្អ​ទាំងអស់​គ្នា ក៏ ដូច​ជា​អរគុណ ហ្វេ​ន ស​ម្រា​ការ​លើកទឹកចិត្ត និង​ជំរុញ​អោយ​ពួក​យើង​ឆ្ពោះទៅ​មុខ ។ សូម​​ចង​ចាំ​ថា ជឿជាក់​លើ​ខ្លួនឯង ក្រោយ​ឈរ​ជំនះ​នឹង​ឧបសគ្គ​ជីវិត ដែល​ជា​កម្មផល​នៃ​ធម្មជាតិ ភាព​អំណត់​​នឹង​នាំ​អ្នក​ទៅ​កាន់​ភាព​ជោគជ័យ​។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​ទាំង ជី ដេ​វី​ដ និង ទេព បូ​ព្រឹក្ស បាន​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស មក​ធ្វើ​ជា​តារាចម្រៀង​ឯករាជ្យ​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​មាន​ទីផ្សារ​ជា​បន្តបន្ទាប់​ដដែល​។ ទោះជា​យ៉ាងណា ទោះបីជា​ឈាន​មក​ដល់​ចំណុច​កាន់តែ​ជោគជ័យ​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​ប្រកាស​ពី​ពេលវេលា​រៀប​មង្គល​ការ​នៅ​ពេល​ណា​នៅឡើយ​ទេ បើ​ទោះបីជា​គេ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​សម្រេច​រួម​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​រួម​គ្នា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ