ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​និង​កូនស្រី​ជាប់​ក្នុង​ជណ្តើរយន្ត​៤​ថ្ងៃ រស់​ដោយសារ​ផឹកទឹក​នោម​ខ្លួនឯង​(វី​ដេ​អូ​)

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់ និង​កូនស្រី ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ជាប់​នៅ​ក្នុង​ជណ្តើរយន្ត​នៃ​ផ្ទះ​វីឡា​របស់​ពួក​គេ ហើយ​ត្រូវ​រស់នៅ​ទីនោះ​ដោយ​ផឹកទឹក​នោម​ខ្លួនឯង​។ ស្ត្រី​អាយុ​៨៤​ឆ្នាំ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់ និង​កូនស្រី ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ជាប់​នៅ​ក្នុង​ជណ្តើរយន្ត​នៃ​ផ្ទះ​វីឡា​របស់​ពួក​គេ ហើយ​ត្រូវ​រស់នៅ​ទីនោះ​ដោយ​ផឹកទឹក​នោម​ខ្លួនឯង​។

ស្ត្រី​អាយុ​៨៤​ឆ្នាំ និង​កូនស្រី​អាយុ​៦២​ឆ្នាំ បាន​ជាប់​នៅ​ក្នុង​ជណ្តើរយន្ត​នៃ​ផ្ទះ​របស់​ពួក​គេ​នៅ​ទីក្រុង​ស៊ី​អាន អស់​រយៈពេល​៤​ថ្ងៃ​៣​យប់​ដែល​មិន​គួរ​ឱ្យ​ជឿ ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​ខាងក្រៅ​ទីក្រុង ដើរ​លេង​សប្បាយ​។

ពួក​គេ​មិន​បាន​យក​ទូរស័ព្ទ​ដៃ ទៅ​ជណ្តើរយន្ត​ទេ​។ ដូចនេះ ពួក​គេ​មិន​មាន​មធ្យោបាយ​ក្នុង​ការ​អំពាវនាវ​រក​ជំនួយ នៅ​ពេល​វា​គាំង​ឡើយ​។ សំណាងល្អ ពីរ​នាក់​ម្តាយ និង​កូនស្រី​រក​ឃើញ​រន្ធ​សម្រាប់​ដកដង្ហើម​តាម​រយៈ​ប្រហោង​តូច​មួយ​។ តែ​សម្រាប់​ការ​ផឹកទឹក​វិញ គឺ​ត្រូវ​តែ​នោម​ហើយ​ផឹក​ទៅ​វិញ ដើម្បី​រស់​។

នៅ​ទីបំផុត ស្រី្ត​ជា​កូនស្រី​បាន​ទាញ​ទ្វារ​បង្ហើប​បាន​បន្តិច ហើយ​ក៏​ស្រែក​សុំ​ឱ្យ​គេ​ជួយ​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ជា​ម្តាយ ហត់នឿយ​ខ្លាំង និង​ខ្វះ​ជាតិ​ទឹក បន្ទាប់​ពី​ជាប់​គាំង​អស់​ពេល​យ៉ាង​យូរ​។

វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា បើ​ទោះបីជា​ទឹកនោម​មិនមែន​ជា​អ្វី​ដែល​យើង​គួរ​ផឹក តែ​វា​អាច​ជួយ​បំពេញ​ជាតិ​ទឹក​ឱ្យ​យើង​បាន​នៅ​ពេល​អាសន្ន​។ បើ​គ្មាន​ទឹក​មក​ពី​ទឹកនោម​នេះ​ទេ ម្តាយ​និង​កូន​នេះ​មិន​អាចរ​ស់បាន​ទេ​។

ទាំង​ម្តាយ និង​កូនស្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​មក​គេហដ្ឋាន​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ