ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃ​ការ​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម

3 ឆ្នាំ មុន

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​វត្ត​ជេតពន​របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី គ្រានោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទៅ​កាន់​ព្រះ​មហា​កស្ស​ប​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា ម្នាល​កស្ស​ប ធម៌​៥​ប្រការ​ថយ​ចុះ តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​វិនាស ដើម្បី​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម ។ ធម៌​៥​ប្រការ​នោះ…

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​វត្ត​ជេតពន​របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី គ្រានោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទៅ​កាន់​ព្រះ​មហា​កស្ស​ប​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា ម្នាល​កស្ស​ប ធម៌​៥​ប្រការ​ថយ​ចុះ តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​វិនាស ដើម្បី​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម ។

ធម៌​៥​ប្រការ​នោះ តើ​ដូច​ម្តេច​ខ្លះ ។ ម្នាល​កស្ស​ប ពួក​ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ក្នុង​សាសនា​នេះ ជា​អ្នក​មិន​គោរព មិន​កោតក្រែង​ចំពោះ​ព្រះ​សាស្តា ១ ជា​អ្នក​មិន​គោរព មិន​កោតក្រែង​ចំពោះ​ព្រះធម៌ ១ ជា​អ្នក​មិន​គោរព មិន​កោតក្រែង​ចំពោះ​ព្រះសង្ឃ ១ ជា​អ្នក​មិន​គោរព មិន​កោតក្រែង​ចំពោះ​សិក្ខា ១ ជា​អ្នក​មិន​គោរព មិន​កោតក្រែង​ចំពោះ​សមាធិ ១ ។

ម្នាល​កស្ស​ប កាលបើ​បរិស័ទ​ទាំងឡាយ​អស់​ការ​គោរព​ធម៌​ទាំង​៥​ប្រការ​នេះឯង​ដរាបណា តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម​ដរាប​នោះ​ជា​ប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ