ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមចែករំលែ​ក​ដឹងពីរឿងនេះ​ បង​ប្អូន​​​អ្នក​​រត់ម៉ូតូ​ការពារខ្លួន​​ឯង​​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចោរប្លន់​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូឌុប​១​គ្រឿង តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ក៏​ទ័លច្រក​រត់​ចូល​លាក់ខ្លួន​ក្នុង​លូ​ប្រឡាយ​ទឹក ក្នុងភូមិ​ព្រៃ​សំឡាញ…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចោរប្លន់​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូឌុប​១​គ្រឿង តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ក៏​ទ័លច្រក​រត់​ចូល​លាក់ខ្លួន​ក្នុង​លូ​ប្រឡាយ​ទឹក ក្នុងភូមិ​ព្រៃ​សំឡាញ ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ។

ជនសង្ស័យ​ឈ្មោះ ប្រុស ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​កោង ឃុំ​ស្តៅ​កោង ស្រុកបាភ្នំ ។ ចំណែក​អ្នក​រត់​ម៉ូតូឌុប​ឈ្មោះ ស លឿង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់​នៅ​ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា នា​ព្រឹក​ថ្ងៃ​នោះ ជនសង្ស័យ​បាន​ជួល​ម៉ូតូ​គាត់​ឲ្យ​ឌុ​ប​ពីមុខ​សាលាឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ទៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ។ លុះ​ពេល​ឌុ​បទៅ​ដល់​ផ្លូវ​ស្ងាត់ គ្មាន​ផ្ទះ​អ្នកស្រុក​រស់នៅ ជនសង្ស័យ​បាន​ធ្វើ​លេស​ឲ្យ​ម៉ូតូ​ឈប់​ដើម្បី​បត់ជើងតូច​មួយ​ភ្លែត ។ ខណៈ​ពេល​គាត់​ឈប់ ស្រាប់តែ​ជនសង្ស័យ វាយ​គាត់​១​ព្រនង់​ពីក្រោយ​តែ​ម្តង ។ ពេល​នោះ​ គាត់​បាន​ស្ទុះ​លោត​ចេញពី​ម៉ូតូ រត់គេច​ទៅ​វាលស្រែ ឯ​ជនសង្ស័យ​ជា​ចោរ​បាន​លើកយក​ម៉ូតូ​គាត់​ជិះ​ទៅ​ទិស​ខាងជើង ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដេញ​តាម​ស្ទាក់​ចាប់ចោរ​រហូត​ដល់​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ពោល​គឺ​ប្រមាណ​២​ម៉ោង​ក្រោយមក ក៏​ចាប់ខ្លួន​ជនសង្ស័យ​បាន ខណៈ​ជន​នេះ​ទ័លច្រក រត់​ចោល​ម៉ូតូ​ទៅ​សម្ងំ​ក្នុង​លូ ស្ថិត​នៅ​ចំណុច​ប្រឡាយ​ចិន ភូមិ​ព្រៃ​ឆ្លុ​ង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ។

បន្ទាប់​ពី​ចាប់ខ្លួន​បាន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាមនីតិវិធី ចំណែក​ម៉ូតូ​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ